news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 1 février 2019

ពលរដ្ឋ​ថា ក្រុមហ៊ុន​មួយ​ជួល​ពលរដ្ឋ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ការពារ​ភ្នំ​សំកុស​ខេត្ត​បាត់ដំបង

ឡាន​ដឹក​ឈើ​ក្រុមហ៊ុន រតនៈសម្បត្តិ ដឹក​ពី​ព្រៃ​ភ្នំ​សំកុស ឆ្លង​កាត់​ចំណុច​ឃុំ​តតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ រូប​ថត​ដោយ​ប្រជាពលរដ្ឋ​នៅ​ចុង​ខែ​មករា ឆ្នាំ២០១៩។


ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត អះអាង​ថា ក្រុមហ៊ុន​រតនសម្បត្តិ​នៅ​ខេត្ត​បាត់ដំបង ជួល​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​រាប់​រយ​នាក់ ទៅ​លួច​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ការពារ ក្នុង​ភ្នំ​សំកុស​យ៉ាង​អនាធិបតេយ្យ ដើម្បី​បាន​ឈើ​យក​ទៅ​លក់​ក្នុង​មួយថ្ងៃ ដល់​ទៅ​រាប់រយ​ម៉ែត្រ​គីប ដោយ​មិន​មាន​អាជ្ញាធរ​ណា​ហ៊ាន​ទប់ស្កាត់​នោះ​ទេ។ អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​តំបន់​នេះ ប្រឈម​នឹង​ហិនហោច​យ៉ាង​យូរ ២​ឆ្នាំ​ទៀត ព្រោះ​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​មានការ​ថមថយ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ការពារ​ភ្នំ​សំកុស ស្រុក​សំឡូត​ម្នាក់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០​ មករា​ថា ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ​រតនសម្បត្តិ យក​លេស​ធ្វើ​សម្បទាន​ដី​ពី​របប​លោក ហ៊ុន សែន ក្នុងស្រុក​សំឡូត ប៉ុន្តែ​បែរជា​រកស៊ី​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ភ្នំ​សំកុស នៅ​ក្បែរ​នោះ​ទៅវិញ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​ជួល​កម្មករ​ខ្មែរ និង​វៀតណាម​ប្រមាណ​ ២០០​នាក់ ឱ្យ​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​មួយ​នេះ ​យ៉ាង​គគ្រឹកគគ្រេង រហូត​ផ្អើល​សត្វ​ព្រៃ រយៈពេល​ជាង​១​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក។ លោក​ថា អាជ្ញាធរ​ក្នុង​មូលដ្ឋាន​សុទ្ធតែ​បាន​ដឹង​រឿង​នេះ ប៉ុន្តែ​ស្ងប់ស្ងៀម ធ្វើ​មិន​ដឹង​មិនលឺ ហើយ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត៖ «ហើយ​មួយ​ផ្នែក​ទៀត ដើម្បី​រូបភាព​បន្លំ​ធ្វើ​អារ​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ដែរ តែ​សំខាន់​យក​ពី​ដែន​សំកុស​ក្នុងស្រុក​សំឡូត​នឹង គេ​ហៅ ឆ្នាំង​ប្រាំស្ទឹងតាសម្បត្តិ កំពុង​សម្រុក​កាប់​ហើយ។ និយាយ​ដី​គេ​រុក​ពេញ​ភ្នំ ហើយ​យក​គ្រឿងចក្រ​ឈូស​ចូល​ពេញ​ទឹក​ពេញ​ដី អូស​ឈើ​យក​មក ហើយ​ឈើ​ធំៗ​ណាស់»។

ចំណែក​កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន​នេះ​ម្នាក់ ឈ្មោះ ជឿន អះអាង​ថា កម្មករ​ខ្មែរ​និង​វៀតណាម​បែង​ចែក​ជា​ក្រុម​ប្រមាណ ១០​នាក់​ក្នុង​១​ក្រុម ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ដោយ​គិត​ប្រាក់​ឈ្នួល ៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គីប។ លោក​បន្ត​ទៀត​ថា ឈើ​ដែល​កាប់​នោះ​ខាង​ក្រុមហ៊ុន​ឱ្យ​ជ្រើស​មុខកាត់​ចាប់ពី ៧​តឹក​ឡើង​ទៅ ហើយ​ឈើ​ខុស​ខ្នាត​ឱ្យ​អារ​រលំ​ចោល​ពេញ​ព្រៃ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​។​លោក​ថា បន្ទាប់ពី​កម្មករ​អារ​ឈើ​រួចហើយ មាន​ឡាន​របស់​ក្រុមហ៊ុន​ដឹក​ឈើ​យក​ទៅ​ទុក​ក្នុង​សិប្បកម្ម​កែច្នៃ​របស់​ខ្លួន​នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុង ស្រុក​សំឡូត៖ «ខ្ញុំ​ស្ដាយ​ព្រៃ​ណាស់ ព្រោះ​ឈើ​ដែល​ត្រូវ​កាត់ចោល​គរ​ពេញ​ព្រៃ ហើយ​បើ​សិន​ទុក​ឱ្យ​ពលរដ្ឋ​យក​ទៅ​ធ្វើ​ផ្ទះ​ក៏​មិន​អស់​ឈើ​ដែរ។គេ​ទិញ​សាំង​ឱ្យ​យើង​ឡើង​ទៅ​អារ​ឈើ ហើយ​ពេល​អស់​សាំង​ចុះ​មក​វិញ​បាន​យើង​ទូទាត់​លុយ​ជាមួយ​គេ យើង​មិនបាន​នៅ​វាស់​ឈើ​នៅ​លើ​ទេ គេ​មក​ទៅ​វាស់​ម៉ែត្រ​គីប​នៅ​ក្រោម ខ្ញុំ​ទៅ​ធ្វើ​មួយ​រយៈ​ដល់​ខ្ញុំ​ឃើញ​មិនល្អ​ខ្ញុំ​ឈប់​ទៅទៀត»។

