news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 23 janvier 2018

តុលាការ​ឲ្យ​ចាប់​​ខ្លួន​សមាជិក ​គណៈកម្មការ​បុណ្យ​សព​ លោក​ កែម ឡី ៣ ​រូប


ភ្នំពេញៈ រឿង​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត កែម ឡី សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ និង​បញ្ជា​ឲ្យ​ចាប់​ខ្លួន​សមាជិក​គណៈកម្មការ​បុណ្យសព​ដែល​មកពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៣ ​រូប​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​មួយ​ដែល​ពុំ​មាន​ជាប់​សាច់​ឈាម​អ្វី​សោះ​ជាមួយ​លោក កែម ឡី ខណៈ​ដែល​សមាជិក​គ្រួសារ​សព​បាន​និយាយ​ថា ជន​ទាំង ៣ អង្គ/រូប ដែល​រង​ការ​ចោទប្រកាន់​មិនមែន​ជា​អ្នក​កាន់​លុយ​បុណ្យ​សព​នោះ​ទេ​។
យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ចុះ​ថ្ងៃ​ទី​ ៤ ​ខែ​មករា​របស់​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​បាន​បញ្ជាក់​ថា​សមាជិក​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី ដែល​រួម​មាន​ព្រះសង្ឃ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង​លោក ប៉ា ងួនទៀង ត្រូវ​បាន​ព្រះរាជអាជ្ញារ​រូប​នេះ​ចោទ​ប្រកាន់​ពី​បទ «​រំលោភ​លើ​ទំនុក​ចិត្ត​» តាម​មាត្រា ៣៩១ និង ៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​។ តាម​បទ​ចោទ​នេះ​ពួកគាត់​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​ទៅ ៦ ​លាន​រៀល​។

