news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 20 janvier 2018

ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ព្យាយាម​​ស្វែងរក​ការ​ជ្រោមជ្រែង​ពី​សភា​និង​រដ្ឋការ​អាមេរិក​លើ​បញ្ហា​កម្ពុជា


វេទិកា​​មួយ​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២១​ខែ​មករា​​ឆ្នាំ​២០១៨​នេះ ​នៅ​​​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ដែល​ជា​រដ្ឋ​មាន​​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​ជាង​គេ ​នៅ​​សហរដ្ឋ​អាមេរិក​។
ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ឈឺឆ្អាល​រឿង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ព្យាយាម​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សភា​សហរដ្ឋ​អាមេរិក និង​មជ្ឈដ្ឋាន​នានា ដើម្បី​ចូលរួមដោះស្រាយ​បញ្ហានយោបាយ​ដ៏​តានតឹង​ក្នុង​ប្រទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា អង្គការ​ដែល​ដឹកនាំ​ដោយ​ពលរដ្ឋ​អាមេរិកាំង ដើម កំណើត​ខ្មែរ​នេះ នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​ ដែល​អង្គការ​នេះ ហៅ​ថា «‍វេទិកា​នីតិប្បញ្ញតិ្ត» ដោយ​មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលសំខាន់ៗ​មួយ​ចំនួន​ទៀត។
ការ​រៀបចំ​វេទិកា​ជាមួយ​អ្នក​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង ​ខណៈ​ដែល​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​ កំពុងក្លាយ​ជា​ចំណោទ​បញ្ហា​ ក្រោយ​ពីការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ​សំឡេង​ប្រឆាំង រួម​ទាំងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ ដាក់​ពន្ធនាគារ ព្រមទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។
វេទិកា​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​២១​ខែ​មករាឆ្នាំ​២០១៨​នេះ ចាប់​ពី​ម៉ោង ១​ដល់​ម៉ោង​៥​ល្ងាច នៅ​វិទ្យាល័យ Cabrillo High School ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ដែល​ជា​រដ្ឋ​មានពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ច្រើន​ជាង​គេ បើ​ប្រៀបធៀប​នឹង​ចំនួន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ដែល​រស់នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត​របស់​សហរដ្ឋ​អាមេរិក​នេះ។
វេទិកា​នេះ គ្រោង​នឹង​មាន​ការ​ចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក លោក Alan Lowenthal ដែល​ជា​សហប្រធាន​នៃ​ក្រុមការងារ​សភាទទួលបន្ទុក​កិច្ចការ​កម្ពុជា (Cambodia caucus) និង​លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch ដែល​ទើប​នឹង​ចេញ​របាយការណ៍​ថ្មី​មួយ​ រិះគន់​ខ្លាំងៗ​ទៅ​រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ដែល ​ត្រូវ​បាន​ព្រះរាជអាជ្ញា​កម្ពុជា ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​រំលោភ​ទំនុកចិត្ត​ក្នុង​រឿង​ចាត់ចែង​ថវិកា​បុណ្យ​សព​លោក​បណ្ឌិត​ កែម ឡី ​នោះ ក៏​គ្រោង​នឹង​និមន្ត​ចូលរួម​ក្នុង​វេទិកា​របស់​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​នេះ​ដែរ។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ដដែល​នេះ៕
20 មករា 2018

Aucun commentaire:

Enregistrer un commentaire