news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 10 avril 2015

លោក​អូបាម៉ា​​ថ្លែង​ថា​កិច្ច​ព្រមព្រៀង​នុយគ្លេអ៊ែរ​ ជា​មួយ​​អ៊ីរ៉ង់​ជា​ឱកាស​​តែ​ម្តង​ក្នុង​មួយ​ជីវិត

លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ ថ្លែង​ក្នុង​ពេល​​កិច្ច​ប្រជុំ​នៅ​សាកលវិទ្យាល័យ​ West Indies ក្នុងទីក្រុង​ Kingston ប្រទេស​ Jamaica កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​នុយគ្លេអ៊ែរ​ជា​គម្រោង​ដែល​គេ​បាន​សម្រេច​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ ជា​ឱកាស​តែ​ម្តង​ក្នុង​មួយ​ជីវិត​ ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ គឺ​ជា​ស្ថិរភាព​មួយ​ដែល​ល្អ​សម្រាប់​ប្រទេស​អ៊ីស្រាអែល​ ក៏​ដូច​ជា​ប្រទេស​ឯ​ទៀតៗ។​ ក៏​ប៉ុន្តែ​សមាជិក​រដ្ឋសភា​ខ្លះ​នៅ​តែ​មិន​ព្រម​ជឿ។​ សមាជិក​រដ្ឋសភា​សំខាន់​ម្នាក់​មាន​ផែនការ​តាក់​តែង​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​លោក​ អូបាម៉ា​ បញ្ជូន​កិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រាត់​ណា​មួយ​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ ទៅ​ឲ្យ​រដ្ឋសភា​ដើម្បី​ធ្វើ​ការ​ពិភាក្សា​គ្នា​និង​ធ្វើ​ការ​បោះ​ឆ្នោត។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៥​ ខែ​មេសា​នេះ​ លោក​ប្រធានាធិបតី​អូបាម៉ា​ បាន​និយាយ​ប្រាប់​កាសែត​ New York Times​ ថា​ លោក​ចាត់​ទុក​ថា​ ជា​បរាជ័យ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំណែង​លោក​ជា​ប្រធានាធិបតី​ បើ​សិន​ជា​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ឬ​ក៏​ជា​លទ្ធផល​នៃ​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ​ ប្រទេស​អ៊ីស្រាអែល​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន។​ លោក​ថ្លែង​ថា​ បរាជ័យ​នេះ​មិន​មែន​គ្រាន់​តែ​ខាង​ផ្នែក​យុទ្ធសាស្រ្ត​ទេ​ តែ​ខាង​ផ្នែក​សិលធម៌​ទៀត។