ដីកា​សន្និដ្ឋាន​របស់​លោក គុជ គឹមឡុង បាន​រៀបរាប់​អង្គហេតុ​ថា​កាលពី​ថ្ងៃ​ទី​ ២៦ ខែ​សីហា ឆ្នាំ​ ២០១៦ ម្តាយ និង​ប្រពន្ធ​បណ្ឌិត កែម ឡី បាន​ប្រគល់​សិទ្ធិ​ឲ្យ​លោក​ទាំង​ ៣ ​នាក់​ធ្វើ​ជា​តំណាង​នៃ​គណៈកម្មការ​ចាត់ចែង​ និង​គ្រប់គ្រង​ថវិកា​បុណ្យ​ថ្ងៃ​បុណ្យ​ខួប ១០០ ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃ​ទី​ ១៧ ខែ​តុលា ឆ្នាំ​ ២០១៦​។
កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ លោក​ ពេជ្រ ស្រស់ បាន​ដាក់​ពាក្យ​ប្តឹង​គណៈកម្មការ​នេះ​ដោយ​ចោទ​ថា​ទឹកប្រាក់​យ៉ាង​តិច​មាន​ប្រហែល ៣០ ម៉ឺន​ដុល្លារ​ដែល​ប្រមូល​បាន​ពី​ថ្ងៃ​បូជាសព​រហូត​ដល់​ថ្ងៃ​បុណ្យ ១០០ ថ្ងៃ​មិន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​លោក កែម ឡី នៅ​ឡើយ​។
ការ​សម្រេច​របស់​លោក គឹមឡុង គឺ​ដាក់​លោក​ទាំង ៣ អង្គ/នាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ និង​ «​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​ឈ្មោះ​ខាង​លើ ដើម្បី​បង្ការ​ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​សា​ជាថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​»​។
Content image - Phnom Penh Post
(ពីឆ្វេងទៅស្តាំ) ព្រះសង្ឃ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង​លោក ប៉ា ងួនទៀង។ រូបថត ភ្នំពែញ ប៉ុស្តិ៍
លោក​ ពេជ្រ ស្រស់ ​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ថ្លែង​ថា​លោក​មិន​ដឹង​ថា តុលាការ​ប្រមូល​ភ័ស្តុតាង​ពី​ណា​ដើម្បី​ដាក់​ការ​ចោទប្រកាន់​នេះ​ទេ​។
ប៉ុន្តែ​លោក​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​ដើម​បណ្ដឹង ខ្ញុំ​បាន​គិត​រួច​ហើយ​ថា​វា​មាន​ទម្ងន់​ទោស​ព្រោះ​ខ្ញុំ​មាន​ភ័ស្តុតាង​តាម​ការ​បង្ហើប​ប្រាប់​ច្បាស់លាស់​ពី​ប្អូន​របស់​លោក កែម ឡី ​គឺ​ថា​គណៈកម្មការ​នោះ​ប្រព្រឹត្ត​បទល្មើស​រួច​ទៅ​ហើយ​។ ក្នុង​អារម្មណ៍​របស់​ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​សាទរ​ចំពោះ​តុលាការ​ដែល​ខំ​ធ្វើ​កិច្ចការងារ​ហ្នឹង​»​។
លោក ពេជ្រ ស្រស់ និយាយ​ថា​ថវិកា​ដែល​លោក​ថា​មាន​ប្រហែល ៣០ ម៉ឺន​ដុល្លារ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ប៉ាន់​ប្រមាណ​របស់​លោក​តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​ប្អូន​របស់​លោក​បណ្ឌិត កែម ឡី​។
ក្នុង​សំណុំ​រឿង​នេះ​មាន​តែ​លោក មឿន តុលា ជា​ប្រធាន​អង្គការ​សង់ត្រាល់​មួយ​ទេ ដែល​បាន​ចូល​បំភ្លឺ​ជាមួយ​ព្រះរាជអាជ្ញា គុជ គឹមឡុង ​កាលពី​ពេល​កន្លង​ទៅ​ខណៈ​ដែល​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​លោក ប៉ា ងួនទៀង នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មិន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​។
ក៏​ប៉ុន្តែ​មុន​ពេល​ដីកា​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​កាលពី​ម្សិលមិញ តាមរយៈ​សារព័ត៌មាន FreshNews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក​ តុលា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី​ ១៦ ​ខែ​មករា​ដោយ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​តាម​យន្តហោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នៅ​​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​លោក​និយាយ​ថា​៖ «​គាត់​ចេញ​ទៅ​ថៃ​តាំង​ពី​ថ្ងៃ​ ១៦ ​មករា​តាម​ជើង​យន្តហោះ PG 930 ទៅ​កាន់​បាងកក​ប្រទេស​ថៃ តែ​បន្ត​ដំណើរ​ទៅ​ណា​ទៀត​យើង​មិន​ដឹង​ទេ​»​។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​តុលាការ​បង្កើត​រឿង​នេះ​ឡើង ហើយ​ពួកគេ​ព្យាយាម​កាត់​ទោស​ពួកយើង​។ យើង​មិន​អាច​ទទួល​យក​បាន​ទេ ករណី​ដែល​ត្រូវ​ប្រឌិត​ឡើង​ដូច្នេះ​។ វា​ជា​រឿង​អយុត្តិធម៌​ និង​គ្រាន់​តែ​ជា​ល្បែង​ប៉ុណ្ណោះ​»​។
