news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 12 janvier 2018

“តុលាការ ICC ដាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ចំណោម​បញ្ជី​រឿង​ក្តី​១២​ដែល​ត្រូវ​ស៊ើបអង្កេត​មុន​គេ”

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។ Photo: RFA

លោក មូរតុន ក្លា និង​លោក រីឆាត រ៉ូជើរ បាន​ដាក់​បណ្ដឹង​ម្នាក់​មួយ​កាល​ពី​ឆ្នាំ​២០១៤ ប្តឹង​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដោយសារ​ការ​ជ្រៀតជ្រែក​កិច្ចការ​សាលាក្ដី​ខ្មែរក្រហម ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រឹប​អូស​ដីធ្លី និង​បង្ខំ​បណ្តេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​ជាដើម៕


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿង​ក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​មុន​គេ។ ចំណាត់ការ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ ICC បាន​សម្រេច​កែប្រែ​គោលនយោបាយ​ក្នុង​ការ​ពិនិត្យ​ចំណាត់ថ្នាក់ និង​អាទិភាព​នៃ​រឿង​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​នេះ ដើម្បី​ពន្លឿន​ការ​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដទៃ​ទៀត។

​មេធាវី​ជនជាតិ​អាមេរិក លោក មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ថា ចំណាត់ការ​ក្នុង​រឿងក្ដី​ដែល​លោក និង​លោក​មេធាវី​ជនជាតិ​អង់គ្លេស រីឆាត រ៉ូជើរ (Richard Rogers) រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​រង់ចាំ​យុត្តិធម៌​នោះ កាន់​តែ​លេច​រូបរៀង​ច្បាស់​ហើយ៖ «ឥឡូវ​នេះ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ។ វប្បធម៌​និទណ្ឌភាព​ពេល​នេះ ជិត​ផុត​រលត់​ហើយ។ រាល់​សកម្មភាព​ហិង្សា​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង អ្នក​តវ៉ា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំង​អស់​នេះ គឺ​ជា​បញ្ហា​ដែល​តុលាការ ICC ចាត់​ទុក​ជា​ចំណុច​អាទិភាព​ដែល​ត្រូវ​ចាត់ការ។ លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​ស្តីពី​មនុស្សធម៌។ អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​សព្វ​ថ្ងៃ​នេះ គឺ​មិន​ខុស​អ្វី​ពី​អំពើ​ឧក្រិដ្ឋ​ដែល​មេដឹកនាំ​ផ្តាច់ការ​ផ្សេង​ទៀត​ធ្វើ​នោះ​ទេ។ គាត់​ក៏​ចៀស​មិន​រួច​ពី​ការ​កាត់​ទោស​ដូច​អ្នក​ទាំង​នោះ នោះ​ដែរ»។

ដោយ មួង ណារ៉េត RFA
 2018-01-11

Aucun commentaire:

Enregistrer un commentaire