ពេល​ត្រូវ​គេ​សួរ​ថា​តើ​លោក​មាន​សារ​អ្វី​ខ្លះ​ជូន​ដល់​ប្រជាពលរដ្ឋ​អ៊ីស្រាអែល​ អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា​ ខណៈ​ដែល​ពួក​គេ​មាន​សិទ្ធិ​ព្រួយបារម្ភ​អំពី​ប្រទេស​អ៊ីរ៉ង់​ ពួក​គេ​ក៏​គួរ​ព្រួយបារម្ភ​ដូច​គ្នា​ដែរ​ ចំពោះ​ការ​ធ្វើ​មិន​ឲ្យ​ប្រទេស​ អ៊ីរ៉ង់​អាច​មាន​អាវុធ​នុយគ្លេអ៊ែរ​បាន។​ លោក​ថ្លែង​ថា​ គ្មាន​ជម្រើស​ណា​ទៀត​ដើម្បី​ធានា​កុំ​ឲ្យ​មាន​ករណី​បែប​នេះ​កើត​ឡើង​បាន​ជាង​កិច្ច​ព្រមព្រៀង​ជា​គម្រោង​ដែល​បាន​សម្រេច​ឡើង​នៅ​ប្រទេស​ ស្វិស​ នេះ​ទៀត​ទេ។​ គម្រោង​នេះ​ជា​ទំរង់​មួយ​ដែល​គេ​នឹង​យក​ទៅ​ប្រើ​នៅ​ក្នុង​កិច្ច​ចរចា​ផ្តាច់​ព្រាត់​មួយ​ នៅ​ចុង​ខែ​មិថុនា​ខាង​មុខ។
លោក​ អូបាម៉ា​ ថ្លែង​ថា៖ «ក្នុង​តំណែង​របស់​ខ្ញុំ​ ប្រទេស​អ៊ីរ៉ង់ ​នឹង​មិន​មាន​អាវុធ​នុយគ្លេអ៊ែរ​មួយ​ទេ»។​ តែ​លោក​បាន​សំដែង​សេចក្តី​សង្ឃឹម​ថា​ កិច្ច​ព្រម​ព្រៀង​តាម​ផ្លូវ​ទូត​នេះ​អាច​ «នាំ​ទៅ​រក​យុគ​ថ្មី​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ស.រ.អា.​និង​ប្រទេស​អ៊ីរ៉ង់‍»​ ព្រម​ទាំង​យុគ​ថ្មី​មួយ​នៃ​ការ​ទាក់ទង​រវាង​ក្រុង​តេរ៉ង់​ និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន។
តាម​បណ្តាញទូរទស្សន៍​ NBC​ របស់​ស.រ.អា.​ ក្នុង​កម្មវិធី​ Meet​ the​ Press​ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ Benjamin​ Netanyahu​ បាន​ហៅ​កិច្ច​ព្រម​ព្រៀង​ជា​គម្រោង​នេះ​ ថា​ជា​«កិច្ច​ព្រម​ព្រៀង​អាក្រក់‍»​មួយ​ ដែល​បើក​«ផ្លូវ​ចំហរ​ឲ្យ​ប្រទេស​ អ៊ីរ៉ង់​ ឆ្ពោះ​ទៅ​រក​ការ​ផលិត​គ្រាប់​បែក‍»៕​
«កិច្ច​ព្រម​ព្រៀង​នេះ​នឹង​បើក​ឲ្យ​រដ្ឋ​មួយ​ដែល​នាំ​មុខ​គេ​ខាង​ភេរវកម្ម​នៅ​ក្នុង​យុគ​យើង​នេះ​ មាន​ហេត្ថា​រចនា​សម្ព័ន្ធ​នុយគ្លេអ៊ែរ​ដ៏​ទូលំទូលាយ​មួយ។​ សូម​ចាំ​ថា​ គ្មាន​ម៉ាស៊ីន​បំបែក​ធាតុ​វីលីនធាតុ​ Centrifuge​ ណា​មួយ​ត្រូវ​បំផ្លាញ​ចោល​ទេ។​ ម៉ាស៊ីន​ Centrifuge​ ទាំង​នេះ​នឹង​ទុក​ឲ្យ​វិល​ដើម្បី​ចម្រាញ់​ធាតុ​ អ៊ុយរ៉ានីញោម។​ គ្មាន​រោងចក្រ​(នុយគ្លេអ៊ែរ)​ណា​មួយ​ រួម​ទាំង​រោងចក្រ​ក្រោម​ដី​ បាន​ត្រូវ​បិទ​លែង​ឲ្យ​ធ្វើ​ការ​ទេ។​ នេះ​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ទុក​ឲ្យ​ អ៊ីរ៉ង់​ មាន​សមត្ថភាព​ខាង​ការ​ផលិត​សម្ភារៈ​សម្រាប់​ធ្វើ​គ្រាប់​បែក​នុយគ្លេអ៊ែរ​ បាន​ច្រើន​គ្រាប់។​ កិច្ច​ព្រម​ព្រៀង​នេះនឹង​លុប​ចោល​ទណ្ឌកម្ម​ជា​បន្ទាន់​ភ្លាម។​ ដូច្នេះ​ អ៊ីរ៉ង់​ នឹង​មាន​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ហូរ​ចូល​ទៅ​ក្នុង​ហិប​ប្រាក់​របស់​ខ្លួន​ មិន​មែន​សម្រាប់​សាលារៀន​ ឬ​មន្ទីរ​ពេទ្យ​ ឬ​ផ្លូវ​ថ្នល់​ទេ​ តែ​សម្រាប់​ដំឡើង​ម៉ាស៊ីន​ភេរវកម្ម​និង​ម៉ាស៊ីន​យោធា​របស់​ខ្លួន​នៅ​ពាស​ពេញ​ពិភពលោក​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​រវល់​មមាញឹក​ក្នុង​ការ​ដណ្តើម​យក​មជ្ឈឹម​បូព៌ា​ប្រទេស​ នៅ​ពេល​ដែល​យើង​កំពុង​តែ​និយាយ​គ្នា​នេះ»៕​
