news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 7 avril 2018

អង្គការ​ទន្លេ​អន្តរជាតិ អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ផ្អាក​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​បន្ថែម


អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​បន្ថែម​ទៀត ដោយសារ​ផល​ប៉ះពាល់​ខ្លាំង​នៃ​ទំនប់​វារី​អគ្គិសនី ទៅលើ​ជីវភាព​រស់នៅ​របស់​សហគមន៍។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា អង្គការ​ទន្លេ​អន្តរជាតិ ស្នើសុំ​ឲ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ទាំង​នោះ ទទួល​ស្គាល់​នូវ​សារសំខាន់ នៃ​របាយការណ៍​ស្រាវជ្រាវ និង​អនុសាសន៍​ឆ្នាំ​២០១១ ដែល​បាន​មកពី​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមប្រឹក្សា នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ អំពី​ផល​ប៉ះពាល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក ជាពិសេស​ទំនប់​វារី​អគ្គិសនី នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម។

អង្គការ​អន្តរជាតិ ដែល​មាន​បេសកកម្ម​ការពារ​ទន្លេ និង​សិទ្ធិ​របស់​ពលរដ្ឋ​ ដែល​រស់នៅ​អាស្រ័យ​លើ​ទន្លេ​នេះ ស្នើសុំ​ឲ្យ​សិក្សា​រួម​គ្នា​នៅ​ក្នុង​តំបន់ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន អំពី​ផល​ប៉ះពាល់​ នៃ​ទំនប់​វារី​អគ្គិសនី មុន​នឹង​សម្រេច​សាង​សង់​វា។
សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ស្រប​ពេល ដែល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ បាន​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា។ គណៈកម្មការ​ទន្លេ​មេគង្គ បាន​ជជែក​អំពី​បញ្ហា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ បញ្ហា​ថាមពល​អគ្គិសនី និង​បញ្ហា​ប្រឈម​ផ្សេងៗ ទៀត។ កម្ពុជា ជា​ប្រទេស​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ឆ្នាំ​នេះ។
ប្រទេស​តាម​ដង​ទន្លេ​មេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា (ភូមា) ឡាវ ថៃ និង​វៀតណាម ទទួល​ស្គាល់​នូវ​បញ្ហា​កំណើន​ប្រជាជន កំណើន​តម្រូវការ​ទឹក ម្ហូប​អាហារ ការ​បាត់បង់​សម្បត្តិ​បរិស្ថាន និង​ជលផល ថា​សុទ្ធតែ​ជា​បញ្ហា ដែល​ត្រូវ​រួម​គ្នា​ដោះ​ស្រាយ និង​កំណត់​កិច្ច​សហប្រតិបត្តិការ​ទៅ​អនាគត ដើម្បី​ប្រសិទ្ធភាព និង​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព សម្រាប់​អាង​ទន្លេ​មេគង្គ។
អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង អំពី​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ធំៗ ចំនួន​៦ ដែល​ប្រទេស​ចិន​បាន​សង់​នៅ​លើ​ដង​ទន្លេ​មេគង្គ ក្នុង​ប្រទេស​ចិន និង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ចំនួន​១២០ ដែល​គ្រោង​សង់​ត្រឹម​ឆ្នាំ​២០៤០ នៅ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​នេះ។ ទំនប់​វារី​អគ្គិសនី​ទាំង​នេះ បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ដល់​ប្រព័ន្ធ​ជីវៈ​ចម្រុះ បរិស្ថាន និង​ជីវភាព​នៅ​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​រស់នៅ​ផ្នែក​ខាង​ក្រោម នៃ​ទន្លេ​មេគង្គ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សន្និសីទ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​នោះ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​សំណួរ ពី​អ្នក​សារព័ត៌មាន​នោះ​ឡើយ៕

ដោយ មួង ណារ៉េត
2018-04-06

Aucun commentaire:

Enregistrer un commentaire