news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 1 février 2019

ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលករ​ចំណាកស្រុក​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ប្រទេស​ថៃ



របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ទេសន្តរប្រវេសក៍ (International Organization for Migration-IOM) បាន​បង្ហាញ​ថា ពលរដ្ឋ​ចំណាកស្រុក​រាប់​លាន​នាក់ ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ នៅតែ​បន្ត​រងគ្រោះ ដោយសារ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម ជា​ដដែល។

ការ​លើក​ឡើង​នេះ ក្រោយ​អាជ្ញាធរ​ថៃ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ខ្លះៗ នៃ​អំពើ​ទាសភាព​លើ​ទូក​នេសាទ ដើម្បី​ដក​បម្រាម​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ទៅ​លក់​នៅ​សហគមន៍​អឺរ៉ុប​ឡើងវិញ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ IOM រក​ឃើញ​ថា ជន​ចំណាកស្រុក​ប្រមាណ ៥​លាន​នាក់ ធ្វើការ​នៅ​ប្រទេស​ថៃ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ផ្នែក​វិស័យ​សំណង់ កសិកម្ម និង​រោងចក្រ នៅតែ​បន្ត​រងគ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​ពលកម្ម និង​រំលោភ​សិទ្ធិ​មនុស្ស​ដដែល។ ការ​រំលោភបំពាន​ទាំងនោះ រួមមាន ថៅកែ​រោងចក្រ​ខ្លះ នៅតែ​មិន​ព្រម​ផ្ដល់​អោយ​ប្រាក់ខែ​អប្បបរមា ឬ​ប្រាក់ខែ​ទាប​បំផុត បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង​មិនបាន​ប្រាក់​កម្រៃ​បន្ថែម បញ្ហា​សុវត្ថិភាព​នៅ​កន្លែងធ្វើការ និង​ស្ថានភាព​រស់នៅ​ដ៏​លំបាក របស់​ពលករ​ជាដើម។

ប្រធាន​អង្គការ​សម្ព័ន្ធ ការងារ​និង​សិទ្ធិមនុស្ស (ហៅ​កាត់​ថា សង់ត្រាល់) លោក មឿន តុលា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ស្ថានភាព​កម្មករ​ចំណាកស្រុក​ទាំងនោះ​មិន​ថា​តែ​ពលករ​ខ្មែរ​ទេ គឺ​នៅតែ​ជួប​បញ្ហា​លំបាក​ខ្លាំង​នៅ​កន្លែងធ្វើការ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង ជាដើម។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មាន​ថៅកែ​រោងចក្រ​មួយ​ចំនួន ក៏បាន​ប្រឹងប្រែង​កែ​លម្អ​លក្ខខណ្ឌ​ការងារ​បាន​ខ្លះ​ៗ​ដែរ៖ «និយាយ​រួម អ្វី​ដែល​រក​ឃើញ​របស់​អង្គការ IOM គឺ​វា​ពិតជា​ត្រឹមត្រូវ​មែន។ បញ្ហា​ពលករ​ចំណាកស្រុក​ទាំង​ខ្មែរ ឡាវ​ក៏​ដោយ​នៅ​ប្រទេស​ថៃ គឺ​អត់​ទាន់​បាន​ល្អ​ប្រសើរ​ទាំងស្រុង​ទេ មាន​រោងចក្រ​មួយ​ចំនួន បាន​អនុវត្ត​ស្តង់ដារ​ការងារ​បាន​ល្អ ដែល​យើង​ដឹង។ ក៏ប៉ុន្តែ រោងចក្រ​មួយ​ចំនួន នៅ​មាន​បញ្ហា​នៅឡើយ គឺ​ធ្វើការ​លើស​ម៉ោង ទាំង​បង្ខំ និង​អត់​បើកប្រាក់​ឈ្នួល​អោយ»។

របាយការណ៍ IOM បន្ត​ថា អាជ្ញាធរ​ថៃ​ផ្ដោត​ការ​យកចិត្តទុកដាក់​និង​កែ​លម្អ ទៅលើ​តែ​បញ្ហា​ទាសភាព​របស់​ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ទេ ដើម្បី​ទទួល​បាន​ការ​លើក​បម្រាម​នាំចេញ​ផលិតផល​គ្រឿង​សមុទ្រ ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ មិនបាន​យកចិត្តទុកដាក់ ដោះស្រាយ​ស្ថានភាព​លំបាក​ជាច្រើន របស់​ជន​ចំណាកស្រុក​រាប់​លាន​នាក់ ដែល​កំពុង​ធ្វើការ​ផ្នែក​វិស័យ​ផ្សេងៗ​នោះ​ឡើយ។ របាយការណ៍​សង្កត់ធ្ងន់​ថា ជនរងគ្រោះ​ដែល​រង​ការ​រំលោភបំពាន​ទាំងនោះ ច្រើន​ជា​កម្មករ​សំណង់ កម្មករ​ផ្នែក​កសិកម្ម នៅ​កន្លែង​ចិញ្ចឹម​សត្វ និង​នៅ​តាម​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់។