លោក​ Netanyahu​ ថ្លែង​ថា​ នេះ​មិន​មែន​ជា​បញ្ហា​ប្រកាន់​គណបក្ស​ ឬ​គ្រាន់​តែ​ជា​បញ្ហា​របស់​ អ៊ីស្រាអែល​ ប៉ុណ្ណោះ​ទេ​ វា​ជា​បញ្ហា​មួយ​របស់​ពិភពលោក​ ពីព្រោះ​មនុស្ស​គ្រប់​រូប​នឹង​បាន​ទទួល​ការ​គម្រាម​កំហែង​ពី​ប្រទេស​ អ៊ីរ៉ង់​ ដែល​មាន​អាវុធ​នុយគ្លេអ៊ែរ។​
លោក​ Ernest​ Moniz រដ្ឋមន្រ្តី​ក្រសួង​ថាមពល​សរអា​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ចរចា​គ្នា​បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្តល់​ឲ្យ​សហគមន៍​អន្តរជាតិ​ អាច​មើល​ដឹង​បាន​«ស្ទើរ​ភ្លាមៗ‍»​នូវ​កិច្ច​ប្រឹង​ប្រែង​ណា​មួយ​របស់​ អ៊ីរ៉ង់​ ដើម្បី​គេច​វេះ​ឲ្យ​ផុត​ពី​កិច្ច​ព្រម​ព្រៀង​នេះ។​ លោក​ Moniz​ ថ្លែង​ថា​ នេះ​ជា​កិច្ច​ព្រមព្រៀង​មួយ​សម្រាប់​រយៈ​ពេល​វែង​ឆ្ងាយ៕​
«នេះ​មិន​មែន​ដូច​ពេល​ថ្ងៃ​លិច​ទេ។​ មាន​ប្រយោគ​ច្រើន​ដែល​ចាប់​ផ្តើម​នឹង​លក្ខខ័ណ្ឌ​ដ៏​តឹង​រ៉ឹង​បំផុត​លើ​កម្មវិធី​របស់​ប្រទេស​ អ៊ីរ៉ង់។​ យើង​សង្ឃឹម​ថា​ប្រទេស​នេះ​នឹង​គោរព​តាម​ក្នុង​រយៈ​ពេល​យូរ​ ដើម្បី​បង្កើន​សេចក្តី​ទុក​ចិត្ត​គ្នា។​ តែ​យើង​មាន​លក្ខខ័ណ្ឌ​សម្រាប់​ ១០​ ឆ្នាំ​ សម្រាប់​ ១៥​ ឆ្នាំ​ សម្រាប់​ ២៥​ ឆ្នាំ​ និង​សម្រាប់​ជា​អនន្ត។​ ដូច្នេះ​ នេះ​ជា​កម្មវិធី​សម្រាប់​រយៈ​ពេល​យូរ​ មិន​មែន​ជា​អ្វី​ដែល​នឹង​ចប់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ទេ»៕​
លោក​ Moniz​ ថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​តម្រូវ​ឲ្យ​មាន​ការ​ចូល​ទៅ​មើល​កម្មវិធី​នុយគ្លេអ៊ែរ​របស់​ អ៊ីរ៉ង់​ ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុនៗ​មក​ មិន​គ្រាន់​តែ​កន្លែង​ដែល​បាន​ប្រកាស​ឲ្យ​ដឹង​ទេ​ តែ​ទៅ​ដល់​ហេត្ថា​រចនា​សម្ព័ន្ធ​ដែល​មាន​ទិដ្ឋភាព​លាក់​បាំង​ផង​ដែរ។​
