news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 9 février 2018

ការ​នាំ​ឈើ​ទៅ​វៀតណាម​ ​បាន​កើនឡើង​ខ្ពស់​ជាថ្មី​ទៀត


ភ្នំពេញៈ ទោះបី​ជា​មាន​ការ​ហាមឃាត់​ការ​នាំចេញ​ឈើ និង​ការប្រកាស​ម្តង​ហើយ​ម្តង​ទៀត​របស់​រដ្ឋាភិបាល​ថា​ការ​កាប់​ឈើ​ «​ខ្នាត​ធំ​» ​ត្រូវ​បាន​បញ្ឈប់​ក្តី ក៏​ទិន្នន័យ​របស់​គយ​វៀតណាម ដែល​បាន​ចងក្រង​ដោយ​អង្គការ​ឃ្លាំ​មើល​ព្រៃឈើ Forest Trends បង្ហាញ​អំពី​ការ​កើនឡើង​ដ៏គួរ​ឱ្យ​កត់សម្គាល់​អំពី​ការ​នាំ​ចូល​ឈើហុប និង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៧​។

ទិន្នន័យ​នោះ​បាន​បង្ហាញ​ថា ឈើ​ប្រមាណ ១៦៣០៧១ ម៉ែត្រគុប​របស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ពោល​គឺ​មាន​ការ​កើនឡើង​ចំនួន ១៧ ភាគរយ​លើស​ពី​ឆ្នាំ​មុន ហើយ​តម្លៃ​នៃ​ការ​នាំ​ចេញ បាន​កើនឡើង​ដល់​ ២១ %​គឺ​ស្មើ​នឹង​ទឹកប្រាក់​ ៤០ ​លាន​ដុល្លារ​។
ទន្ទឹម​នឹង​នេះ​ដែរ តួលេខ​ការ​នាំ​ចេញ​ឈើ​អារ ហាក់​បាន​បង្ហាញ​អំពី​ការ​កើនឡើង​បន្ថែម​ទៀត ជាពិសេស​នៅ​ក្នុង​រដូវប្រាំង​។ នេះ​បើ​តាម​លោក Phuc Xuan To ដែល​ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​របស់​អង្គការ Forest Trends​។
ទិន្នន័យ​បាន​បង្ហាញ​អំពី​កំណើន​នៃ​ការ​នាំ​ចេញ ដែល​បាន​កើនឡើង​ជិត ៦០ ភាគរយ​គឺ​ពី​ចំនួន​ ១៧១ ៣០៦ ម៉ែត្រគុប ដល់ ២៧២៦៩៣ ម៉ែត្រគុប គឺ​កើន​ជិត ២៥ លាន​ដុល្លារ ដែល​ធ្វើឲ្យ​តម្លៃ​កើន​រហូត​ដល់​ជាង ១៧៣ លាន​ដុល្លារ​។
លោក Xuan To បាន​ឱ្យ​ដឹង​តាមរយៈ​អ៊ីមែល​ថា ច្រក​ព្រំដែន​ឆ្លង​កាត់​ចំនួន​ ៣ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំណើន​ដឹកឈើ​ប្រណីត មាន​ការ​កើនឡើង​ខ្ពស់​បំផុត​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០១៧ ក្នុង​នោះ​រួមមាន​ច្រក Le Thanh ដែល​តភ្ជាប់​ទៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ ច្រក Bo Y តភ្ជាប់​ទៅ​ឧទ្យាន​ជាតិ​វីរៈជ័យ កាត់​តាម​ផ្លូវ​មួយ​ឆ្លង​កាត់​ប្រទេស​ឡាវ និង​ច្រក Hoa Lu ដែល​តភ្ជាប់​ទៅ​កាន់​ខេត្ត​ក្រចេះ​។

លោក Jago Wadley មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃឈើ​របស់​អង្គការ​ស៊ើបអង្កេត​បរិស្ថាន (EIA) ថ្លែង​តាមរយៈ​អ៊ីមែល​ថា​៖ «​ការ​ហាម​នាំ​ចេញ​ឈើ​ និង​ផលិតផល​ឈើ​របស់​ប្រទេស​កម្ពុជា គឺ​ពិតជា​គ្មាន​ន័យ​នោះ​ទេ ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ជា​អ្នក​គ្រប់គ្រង​ការ​នាំចេញ​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម​»​។

