news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 5 septembre 2018

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​រក​ឃើញ​ថា លោក រ័ត្ន ស្រ៊ាង ជាប់​ពាក់ព័ន្ធ​ខ្លាំង​នឹង​ការ​បង្ក្រាប​បាតុកម្ម



តាំង សារ៉ាដា RFA 2018-09-04

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចាត់​ទុក លោក​ឧត្ដមសេនានី រ័ត្ន ស្រ៊ាង ដែល​ជា​មេបញ្ជាការ​រង​នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស គឺជា​ឆ្អឹងខ្នង​យ៉ាង​រឹងមាំ​ក្នុង​ការ​ទ្រទ្រង់​អំណាច​របស់ លោក ហ៊ុន សែន តាមរយៈ​ការរារាំង និង​ការ​បង្ក្រាប​ក្រុម​បាតុកម្ម​ទាំងឡាយ​ណា ដែល​លោក​ចាត់ទុកថា ជា​ការ​រំខាន​ដល់​ភាព​សុខដុមរមនា សន្តិភាព​នៃ​របប​ក្រុងភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញ​ថា លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ដែល​ជា​មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​មនុស្ស​ម្នាក់​ដែល​មាន ជំនាញ​ខ្ពស់​ខាង​បង្ក្រាប​បាតុកម្ម និង​រារាំង​រាល់​សកម្មភាព​ទាំងឡាយ​ដែល​រំខាន​ដល់​ការដឹកនាំ​នៃ​របប​លោក​លោក ហ៊ុន សែន​នោះ។

ដោយសារ​ភាព​ប្ដេជ្ញា​ចិត្ត​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នេះ​ហើយ បានជា លោក​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ទោស​ផ្កាយ​មាស​ពីរ ទៅជា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស​បី យ៉ាង​ឆាប់រហ័ស។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ចំណងជើង​ថា​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់ ទាំង​១២ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ខែ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨ នេះ អះអាង​ថា ចាប់​តាំងពី​មានការ​ដំឡើង​បុណ្យ​ស័ក្ដិ​យ៉ាង​ខ្ពស់ត្រដែត​មក លោក រ័ត្ន ស្រ៊ាង បាន​អនុវត្ត​ការងារ​របស់​លោក​យ៉ាង​ពេញទំហឹង​ក្នុង​ការ​បង្ក្រាប​ការ​ជួបប្រជុំ និង​ការ​ធ្វើ​បាតុកម្ម​ដោយ សន្តិវិធី ដូចជា​ករណី​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ការ​បង្ក្រាប​ដល់​ការ​តវ៉ា​របស់​ក្រុម​គ្រូបង្រៀន​ទៅ​កាន់​ផ្ទះ​របស់ លោក ហ៊ុន សែន ការ​បង្ក្រាប​ការ​តវ៉ា​អំពី​បញ្ហា​ដីធ្លី​របស់ ពលរដ្ឋ ខេត្ត​ព្រះវិហារ មក​កាន់​ផ្ទះ​របស់​លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​១៨​នាក់​រងរបួស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ក៏បាន​ឲ្យ​ដឹង​ថា ការបង្ក្រាប​ដ៏​ធំ​បំផុត​របស់​លោក រ័ត្ន ស្រ៊ាង គឺ​ការ​បង្ក្រាប​ទៅលើ​ក្រុម​កម្មករ ដែល​នាំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​គោល​អប្បបរមា​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​ចំនួន បួន​នាក់​ស្លាប់​បាត់​បង់ជីវិត ហើយ​មនុស្ស​ជាច្រើន​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ។

លោក រ័ត្ន ស្រ៊ាង ត្រូវ​បាន​ផ្ទេរ​តួនាទី​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​ជា​មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ក្រោយ​ជម្លោះ​នៃ​ការបោះឆ្នោត កាល​ពី​ឆ្នាំ​២០១៣។

នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ លោក​បាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា ហើយ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ​ថា មជ្ឈមណ្ឌល​នេះ​បាន​បង្ខំ​ឲ្យ​មនុស្ស​បរិច្ចាគ​ឈាម​ថែមទៀត។

លោក រ័ត្ន ស្រ៊ាង បាន​ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី កាលពី​ថ្ងៃ​អង្គា​រថា អ្វី​ដែល អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​អន្តរជាតិ​ចុះផ្សាយ​នោះ​គឺ​គ្រាន់តែ​ជា​ការ​និយាយ​របស់​អង្គការ​នេះ​ប៉ុណ្ណោះ ហើយ​ថា មាន​តែ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទេ ដែល​អាច​បកស្រាយ​លើ​រឿង​នេះ​បាន៖ «ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង អាហ្នឹង​គាត់​អ្នក​ថា គាត់​អ្នក​និយាយ ប៉ុន្តែ​យើង​មាន​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដូច្នេះ​មាន​បញ្ហា​អ្វី​សួរ​អ្នកនាំពាក្យ​របស់ខ្ញុំ​ទៅ»។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែរ ប៉ុន្តែ​លោក​បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ​ពេល​ដែល​លោក​បាន​ឮ​អ្នក​យកព័ត៌មាន​របស់​អាស៊ីសេរី ប្រាប់​ឈ្មោះ​ទៅ​លោក​នោះ។