ព្រះអង្គ​បន្ត​ថា​៖ «​គេ​ចង់​បង្កើត​បញ្ហា​បែប​នេះ​ហើយ​ព្យាយាម​បិទ​ចោល​ក្រុម​អ្នក​ឯករាជ្យ​ក្នុង​ប្រទេស​នេះ​»​។
ចំណែក​លោក ប៉ា ងួនទៀង មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។
ទាក់ទង​នឹង​ការ​ប្តឹងប្ដល់​របស់​លោក​ ពេជ្រ ស្រស់ ដែល​មិន​ជាប់​សាច់ឈាម​អ្វី​សោះ​ជាមួយ​លោក កែម ឡី នោះ​អ្នកស្រី ប៊ូ អ៊ីម៉ូលីតា ត្រូវ​ជា​បងស្រី​របស់​ភរិយា លោក កែម ឡី មាន​ចម្ងល់​ហើយ​បាន​ចោទ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ​ឈឺឆ្អាល​រឿង​នេះ​ជាង​សាច់ញាតិ​របស់​សព​។
អ្នកស្រី អ៊ីម៉ូលីតា ថ្លែង​ថា​៖ «​លោក (​ព្រះសង្ឃ ប៊ុត ប៊ុនតិញ​) អត់​បាន​កាន់​លុយ​ហ្នឹង​ទេ ហើយ​លោក ពេជ្រ ស្រស់ ហ្នឹង​ក៏​គ្មាន​សិទ្ធិ​អី​ដែរ​។ គ្មាន​ជាប់​សាច់ញាតិ​គ្មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​គ្រួសារ​ខ្ញុំ​បន្តិច​ឡើយ​ដូច្នេះ​គ្មាន​សិទ្ធិ​ទេ​។ អ្នក​កាន់​លុយ​មាន​តែ​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី និង​ម្តាយ​គាត់​ទេ​។ គណៈកម្មការ​គ្រាន់​តែ​ឈរ​ឈ្មោះ​ដើម្បី​ដឹងឮ​អ្នក​ណា​កាន់​បច្ច័យ ប៉ុន្តែ​ពួកគាត់ មិន​បាន​កាន់​លុយ​ទេ ហើយ​ក៏​អត់​បាន​លុយ​ទេ​»​។
អ្នកស្រី​បន្ត​ថា ៖ «​គាត់​ (​ពេជ្រ ស្រស់​) គ្មាន​សិទ្ធិ​អី​ទេ ហេតុ​អី​មក​លូក​ដៃ​ក្នុង​រឿង​នេះ​ក្នុង​គ្រួសារ​គេ​អត់​មាន​ប្តឹង​ផង គាត់​ត្រូវការ​អី​មក​លូកដៃ​ប្តឹង​? តុលាការ​មិន​ត្រូវ​កាន់​ជើង​ដែរ ម៉េច​ក៏​មិន​​វែកញែក​ទៅ​ថា ពេជ្រ ស្រស់ ហ្នឹង​មាន​អី​ជាប់​ពាក់ព័ន្ធ​នឹង​គ្រួសារ​គេ​?»​។
លោកស្រី​ ណាលី ពី​ឡូក នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​យ៉ាង​ខ្លី​ថា​លោកស្រី​មាន​ «​ការ​ភ្ញាក់ផ្អើល​» ​ចំពោះ​បទ​ចោទប្រកាន់​នេះ​។
លោក Phil Robertson នាយករង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការ​ចោទប្រកាន់​នេះ​មិន​សម​ហេតុផល​ហើយ​ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​ថ្មី​មួយ​ទៀត​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​ដែល​ជំរុញ​ទឹកចិត្ត​ដោយ​អ្នក​នយោបាយ​ដែល​មិន​ដឹង​អ្វី​សោះ​អំពី​លោក កែម ឡី ​។
លោក​និយាយ​ថា​៖ «​ទាំងអស់​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់ ពេជ្រ ស្រស់ ដើម្បី​ទទួល​បាន​រង្វាន់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បើ​សិន​ជា​តុលាការ​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​ខ្លួន​តាម​របៀប​នេះ វា​អាក្រក់​ខ្លាំង​ជាង​អ្វី​ដែល​គេ​ធ្លាប់​បាន​គិត​។ ផ្លូវ​ដែល​នាំ​ទៅ​រក​យុត្តិធម៌​តែ​មួយ​គត់​គឺ​ផ្តន្ទាទោស​ ពេជ្រ ស្រស់ ដោយសារ​តែ​ការ​ដាក់​ពាក្យ​បណ្ដឹង​ក្លែងក្លាយ​នេះ​ហើយ​បំផ្លាញ​ពេលវេលា​របស់​តុលាការ​»​។
លោក Robertson បន្ត​ថា​៖ «​បើ​សិន​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​រឿង​ក្តី​កំប្លែង​នេះ​បន្ត​ទៅ​មុខ​ទៀត​នេះ​សបញ្ជាក់​ថា​ពួកគេ​កំពុង​​ផ្តោត​គោលដៅ​លើ​បុគ្គលិក​អង្គការ​ផ្សេង​ទៀត​ដែល​បាន​ធ្វើឲ្យ​ពួកគេ​មាន​បញ្ហា​កាលពី​អតីតកាល​»៕

Aucun commentaire:

Enregistrer un commentaire