លោក​ Bob Corker​ ប្រធាន​គណកម្មាធិការ​ព្រឹទ្ធសភា​សរអា​ទទួល​បន្ទុក​ការ​ទាក់​ទង​បរទេស​មក​ពី​រដ្ឋ​ Tennessee​ ថ្លែង​ថា​ ចំណុច​ល្អិត​ល្អន់​ជា​ច្រើន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​មិន​ទាន់​ដឹង​ទេ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដើម្បី​សម្រេច​ថា​តើ​កិច្ច​ព្រម​ព្រៀង​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ល្អ​ឬ​អាក្រក់។​ លោក​ថ្លែង​ថា​ ហាក់​ដូច​ជា​មាន​ភាព​មិន​ស្រប​គ្នា​អំពី​របៀប​បន្ធូរ​ទណ្ឌកម្ម។​ លោក​ក៏​ចង់​ដឹង​ដែរ​អំពី​របៀប​ធ្វើ​អធិការកិច្ច​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​នុយគ្លេអ៊ែរ​ដែល​មាន​សភាព​លាក់​បាំង ​ព្រម​ទាំង​ទំហំ​នៃ​កង​យោធា​របស់​ប្រទេស​ អ៊ីរ៉ង​ ថែម​ទៀត៕​
«ជា​ថ្មី​ម្តង​ទៀត​ ខ្ញុំ​នៅចាំ​ស្តាប់។​ ខ្ញុំ​ដឹង​ថា​មាន​ចំណុច​ល្អិត​ល្អន់​ជា​ច្រើន​ដែល​ត្រូវ​សម្រប​សម្រួល​នៅ​ក្នុង​ពេល​ជា​ច្រើន​ខែ​ខាង​មុខ។​ ហេតុ​នេះ​ហើយ​បាន​ជា​ តាង​នាម​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ រដ្ឋសភា​ត្រូវ​ការ​មាន​តួនាទី​មួយ។​ អ្វី​ដែល​ប្រជាពលរដ្ឋ​អាមេរិកាំង​មិន​ទាន់​ដឹង​នៅ​ពេល​នេះ​គឺ​ថា​នឹង​មាន​វគ្គ​បន្ថែមសម្ងាត់​សំខាន់ៗ​គ្រប់​យ៉ាង។​ គេ​នឹង​ធ្វើ​សេចក្តី​សម្រេច​ជាក់លាក់​អំពី​វគ្គ​ណា​ខ្លះ​ដែល​ត្រូវ​ទុក​ជា​សម្ងាត់។​ ហេតុ​នេះ​ហើយ​បាន​ជា​ វា​ជា​រឿង​សំខាន់​ណាស់​ដែល​រដ្ឋសភា​ត្រូវ​ដើរ​តួនាទី​ដ៏​សមរម្យ​នៅ​ក្នុង​ការ​អនុម័ត​កិច្ច​ព្រម​ព្រៀង​នេះ​ មុន​នឹង​ទណ្ឌកម្ម​ដែល​រដ្ឋសភា​បាន​តម្រូវ​ឲ្យ​ដាក់​ជា​ធរមាន​ ត្រូវ​បន្ធូរ​បន្ថយ​ទៅ​វិញ»៕​
លោក​ Corker​ បាន​ថ្លែង​ថា​ គណកម្មាធិការ​របស់​លោក​នឹង​ធ្វើ​តាម​ផែនការ​ដែល​បំរុង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​មេសា​ លើ​ច្បាប់​ដែល​តម្រូវ​ឲ្យ​លោក​ប្រធានាធិបតី​បញ្ជូន​កិច្ច​ព្រម​ព្រៀង​ផ្តាច់ព្រាត់​មួយ​ទៅ​ឲ្យ​រដ្ឋសភា​ធ្វើ​ការ​ពិភាក្សា​និង​ធ្វើ​ការ​បោះឆ្នោត។​ ច្បាប់​នេះ​នឹង​រារាំង​លោក​ អូបាម៉ា​ មិន​ឲ្យ​បញ្ឈប់​ទណ្ឌកម្ម​នៅ​ក្នុង​រយៈ​ពេល​ ៦០​ ថ្ងៃ​នៃ​ការ​ពិនិត្យ​សើរើ​មើល​របស់​រដ្ឋសភា។​ ក៏​ប៉ុន្តែ​លោក​បាន​សារភាព​ថា​ លោក​មិន​ប្រាកដ​ថា​លោក​នឹង​អាច​ទទួល​បាន​សម្លេង​ឆ្នោត​ ៦៧​ ដែល​ចាំបាច់​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​ ១០០​ នាក់​ ដើម្បី​ដាក់​វេតូ​ (veto)​ របស់​លោក​ប្រធានាធិបតី​ឲ្យ​ទៅ​ជា​មោឃៈ​ បាន​ឬ​មិន​បាន​នោះ​ទេ៕​Victor Beattie
VOA 10 មេសា 2015
ប្រែ​សម្រួល​ដោយ​ កែរ​ យ៉ាន