ប្រធាន​ក្រុម​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​អាច​ធ្វើ​អធិប្បាយ វាយតម្លៃ​ទៅលើ​បុគ្គល​ម្នាក់​ក្នុង​ជួរ​សមត្ថកិច្ច​នៃ​របប​លោក ហ៊ុន សែន បាន​នោះ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កន្លងមក​បាន​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី​ដែល​បណ្ដាល​ឲ្យ មនុស្ស​ជាច្រើន​របួស និង​ស្លាប់។ ហើយ​រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន សមត្ថកិច្ច​ណា​ម្នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ចំពោះ​កំហុស​របស់​ពួកគេ​ទាំង​នោះ​ឡើយ៖ «ជាទូទៅ​យើង​មិនបាន​ផ្ដោត​ទៅ​លើ​បុគ្គល​ណា​ទេ ប៉ុន្តែ​យើង​គិតតែ​ទៅ លើ​កងកម្លាំង​ទាំងអស់​ពីព្រោះ​ពួកគេ​ទាំងអស់​ជា​កង​កម្លាំង​ការពារ ផលប្រយោជន៍ និង​ការពារ​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​កន្លង​មក យើង​ឃើញ​ថា មាន​ការ​បង្ក្រាប មានការ​ស្លាប់ ហើយ​មាន​ការ​របួស ដែល​មិន​មាន​អ្នកណាម្នាក់​ត្រូវ​បាន​ចាប់​យក​ទៅ​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​នោះ​ទេ»។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ដក ស្រង់​សម្ដី​លោក រ័ត្ន ស្រ៊ាង ដែល​បាន​និយាយ​ជាមួយ អ្នក​សារព័ត៌មាន ចុះផ្សាយ​ថា ការ​បង្ក្រាប​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស ស្លាប់​មិន​សំខាន់ ដូច​ការពារ​ដល់​ក្រុម​កងរាជអាវុធហត្ថ និង​អ្នក​ដ៏​ទៃ​មិន​ឲ្យ​រង​ការ​ប៉ះទង្គិច​នោះ​ឡើយ។ លោក​បន្ត​ថា​អ្វី​ដែល​ចាំបាច់​នោះ គឺ​ការ​បោសសំអាត​រាល់​ការ​តវ៉ា​ទាំងឡាយ។ លោក រ័ត្ន ស្រ៊ាង ធ្លាប់​និយាយ​យ៉ាង​ខ្លី​ថា ការ​តវ៉ា​បិទ​ផ្លូវ​ណាមួយ​កើតឡើង គឺ​ត្រូវតែ​មាន​ការ​បង្ក្រាប ដែល​ជា​ជម្រើស​តែមួយគត់។

ប៉ុន្តែ​អ្នកវិភាគ​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​របស់​លោក កឹម សុខា គឺ​លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ប្រាប់​អាស៊ីសេរី​ថា ការ​អះអាង​របស់​លោក រ័ត្ន ស្រ៊ាង ដូច្នេះ លុះត្រាតែ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ប៉ុណ្ណោះ។ លោក​បន្ត​ថា សមត្ថកិច្ច​គួរ​ប្រើ​កម្លាំង​ទប់ទល់​របស់​ខ្លួន​ដែល​សមាមាត្រ​ទៅ​នឹង​កម្លាំង​របស់​ក្រុម​បាតុករ៖ «ប្រទេស​ក្នុង​ភាព​អាសន្ន អា​ហ្នឹង​គឺ​ត្រូវ​ព្រះមហាក្សត្រ​ត្រូវ​ប្រកាស​នៅ​រដ្ឋសភា ហើយ​មាន​លក្ខខណ្ឌ​ច្បាស់លាស់។ អាហ្នឹង​បាន​អាច​គេ​ធ្វើ អ៊ីចឹង​បាន»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែង​ថា​សមត្ថកិច្ច​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ភាគច្រើន​គេ​ប្រើ​កម្លាំង​មនុស្ស​ដើម្បី​ទប់ទល់ ជាមួយ​កម្លាំង​មនុស្ស ហើយ​មិន​ប្រើប្រាស់​កាំភ្លើង​បាញ់​សម្លាប់ មនុស្ស​នោះ​ទេ៖ «នៅ​ប្រទេស​អង់គ្លេស​មាន​ប៉ូលិស​ជិះ​សោះ ដើម្បី​រុញច្រាន​ពួក​បាតុករ ហើយ​ប៉ូលិស​ហ្នឹង​មាឌ​ធំៗ ដែល​គេ​ហាត់រៀន​ដើម្បី​ត្រួតត្រា​ហ្វូង​មនុស្ស​បាន។ មាន​ការ​ប៉ះទង្គិច​គ្នា​ខ្លះៗ​ដែរ ប៉ុន្តែ​មិនមែន​ជា​ស្លាប់ មនុស្ស​អី​ទេ។ អាហ្នឹង​គេ​ហៅថា​ការ​ប៉ិនប្រសព្វ​ក្នុង​ការ​គ្រប់គ្រង​ហ្វូង​មនុស្ស»។

