news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 16 février 2018

សម រង្ស៊ី ​អំពាវនាវ​ឲ្យ​អូស្ត្រាលី​ ជួយ​ធ្វើឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើង​វិញ


​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​អូស្ត្រាលី​ជួយ​ «​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​» ​ចំពោះ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ដោយ​ថ្លែង​ថា ភាព​នៅ​ស្ងៀម​របស់​ប្រទេស​អូស្ត្រាលី ចំពោះ​ភាព​ផ្តាច់ការ​កាន់តែ​ខ្លាំង​ឡើង និង​ការ​ដាក់​ពន្ធនាគារ​ពលរដ្ឋ​របស់​ខ្លួន​គឺ​ទំនង​ជា​ដោយសារ​កិច្ចព្រមព្រៀង​ជនភៀសខ្លួន ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​។

លោក​ សម រង្ស៊ី កាលពី​ម្សិលមិញ​​ បាន​ប្រាប់​អ្នកកាសែត នៅ​ក្លិប​សារព័ត៌មាន​ជាតិ​អូស្ត្រាលី​ថា ប្រទេស​កម្ពុជា​ត្រូវការ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​លោក​ខាង​លិច​ដទៃៗ​ទៀត ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​យុទ្ធនាការ​បង្ក្រាប​ផ្នែក​នយោបាយ​របស់​លោក​។
លោក​ថ្លែង​ថា​៖ «​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ឯង​មិន​អាច​ធ្វើឲ្យ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​របស់​ខ្លួន​រស់​ឡើង​វិញ​ទេ​។ កម្ពុជា​ជា​ប្រទេស​តូច​ណាស់ និង​ងាយ​រងគ្រោះ​ណាស់​មិន​អាច​កំណត់​ជោគវាសនា​របស់​ខ្លួន​ដូច​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​នោះ​ទេ​»​។ «​កម្ពុជា​ជា​ចំណុច​ខ្សោយ​នៃ​ប្លុក​ផ្តាច់ការ​ក្នុង​អាស៊ី​»​។
ប៉ុន្តែ​លោក​ រង្ស៊ី ថ្លែង​ថា​ការ​ខកខាន​របស់​អូស្ត្រាលី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នេះ និង​វិស័យ​ដទៃ​ទៀត​ទំនង​ដោយសារ​កិច្ចព្រមព្រៀង​ជន​ភៀសខ្លួន​ដែល​មាន​ទឹកប្រាក់​ខ្ពស់​របស់​ខ្លួន​។
កាលពី​ឆ្នាំ ២០១៤ អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់ ៤០ លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​កម្ពុជា​ដើម្បី​ទទួល​យក​ជនភៀសខ្លួន​ដែល​អូស្ត្រាលី​មិន​ចង់​បាន​។
លោក រង្ស៊ី ថា​៖ «​ខ្ញុំ​ខ្លាច​ដោយសារ​បញ្ហា​ជន​ភៀសខ្លួន​នេះ ទីក្រុង​កង់បេរ៉ា (Canberra) មិន​ចង់​មាន​បញ្ហា​ណា​មួយ​ជាមួយ​លោក ហ៊ុន សែន​។ ដូច្នេះ​លោក​ ហ៊ុន សែន ​មាន​អារម្មណ៍​ថា មាន​និទ្ទណ្ឌភាព​ទាំង​ស្រុង​សម្រាប់​លោក​»​។ «​វា​គួរ​ឲ្យ​ខ្មាស​ណាស់ ដែល​ទទួល​យក​ជនភៀសខ្លួន​ពី​កម្ពុជា នៅពេល​នាក់​បញ្ជូន​ជន​ភៀសខ្លួន​ទៅ​កម្ពុជា​»​។
លោក សម រង្ស៊ី បាន​គូស​បង្ហាញ​ករណី​ភរិយា​ និង​កូន​ ៥ ​នាក់​របស់​លោក កែម ឡី ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ថៃ រង់ចាំ​ទិដ្ឋាការ​ទៅ​អូស្ត្រាលី​។
លោក សម រង្ស៊ី ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មាន​ការ​ «​ភ្ញាក់ផ្អើល​» ​ដែល​ប្រទេស​អូស្ត្រាលី​មិន​ខិតខំ​ធ្វើ​ការងារ​បន្ថែម​ទៀត​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ផលិត​ភាពយន្ត​លោក James Ricketson ដែល​ប្រឈមមុខ​នឹង​ការដាក់​ពន្ធនាគារ ១០ ឆ្នាំ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចោទ​ចារកម្ម​កាលពី​ខែ​មិថុនា​។
ក្រសួង​ការបរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អធិប្បាយ​។

លោក សម រង្ស៊ី ​អំពាវនាវ​ឲ្យ​អូស្ត្រាលី​ ជួយ​ធ្វើឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើង​វិញ

Aucun commentaire:

Enregistrer un commentaire