news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 12 décembre 2017

ប្រមុខអ.ស.ប.អំពាវនាវសុំឲ្យមានកិច្ចខិតខំ ថ្មីមួយទៀតដើម្បីបញ្ឈប់សង្គ្រាមឡប់ៗនៅយេម៉ែន


ក្រុង​វ៉ាស៊ីន​តោន​:​ អគ្គ​លេខា​ធិ​ការ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​លោក​ ​Antonio ​​Guterres ​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​មាន​ខិត​ខំ​ជា​ថ្មី​មួយ​ទៀត​ដើម្បី​បញ្ចប់​សង្គ្រាម​«​ឡប់​ៗ​និង​ល្ងី​ល្ងើ​»​នៅ​យេម៉ែន​​ដោយ​បាន​​លើក​ឡើង​ថា​ លោក​មាន​ក្តី​សង្ឃឹម​ថា​​រដ្ឋ​ការ​របស់​លោក​ត្រាំ​អាច​ដាក់​សម្ពាធ​លើ​អារ៉ាប៊ី​សាអ៊ូឌីត​ដើម្បី​បន្ធូរ​បន្ថយ​និង​ដោះ​ស្រាយ​វិបត្តិ​មនុស្ស​ធម៌​នៅ​ទី​នោះ​។​
លោក​បាន​ថ្លែង​នៅ​​លើ​កញ្ចក់​ទូរ​ទស្សន៍​ ​CNN​​ថា​៖​«​ខ្ញុំ​មាន​ជំនឿ​ថា​នេះ​គឺ​ជា​សង្គ្រាម​ឡប់ៗ​។​
ខ្ញុំ​គិត​ថា​សង្គ្រាម​នេះ​ប្រឆាំង​ទៅ​នឹង​ផល​ប្រយោជន៍​របស់​​អារ៉ាប៊ី​​សាអ៊ូឌីត​​ និង​​អារ៉ាប់​រួម ​​(​UAE​) ​​ហើយ​និង​ផល​ប្រយោជន៍​របស់​យេម៉ែន​»​ដោយ​បាន​ប្រើ​ប្រាស់​ភាសា​ចំ​ៗ​បំផុត​សម្រាប់​ឋានៈ​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​។​ លោក​បាន​បន្ថែម​ថា អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ដំណោះ​ស្រាយ​នយោ​បាយ​មួយ​»​។​
ប្រធានា​ធិបតី​អាមេរិក​លោក​​ដូណាល់​​ត្រាំ​​កាល​ពី​ថ្ងៃ​ពុធ​បាន​ឈាន​មួយ​ជំហាន​ដ៏​កម្រ​មួយ​នៃ​ការ​ស្នើ​សុំ​អំពាវ​នាវ​ជា​សា​ធា​រ​ណៈ​សុំ​ឲ្យ​សម្ព័ន្ធ​មិត្ត​​អារ៉ាប៊ី​សាអ៊ូឌីត​​ផ្តល់​ការ​អនុញ្ញាត​ភ្លាម​ៗ​ឲ្យ​មាន​ការ​បញ្ជូន​ស្បៀង​ជំនួយ​មនុស្ស​ធម៌​ដ៏​សំខាន់​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​យេម៉ែន​​ជា​ឆាក​ឈុត​មួយ​នៃ​អ្វី​ដែល​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ចាត់​ទុក​ថា​ជា​វិបត្តិ​មនុស្ស​ធម៌​ដ៏​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​ពិភព​លោក​​ដោយ​មាន​ក្រុម​ពល​រដ្ឋ​ជា​ច្រើន​កំពុង​ប្រឈម​គ្រោះ​ថ្នាក់​នៃ​គ្រោះ​ទុរ​ភិក្ស​។​
លោក​ត្រាំ​ខណៈ​មិន​បាន​សុំ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ទំលាក់​គ្រាប់​បែក​ដឹក​នាំ​ដោយ​អារ៉ាប៊ី​​សាអ៊ូឌីត​​ទៅ​លើ​យេម៉ែន​បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា​ក្រុម​អ្នក​ជំនួយ​ការ​របស់​លោក​នឹង​ស្នើ​សុំ​ឲ្យ​អារ៉ាប៊ី​សាអ៊ូឌីត​«​ផ្តល់​ការ​ទាំង​ស្រុង​ឲ្យ​មាន​ការ​បញ្ជូន​ស្បៀង​អាហារ​គ្រឿង​ចំហេះ​ទឹក​ប្រើ​ប្រាស់​និង​ថ្នាំ​ពេទ្យ​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​យេម៉ែន​ដែល​មាន​ការ​ខ្វះ​ខាត​ខ្លាំង​នោះ​»​។​
លោក ​​Guterres ​​បាន​ថ្លែង​ថា​លក្ខ​ខណ្ឌ​នានា​នៅ​យេម៉ែន​បាន​មាន​ភាព​ប្រសើរ​បន្តិច​បន្តួច​ដោយ​បាន​បន្ថែម​ថា​៖​«​​ខ្ញុំ​សង្ឃឹម​ថា​ប្រធានា​ធិបតី​​ដូណាល់​​ត្រាំ​បាន​ដាក់​សម្ពាធ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ជំនួយ​មនុស្ស​ធម៌​ជា​ច្រើន​ត្រូវ​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច​នឹង​ត្រូវ​បញ្ជូន​ចូល​»​។​ លោក​បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា​ការ​ដាក់​បម្រាម​ពី​សំណាក់​អារ៉ាប៊ី​​សាអ៊ូឌីត​​លើ​កំពង់​ផែ​នៅ​យេម៉ែន​​ដែល​ត្រូវ​បាន​ដាក់​បន្ទាប់​ពី​កាំជ្រួច​មីស៊ីល​ក្រុម​ឧទ្ទាម​ហ៊ូធី​ត្រូវ​បាន​ចាប់​នៅ​ក្បែរ​ទី​ក្រុង​រីយ៉ាដ​កាល​ពី​ខែ​មុន​នឹង​ត្រូវ​បន្ធូរ​បន្ថយ​ឬ​ដក​ចេញ​៕
AFP/ ប្រែសម្រួល​ដោយ​ សុឹម​ សានិតMon, 11 December 2017

Aucun commentaire:

Enregistrer un commentaire