របាយការណ៍​ស្តី​អំពី​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង​១២​រូប​នៃ​របប លោក ហ៊ុន សែន របស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា​មនុស្ស​ទាំង​១២​នាក់ រួម​ទាំង​លោក រ័ត្ន ស្រ៊ាង ដែរ​នោះ ពិតជា​បានជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​បាន ប្រព្រឹត្ត​តាំងពី​ទសវត្ស​ឆ្នាំ​១៩៧០ រហូត​មក​ដល់​បច្ចុប្បន្ន។

របាយការណ៍​ដដែល​បន្ត​ថា ភាគច្រើន​នៃ​អ្នក​ទាំង​១២ នាក់ នេះ​មាន ជាប់​ពាក់ព័ន្ធ នឹង​ការ​ប្រើប្រាស់​កម្លាំង​មិន​ចាំបាច់​ជ្រុល​ហួសហេតុ ដែល​រហូត​ពេលខ្លះ​ធ្វើ​ឲ្យ​ស្លាប់ អ្នក​ដែល​តវ៉ា​អំពី​ការបោះឆ្នោត​មិន​សេរី និង​មិន​ត្រឹមត្រូវ ការ​រឹបអូស​ដីធ្លី ការរំលោភ​សិទ្ធិ​ការងារ និង​ការតវ៉ា អំពី​បញ្ហា​ប្រាក់​ឈ្នួល​តិច។

អ្នកស្រី អូលីវវៀ អ៊ីននុស ដែល​ជា​អ្នកវិភាគ​ខាង​ផ្នែក​គោល​នយោបាយ​របស់​អង្គការ​មូលនិធិ​កេរ្តិ៍ ដំណែល​អន្តរជាតិ ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា សហរដ្ឋអាមេរិក គួរ​ប្រញាប់​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ ឬ​បិទ​ទិដ្ឋាការ ក្រុម​កង​កម្លាំង​សន្តិសុខ​របស់​លោក ហ៊ុន សែន ដែល​មាន​អំណាច​ទាំងនេះ៖ «ខ្ញុំ​ធ្លាប់​បាន​ប្រាប់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យ​ប្រើ​ច្បាប់​ក្លូបបល​មែកនីតស្គី (Global Magnitsky) ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេកង​អង្គរក្ស និង​ក្រុម​យោធា​ផ្ទាល់ខ្លួន​របស់​គាត់។ ហើយ​ប្រសិនបើ​មាន​ជន​ណា រំលោភ​សិទ្ធិ​មនុស្ស​ដូច​អ្នក​ទាំងនោះ​ទៀត​។ ពួកគេ​គួរតែ​ទទួលរង នូវ​ទណ្ឌកម្ម​អ៊ីចឹង​ដែរ»។

រហូត​មក​ទល់​ពេលនេះ​សេចក្ដីព្រាងច្បាប់​ចំនួន​ពីរ​កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​ដែល​នឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ណាមួយ ជាក់លាក់​ខាងមុខ។ សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ​សុទ្ធ​សឹង​តែ​មាន​បំណង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​រកស៊ី​កំពូលៗ ដែល​ស្និត​ស្នាល​ស៊ីជម្រៅ​ជាមួយ​របប​លោក ហ៊ុន សែន។

ប្រធាន​គណៈកម្មាធិការ កិច្ចការ​បរទេស​នៃ​សភាតំណាងរាស្ត្រ​សហរដ្ឋ អាមេរិក​លោក អេដ រ៉យ (Ed Royce) កាល​ពី​ចុងខែ​កក្កដា ឆ្នាំ​២០១៨ នេះ បាន​ស្នើ​ឲ្យ​ប្រធានាធិបតី អាមេរិក​ពិចារណា តាម​ការ គួរ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន លោក ស ខេង លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោក សុខ ពុទ្ធិវុធ លោក ប្រាក់ សុខុន លោក សៅ សុខា និង​រដ្ឋមន្ត្រី​របប​លោក ហ៊ុន សែន ជាច្រើន​នាក់​ទៀត៕

Aucun commentaire:

Enregistrer un commentaire