អង្គការ​នេះ​បាន​រកឃើញ​ថា នៅ​ចុង​ឆ្នាំ​ ២០១៦ និង​ដើម​ឆ្នាំ​ ២០១៧ យុទ្ធនាការ​សម្របសម្រួល​រវាង​ក្រុមហ៊ុន​វៀតណាម និង​មន្ត្រី​ទាំង​ ២ ​ភាគី​នៅ​ច្រក​ព្រំដែន បាន​ធ្វើឲ្យ​ការ​នាំ​ចេញ​ឈើ​មាន​ប្រមាណ ៣៥០ ០០០ ម៉ែត្រគុប​ក្នុង​រយៈពេល​ត្រឹម​តែ​ ៥ ​ខែ​ប៉ុណ្ណោះ​។
«​ស្ថាប័ន​រដ្ឋាភិបាល​វៀតណាម​ទាំង​ថ្នាក់​កណ្តាល និង​ថ្នាក់​ខេត្ត បាន​ចេញ​កូតា​អនុញ្ញាត​ឲ្យ​នាំ​ចូល​ឈើ​ដែល​អាច​ជា​ឈើ​មិន​ស្រប​ច្បាប់​ពី​ប្រទេស​កម្ពុជា ដូច្នេះ​ ចំណុច​នេះ​ ហើយ​ដែល​បាន​បង្កើត​ច្រក​ឆ្លងកាត់​ពិសេសៗ ដើម្បី​សម្រួល​ដល់​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់ និង​ពន្ធដារ​ជាដើម​»​។
លោក​បញ្ជាក់​ថា​៖ «​ទិន្នន័យ​ថ្មី​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​វៀតណាម​បាន​បន្ត​យក​ពន្ធ​លើ​ផល​ចំណេញ​ពី​បទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ដែល​នាំ​ចូល​ទៅ​»​។
ការ​វិភាគ​ទិន្នន័យ​គយ​ដោយ​ភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) ពី​ខែ​តុលា​ឆ្នាំ ២០១៦ រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ លើ​ប្រភេទ​ឈើ​ផ្សេងៗ បាន​បង្ហាញ​ថា គោលដៅ​សំខាន់​បំផុត គឺ​ឈើ​ប្រភេទ Xylia dolabriformis Benth ដែល​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈើ​សុក្រំ​។
ឈើ​ប្រណីត​នេះ​មាន​ចំនួន ២១ % ​នៃ​បរិមាណ​ឈើ​នាំ​ចូល​ក្នុង​អំឡុង​ពេល​នោះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ប្រហែល ១៥ % ​គឺជា​ឈើ​ទាល ហើយ​បរិមាណ​ស្រដៀង​គ្នា​នេះ​ដែរ​គឺ​ឈើ​ធ្នង់​។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​បដិសេធ​ធ្វើ​អធិប្បាយ​លើកលែង​តែ​មាន​លិខិត​ ឬ​ទិន្នន័យ​ជា​ផ្លូវការ​។ ចំណែកឯ​លោក សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​ថ្លែង​ថា ដោយសារ​តែ​ទិន្នន័យ​នេះ​ត្រូវ​បាន​ចងក្រង​ដោយ​អង្គការ Forest Trends និង​មិន​បាន​ចេញ​មក​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​វៀតណាម ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ «​ការ​ផ្ទៀងផ្ទាត់​» ​មុន​នឹង​សន្និដ្ឋាន​។
ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ធុរកិច្ច EuroCham Cambodia កាលពី​ខែ​មករា លោក សាយ សំអាល់ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា មាន​តែ​ការ​កាប់​ឈើ​ «​ខ្នាត​តូច​» ​ប៉ុណ្ណោះ ដែល​នៅ​សល់​។
កាលពី​សប្តាហ៍​មុន អ្នក​ដើរ​ល្បាត​ព្រៃឈើ​ចំនួន​ ៣ ​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ហើយ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​គឺជា​មន្ត្រី​ប៉ូលិស​ព្រំដែន និង​ទាហាន​ដែល​បាន​ឃុបឃិត​ជាមួយ​អ្នក​កាប់​ឈើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​លួច​ឆ្លង​ដែន​។
ប្រធាន​ឧទ្យាន​ជាតិ​កែវសីមា លោក គង់ ពុទ្ធារ៉ា បាន​បន្ទាប​ទំហំ​កាប់​ឈើ​នៅ​ក្នុង​តំបន់​នោះ ដោយ​លោក​បាន​ថ្លែង​ថា​៖ «​មាន​តែ​ថ្ងៃ​ដែល​មាន​ករណី​បាញ់​សម្លាប់​មនុស្ស​ ៣ ​នាក់​នោះ​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​គឺ​មិន​មាន​អ្វី​កើតឡើង​ទេ​»​។
តាមរយៈ​សារ​អេឡិចត្រូនិក​ក្នុង​សប្តាហ៍​នេះ​លោក អ៊ូច ឡេង អ្នក​បរិស្ថាន​ដែល​បាន​ទទួល​ពាន​រង្វាន់ Goldman ថ្លែង​ថា ពាណិជ្ជកម្ម​ឈើ​ឆ្លងកាត់​ព្រំដែន ជាមួយ​វៀតណាម​គឺជា​ «​មូលហេតុ​ចម្បង​មួយ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​»​។
លោក​ ឡេង បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​បញ្ឈប់​ការ​នាំ​ចូល​ឈើ​ពី​ប្រទេស​វៀតណាម ដោយសារ​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​កម្ពុជា ហើយ​នាំ​ចេញ​បន្ត​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ «​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ចាប់​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់ជាតិ​»៕ NS





Aucun commentaire:

Enregistrer un commentaire