លោក​បន្ត​ទៀត​ថា ប្រមាណ​ពី ៣​ថ្ងៃ ទៅ​មួយ​សប្ដាហ៍ ទើប​ក្រុមហ៊ុន​បើកប្រាក់​ឱ្យ​ម្ដង ដោយមាន​ជនជាតិ​វៀតណាម​ជា​អ្នក​យក​ប្រាក់​បើក​ឱ្យ​កម្មករ​នៅ​កន្លែង​ផ្សេង​ស្ថិត​ក្នុង​ឃុំ​ស៊ុង។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត លោក ឆាយ ណារ៉េត ឆ្លើយ​ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ ហើយក៏​បិទ​ទូរស័ព្ទ​វិញ៖ «បាទ​!​មកពី​ខាង​ណា​នេះ មានការ​អី​ដែរ អរ​ខ្ញុំ​អត់​បាន​ដឹង​ផង»។

ប៉ុន្តែ​មន្ត្រី​បរិស្ថាន​ប្រចាំការ​យាម​ការពារ​នៅ ច្រក​ចូល​ព្រៃ​ការពារ​ភ្នំ​សំកុស ឈ្មោះ ប្រុញ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា មិន​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ការពារ​នោះ​ទេ។ ទោះជា​យ៉ាងណា​លោក​ថា ក្រុមហ៊ុន​ រតនសម្បត្តិ​ កាប់​ឈើ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន ដើម្បី​យក​ទៅ​កែច្នៃ​ក្នុង​សិប្បកម្ម​របស់​ខ្លួន គឺ​មិនមែន​ជា​ការ​លួច​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «បាទ​!​ខ្ញុំ​អត់​មាន​សិទ្ធិ​អី​ត្រូវ​រាយការណ៍​ទេ ទាល់តែ​សួរ​ទៅ​មេ​ខ្ញុំ​នៅ​ខេត្ត។ តាម​ការពិត​ខ្ញុំ​ឃើញ​ដូច​នៅ​ខាង​ខេត្ត​មណ្ឌលគិរី​អី យក​រូបភាព​ចាស់​យក​បង្ហោះ​វា​មិន​ត្រូវ​ទេ»។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ អាច​ជា​ការ​ព្រឹត្តិការណ៍​អំពើពុករលួយ​ជា​ប្រព័ន្ធ ព្រោះ​ចំនួន​ឈើ​ដ៏​ច្រើន​បែបនេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង​មិន​អាច​ធ្វើ​មិន​ដឹង​មិន​លឺ​បានទេ ព្រោះ​ជា​បទល្មើស​ឧក្រិដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ សហគមន៍​ការពារ​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ដឹង​រឿង​នេះ មាន​សិទ្ធិ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​ជន​ប្រព្រឹត្ត​បាន៖ «ហើយ​បើ​ជាប់​ទៅ​សូក​លុយ​មានទោស​ពី ៧​ឆ្នាំទៅ ១៥​ឆ្នាំ ដូច្នេះ​រឿង​កក្រើក​ធំៗ វា​មិនមែន​ជា​រឿង​ធម្មតា​ទេ វា​សុទ្ធតែ​ពាក់ព័ន្ធ​រឿង​បទឧក្រិដ្ឋ​ហើយ ដោយសារ​ឥឡូវ​នឹង​ពលរដ្ឋ​គាត់​មិនសូវ​យល់ ហើយ​ក្រោយ​ពី​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នៅ​បាត់ដំបង​ហើយ​ពេល​ណាមួយ​ខ្ញុំ​នឹង​ទៅ​បង្រៀន​សហគមន៍​នៅ​ទីនោះ ឬក៏​កន្លះ​ខែ​ទៀត​ខ្ញុំ​ក៏​អាច​ដាក់​បណ្ដឹង​ជា​ផ្លូវការ​ពី​ភ្នំពេញ​បាន​ដែរ»។

ប្រជាពលរដ្ឋ​ទាំង​២​រូប ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ឈើ​ដែល​កាប់​ក្នុង​ព្រៃ​នេះ ដឹក​តាម​រថយន្ត​ប្រមាណ​ពី​១០​ទៅ ១៥​គ្រឿង ឬ​ស្នើ​ជាង ១០០​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ ក្នុង​នោះ​ឈើ​អារ​ច្រៀក​ក្នុង​សិប្បកម្ម​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ទៅ​ចែកចាយ​ក្នុង​ខេត្ត​បាត់ដំបង និង​ទៅ​ប្រទេស​វៀតណាម​បន្ត​ទៀត។ពលរដ្ឋ​លើកឡើង​ថា ព្រៃ​ការពារ​ភ្នំ​សំកុស ជា​ព្រៃ​ដែល​សំបូរ​ឈើ​ចុងក្រោយ​នៅ​តំបន់​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ដែល​មាន​ផ្ទៃដី​ជាង​មួយ​ម៉ឺន​ហិកតារ​(១០.០០០) ជា​ជម្រក​សត្វព្រៃ​ដ៏​សំខាន់​នៅ​ជាប់​ព្រំដែន​ថៃ។ ពួកគាត់​ប៉ាន់ប្រមាណ​ថា ព្រៃ​នេះ​ប្រហែល ២​ឆ្នាំ​ទៀត​នឹង​ហិនហោច​អស់ ព្រោះ​បច្ចុប្បន្ន​បាន​កាប់​បំផ្លាញ​អស់​ជាង ៣០​ភាគរយ​ហើយ៕

RFA 2019-01-31

Aucun commentaire:

Enregistrer un commentaire