គណៈកម្មការ​សហភាព​អឺរ៉ុប​កាលពីដើម​ខែ​មករា​ ឆ្នាំ២០១៩ កន្លង​មក​នេះ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ថៃ នាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ឡើងវិញ។ ការ​សម្រេច​នេះ​ធ្វើឡើង ក្រោយ​ដែល​គណៈកម្មការ​នេះ បាន​ទទួល​ស្គាល់​នូវ​កិច្ចប្រឹងប្រែង​របស់​អាជ្ញាធរ​ថៃ ក្នុង​ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង របស់​ពលករ​លើក​ទូក​នេសាទ ក្រោយពី​មាន​របាយការណ៍​ជាច្រើន លើកឡើង​អំពី​ការ​ជួញដូរ​កម្លាំង​ពលកម្ម និង​អំពើ​ទាសភាព​លើ​ទូក​នេសាទ នៅ​ក្នុង​ប្រទេស​ថៃ។

អង្គការ​អន្តរជាតិ​មួយ​ចំនួន រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​សហព័ន្ធ​កម្មករ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ (Fisheries at the International Transport Workers’ Federation) រិះគន់​ជា​ខ្លាំង​ថា សហភាព​អឺរ៉ុប មិន​បាន​ត្រួតពិនិត្យ​ច្បាស់លាស់ ពី​ស្ថានភាព​ពិតប្រាកដ របស់​ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នោះ​ទេ ដោយ​គ្រាន់តែ​ពិនិត្យ​លើ​របាយការណ៍​របស់​អាជ្ញាធរ​ថៃ​ប៉ុណ្ណោះ។

ប្រធាន​ជលផល​នៃ​សហព័ន្ធ​កម្មករ​វិស័យ​ដឹកជញ្ជូន​អន្តរជាតិ លោក ហ្យុននី ហានសេន (Johnny Hansen) បាន​ប្រាប់​កាសែត ដឺហ្គាឌៀន អង់គ្លេស (The Guardian) កាលពី​ថ្ងៃទី២៤ ខែ​មករា ថា លោក​មិន​ដឹង​ថា តើ​សហភាព​អឺរ៉ុប ទទួល​បាន​ទិន្នន័យ​បែប​ណា​ពី​អាជ្ញាធរ​ថៃ ទើប​បាន​ជា​លើកលែង​ការ​ហាម​នាំចូល​ទំនិញ​ផលិតផល​គ្រឿង​សមុទ្ទ ដែល​បាន​អនុវត្ត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៥ កន្លងមក​នោះ។ លោក Hansen អះអាង​ថា សេចក្ដី​រាយការណ៍​ជាច្រើន​ដែល​បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ពលករ​លើ​ទូក​នេសាទ ឱ្យ​ដឹង​ថា ពួកគេ​ភាគច្រើន រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម រំលោភ​សិទ្ធិ​មនុស្ស និង​ជំពាក់​ប្រាក់​បំណុល​ថៅកែ​យ៉ាង​ច្រើន ជា​ដដែល។

ចំណែក​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) វិញ ក៏បាន​ចេញផ្សាយ​របាយ​ការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ បង្ហាញ​ថា ពលករ​នេសាទ ជិត ៤០% ដែល​បាន​ជួប​សម្ភាសន៍​កាលពី​អំឡុង​ឆ្នាំ​២០១៨ អះអាង​ថា ពួកគេ​គឺជា​ជនរងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​ថា​ការ​ត្រួតពិនិត្យ​ផ្នែក​ពលកម្ម​នេសាទ នៅ​កំពង់ផែ គឺ​ធ្វើឡើង​គ្រាន់តែ​សំញែង​ឱ្យ​ឃើញ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ។ របាយការណ៍​ដដែល ក៏​បង្ហាញ​នូវ​ការ​ងឿងឆ្ងល់​ថា តើ​ហេតុ​ដូចម្តេច បានជា​អាជ្ញាធរ​ថៃ មិនបាន​រក​ឃើញ​ករណី​ជួញដូរ ឬ​កេង​ប្រវ័ញ្ច​ពលកម្ម​ណាមួយ របស់​ពលករ​ទូក​នេសាទ នៅ​ពេល​ដែល​អាជ្ញាធរ​ថៃ ត្រួតពិនិត្យ​ស្ថានភាព​ការងារ​របស់​ពួកគេ សរុប​ជិត ៥០​ម៉ឺន​នាក់។

