news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 14 octobre 2018

ហ៊ុន សែន កំពុងតែ​យក​សាក​សព​ទាហាន​អាមេរិក​មក​ធ្វើជា​ល្បែង​នយោបាយ

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) កាលពី​ថ្ងៃ​ទី១៣ ខែ តុលា សំដែង​មន្ទិល​ការសង្ស័យ​ទៅលើ​ការសម្រេចចិត្ត​របស់​ ហ៊ុន សែន៖ «ជា​រឿង​ច្រឡើសបើស​បំផុត​មួយ ដែល​ ហ៊ុន សែន យក​កង្វល់​របស់​អាមេរិក អំពី​អដ្ឋិធាតុ ទាហាន​អាមេរិក ដែល​ស្លាប់​ក្នុង​សង្គ្រាម​នោះ បក​ប្រើ​ក្នុង​រូបភាព​បែបនេះ។ ធាតុ​ពិត​ ហ៊ុន សែន គ្មាន​ខ្វល់​ទាល់តែសោះ រឿង​ឆ្អឹង​សព​របស់​ទាហាន​អាមេរិក​នេះ។ ប៉ុន្តែ​ ហ៊ុន សែន កំពុងតែ​ព្យាយាម រក​វិធី​ជ្រោម​មន្ត្រី​អាមេរិក​នៃ​រដ្ឋ Washington State ទាំងពីរ​នាក់​នោះ ព្រោះ​អី​កាលពី​ខែ​កក្កដា អ្នក​ទាំងពីរ​ខំប្រឹង​ប្រញិបប្រញាប់​ទៅ​ភ្នំពេញ ដើម្បី​ទៅ​ឃ្លាំមើល​ការបោះឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​ ហ៊ុន សែន»។


Aucun commentaire:

Enregistrer un commentaire