news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 29 janvier 2018

សមាជិកព្រឹទ្ធសភាអាមេរិកឲ្យទូតនៅ UN ធ្វើការប្រឆាំងការរំលាយ CNRP

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត ហ្វេសប៊ុក


ភ្នំពេញៈ ក្រុមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានផ្ញើលិខិតមួយទៅឯកអគ្គរដ្ឋទូត របស់ខ្លួនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយជំរុញលោកស្រីឯកអគ្គរដ្ឋទូតឲ្យធ្វើការងារជាមួយសមាជិកដទៃៗទៀត នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីអនុម័តសេចក្តីសម្រេចប្រឆាំងនឹងការបង្ក្រាបយ៉ាងទូលំទូលាយទៅលើគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។

លិខិតទ្វេភាគីដែលសរសេរទៅលោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងអំពី «ការវាយប្រហារយ៉ាងទូលំទូលាយ» ទៅលើគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកកាសែតដោយកត់សម្គាល់ថា «ប្រជាធិបតេយ្យដែលកំពុងរីកលូតលាស់ ប៉ុន្តែនៅផុយស្រួយ» របស់កម្ពុជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។

លិខិតនេះត្រូវបានចុះហត្ថលេខាដោយលោក Lindsey Graham ប្រធានអនុគណៈកម្មាធិការប្រតិបត្តិការបរទេស និងសហការី ២ រូបនៃសហការីនៅក្នុងអនុគណៈកម្មាធិការរបស់លោក។ លិខិតនេះក៏ត្រូវបានចូលរួមផងដែរដោយសមាជិកព្រឹទ្ធសភាលោក John McCain ដែលជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាជាញឹកញាប់ និងសមាជិក ៤ រូបទៀតនៃគណៈកម្មាធិការស្តីពីទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភារួមទាំងសមាជិកជាន់ខ្ពស់មកពីគណបក្សប្រជាធិបតេយ្យលោក Ben Cardin។

កាលពីខែកញ្ញាប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទ «ក្បត់ជាតិ» ដែលជាបទចោទប្រកាន់ដែលមជ្ឈដ្ឋានជាច្រើនរិះគន់ ហើយគណបក្សនេះត្រូវបានរំលាយនៅខែវិច្ឆិកា។

លិខិតនេះបានលើកឡើងថា៖ «ការបង្ក្រាបនេះបានបញ្ចប់ប្រព័ន្ធប្រជាធិបតេយ្យដែលទើបចាប់ផ្តើមលូតលាស់របស់ប្រទេសនេះ និងបានពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ លិខិតនេះបន្តអះអាងថាគណបក្សប្រជាជនកម្ពុជា «បានដឹកនាំទាំងការបង្ក្រាប និងទាំងគ្រប់គ្រងតុលាការ»។ លិខិតបន្តថា៖ «ឥឡូវនេះវាច្បាស់ណាស់ថាការមិនមានការកែប្រែណាមួយចំពោះចំណាត់ការរបស់រដ្ឋាភិបាលមានន័យថាការបោះឆ្នោតនាពេលខាងមុខក្នុងឆ្នាំនេះនឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌ទេ»។

សមាជិកព្រឹទ្ធសភាទាំងនោះបាននិយាយថាពួកគេស្វាគមន៍ការបញ្ឈប់ការគាំទ្ររបស់អាមេរិកទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសេចក្តីសម្រេចហាមប្រាមមិនឲ្យមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការបង្ក្រាបនេះចូលទៅសហរដ្ឋអាមេរិក។

ក្រុមសមាជិកព្រឹទ្ធសភាទាំងនេះបានអំពាវនាវឲ្យមានចំណាត់ការបន្ថែមទៀត «ដើម្បីដាក់រដ្ឋាភិបាលកម្ពុជាឲ្យនៅឯកា» និងដាក់សម្ពាធទៅលើរដ្ឋាភិបាល ឲ្យកែប្រែសកម្មភាពរបស់ខ្លួនហើយបន្តលើកឡើងថាសហគមន៍អន្តរជាតិ មិនគួរទទួលស្គាល់ «ការបោះឆ្នោតខុសច្បាប់» ទេ។ លិខិតបានអំពាវនាវឲ្យលោកស្រី Haley អំពាវនាវឲ្យដៃគូនៅអង្គការសហប្រជាជាតិលើកឡើងបញ្ហានេះក្នុងអំឡុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនាពេលខាងមុខនាខែកុម្ភៈ។

លិខិតនេះបន្តថា៖ «យើងសូមជំរុញលោកស្រីឲ្យធ្វើការងារជាមួយរដ្ឋាភិបាលដទៃៗដើម្បីអនុម័តសេចក្តីសម្រេចរឹងមាំមួយដើម្បីដាក់រដ្ឋាភិបាលកម្ពុជាស្ថិតនៅក្នុងការកត់សម្គាល់លើឆាកអន្តរជាតិ»។

Andrew Nachemson | ភ្នំពេញ ប៉ុស្តិ៍ Publication date 29 January 2018

Aucun commentaire:

Enregistrer un commentaire