លោក មឿន តុលា ដែល​បាន​តាមដាន​ក្នុង​រឿង​នេះ​ដែរ ក៏បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ហេតុផល​ដែល​សហភាព​អឺរ៉ុប សម្រេច​លើក​បម្រាម​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្ទ​ពី​ប្រទេស​ថៃ នោះ គឺ​ដោយសារ​ថៃ បាន​ប្រឹងប្រែង​កែ​លម្អ​ចំណុច ៣​សំខាន់ៗ ដែល​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប គិត​ថា ស្ថានការណ៍​ទេសភាព​នៅ​លើ​ទូក​នេសាទ បាន​ប្រសើរ​ជាង​មុន៖ «រដ្ឋាភិបាល​ថៃ​ប្រឹង​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដើម្បី​កែ​លម្អ។ ទី​១ តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូក​នេសាទ ចុះ​សមុទ្ទ​យ៉ាង​យូរ​២​អាទិត្យ​មិនមែន​រាប់​ឆ្នាំ​ដូច​មុន​ទេ។ ទី​២ ចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​ទូក​នេសាទ។ ទី​៣ ថ្មីៗ​នេះ រដ្ឋាភិបាល​ថៃ ក៏​បាន​ផ្ដល់​បត្យាប័ន​អនុសញ្ញា ILO ក្នុង​កិច្ចការពារ​សិទ្ធិ​ទៅដល់​ពលករ​លើ​ទូក។ បញ្ហា​នេះ​ហើយ ជាហេតុ​នាំ​ឱ្យ​សហគមន៍​អឺរ៉ុប​ដក​បម្រាម​នេះ ឬ​ដក​កាត​លឿង​នោះ​ចេញ»។

ក៏ប៉ុន្តែ​លោក មឿន តុលា អះអាង​ថា ការ​អនុវត្តន៍​ជាក់ស្ដែង​វិញ គឺ​ពលករ​នេសាទ នៅតែ​រង​ការ​កេង​ប្រវ័ញ្ច​ពលកម្ម នៅ​ឡើយ ដោយសារ​ពួកគេ​ភាគច្រើន​មិន​ចេះ​អក្សរ អាយុ​ក្រោម ១៨​ឆ្នាំ ហើយ​លិខិតឆ្លងដែន ឬ​លិខិត​ផ្លូវច្បាប់​មួយ​ចំនួន គឺ​ម្ចាស់​ទូក​ជា​អ្នក​ទុក​អោយ។ លោក​បន្ត​ថា នៅ​ពេល​ក្រុម​អធិការ​កិច្ច​ថៃ​ចុះ​ពិនិត្យ​លើ​ទូក​ម្តងៗ ទើប​ប្រគល់​ឱ្យ​ពលករ​វិញ៖ «រឿង​លក្ខខណ្ឌ​ការងារ គឺ​គាត់​ធ្វើការ​ច្រើន​ម៉ោង ហើយ​មិន​ជាក់​លាក់ ព្រោះ​ធម្មតា​នៅ​លើ​ទូក ពេល​បោះ​អួន ឬ​មង ចូល​ក្នុង​សមុទ្ទ​អ៊ីចឹង ពេល​ត្រូវ​លើក​ពេលណា​គេ​ត្រូវ​ដាស់​ឱ្យ​គាត់​ធ្វើការ​ទាំង​យប់។ អ៊ីចឹង​នៅ​មាន​ការ​រំលោភបំពាន​ច្រើន​ណាស់ គ្រាន់តែ​សម្លឹង​មើល​អ្វី​ដែល​រដ្ឋាភិបាល​ថៃ​ធ្វើ​កន្លងមក​គឺ​ចំណុច​ទី​៣ ប៉ុន្តែ​ឱ្យ​ថា​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង គឺ​អត់​ទេ»។

ស្ថិតិ​ផ្លូវការ​របស់​ក្រសួង​ការងារ​បង្ហាញ​ថា ពលករ​ខ្មែរ​ស្របច្បាប់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន ១​លាន ២​សែន​នាក់ ប៉ុន្តែ​ប្រធាន​អង្គការ​សម្ព័ន្ធ ការងារ​និង​សិទ្ធិមនុស្ស លោក មឿន តុលា បញ្ជាក់​ថា តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​លោក មាន​ពលករ​ខ្មែរ​ចំណាក​ស្រុក ជិត ២​លាន​នាក់ ក្នុង​នោះ ៨០% ជា​ពលករ​ស្របច្បាប់៕


RFA 2019-02-01 


Aucun commentaire:

Enregistrer un commentaire