news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 19 novembre 2017

សភា ​IPU ប្រទេស​ស៊ុយអែត និង​ USAID ថ្កោលទោស​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា

ការ​បោះឆ្នោត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តំណាងរាស្ត្រ របស់​សហភាព​អន្តរ​សភា (IPU) នៅ​នា​ទីក្រុង សេន ភេធ័រប៊ឺគ (Saint Petersburg) នៃ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៧។ Photo courtesy of IPU's website


សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ថ្កោលទោស​សាលដីកា​តុលាការ​កំពូល​កម្ពុជា ដែល​សម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ។ ក្នុង​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ស្ថាប័ន​ដែល​តំណាង​ឲ្យ​រដ្ឋសភា​មក​ពី ១៧៣​ប្រទេស នៅ​ទូទាំង​ពិភពលោក​នេះ បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មក​គោរព​នីតិរដ្ឋ និង​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។


សហភាព​អន្តរ​សភា ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា​បែប​នេះ ថា ជាការ​គម្រាមកំហែង ដល់​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បំផ្លាញ​ភាព​ស្រប​ច្បាប់ នៃ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ ២០១៨ ខាងមុខ។

សេចក្តីថ្លែងការណ៍​ដដែល ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រំលោភបំពាន​សិទ្ធិ​ជា​មូលដ្ឋាន របស់​សមាជិកសភា​ខាង​គណបក្សប្រឆាំង។ សហភាព​អន្តរ​សភា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដោះលែង​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ជាប់ឃុំ​ទាំងអស់ ដោះលែង​លោក កឹម សុខា និង​បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ លើ​មន្ត្រី​បក្សប្រឆាំង​តទៅទៀត។

នៅ​ចុងបញ្ចប់​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​សង្កត់ធ្ងន់ ថា ជាការ​សំខាន់បំផុត ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​បង្ក​បរិយាកាស ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួមទាំង​អ្នក​ដែល​កំពុង​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ផង អាច​ចូលរួម​ដោយ​សេរី ក្នុង​ជីវភាព​នយោបាយ នៅក្នុង​ដំណើរការ​បោះឆ្នោតជាតិ នាពេលខាងមុខ។

ចំណែក​ឯ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ​អន្តរជាតិ (USAID) ក៏​ចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី១៧ ខែ វិច្ឆិកា សម្តែង​ការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង​ឥត​គណនា ដែល​តុលាការ​កំពូល សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ អង្គការ USAID ចាត់ទុក​ចំណាត់ការ​បែបនេះ ថា មាន​ចរិត​នយោបាយ និង​ស្ដែង​ឲ្យ​ឃើញ​ពី​ការប៉ុនប៉ង​គិតទុក​ជាមុន របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដកហូត​សិទ្ធិសេរីភាព​របស់​គណ​បក្សប្រឆាំង ដែលមាន​អ្នកគាំទ្រ ៤៤% ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់ នៅ​ខែ មិថុនា ឆ្នាំ ២០១៧ មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​នា​ឆ្នាំ ២០១៨ ខាងមុខ។ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដែល​ជា​អ្នកផ្តល់ជំនួយ​ដ៏​ធំ​មួយ សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ចាត់ទុក​ការរំលោភ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​បែបនេះ ថា ជា​ការនាំ​ឲ្យ​គ្រោះថ្នាក់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច។ អង្គការ USAID អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ចំណាត់ការ​ប្រឆាំង​គណៈបក្ស​សង្គ្រោះ​ជាតិ ដោះលែង​លោក កឹម សុខា និង អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល មាន​សេរីភាព​ឡើងវិញ ដើម្បី​អាច​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ផ្នែក​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដោយ​គ្មាន​ការ​យាយីរ​រំខាន។ បើ​មិន​ដូច្នេះ​ទេ ការបោះឆ្នោតជាតិ​ឆ្នាំ ២០១៨ នឹងមិន​ស្របច្បាប់​នោះឡើយ។

ចំណែកឯ ក្រសួងការបរទេស​ស៊ុយអែត ក៏​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ ដោយ​ចាត់ទុក ចំណាត់ការ​របស់​រដ្ឋាភិបាល ទៅ​លើ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​បែបនេះ ថា ជា​ការ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើរ​ថយក្រោយ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា អនុរដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallström) ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​ពិចារណា​ឡើងវិញ​អំពី​ជំនួយ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា៕

ដោយ មួង ណារ៉េត RFA 2017-11-17

Aucun commentaire:

Enregistrer un commentaire