news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

lundi 13 novembre 2017

ឈើប្រណីត ១២៤ ដុំ ត្រូវបានរកឃើញក្នុងដែនជម្រកសត្វ


មណ្ឌលគិរីៈ ឈើ​ប្រ​ណីត​ជាង ១០០ ដុំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទឹក​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ជិត​ទី​បញ្ជា​ការ​កងទ័ព បន្ទាប់ពី​ត្រូវគេ​ដឹក​យក​ទៅ​លាក់​ទុក​កាល​ពី​រដូវ​ទឹក​ឡើង​ក្នុង​ឃុំ​ណង​ឃី​លិ​ក ស្រុក​កោះ​ញែក។
លោក​​ ឌិន ប៊ុនធឿន នាយក​ដែន​ជម​រក​សត្វព្រៃ​ស្រែ​ពក​បាន​ឲ្យ​ដឹង​ ថ្ងៃ​នេះ​​ថា ប្រជាពលរដ្ឋ​បាន​ប្រ​ទះ​ឃើញ​ដុំ​ឈើប្រណីត​ធ្នង់ ​ផុស​នៅក្នុង​ទឹក​ទន្លេ​ស្រែ​ពក ហើយ​បាន​រាយ​ការណ៍​ប្រាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិ​ស្ថាន។ កម្លាំង​បរិស្ថាន​ក៏បាន​ចុះទៅពិនិត្យ​និង​ប្រទះឃើញ​ឈើ​ដូច​សេចក្តីរាយការណ៍​នោះ​មែន ហើយ​ក៏​បាន​នាំគ្នា​ចុះទៅ​ស្រង់​ឡើងលើ​គោក ខណៈដែល​ឈើ​ខ្លះ​អាច​បាន​កំពុងតែ​កប់​នៅក្នុង​ភក់។

លោក​បញ្ជាក់ថា៖«ឈើ​ហ្នឹង​មាន​ធំ​មាន​តូច​ទាំងអស់ ១២៤ ដុំ។ រដូវ​នេះ​ទឹក​ស្រក ទើប​ពលរដ្ឋ​ឃើញ។ ពេល​ទឹក​ឡើង​វា​លិច​បាត់។ ឈើ​នេះ​មិនមែន​ឈើ​ថ្មី​ទេ។ ជា​ឈើចាស់ៗយូរ​មកហើយ»។
លោក ​ប៊ុនធឿន​ បន្តថា លោក​មិន​ដឹង​ថា ឈើ​នោះ​ជា​របស់​អ្នកណា​នោះទេ ព្រោះ​ជា​ឈើ​ដែល​គេ​លាក់ទុក ហើយ​ពេល​ចុះទៅ ​គឺ​គ្មាន​ឃើញ​អ្នកណាម្នាក់​នៅ​ទី​នោះដែរ។
ទោះយ៉ាងណា លោក​ថា ឈើ​ទាំងនោះ​ទំនងជា​ពលរដ្ឋ​ដឹក​តាម​ម៉ូតូ ឬ ​តាម​ទូក​យកទៅ​​ទម្លាក់​​ក្នុង​ទឹក​ម្តងបន្តិច។
លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា កន្លែង​រកឃើញ​ឈើ​នោះ​គឺមាន​ចម្ងាយ​ប្រ​ហែល​ជា ​៥០០ ម៉ែត្រ ​ទី​បញ្ជា​ការ​កង​អនុ​សេនា​ធំ​លខ ​៣។ ប៉ុន្តែ ​លោក​អះអាងថា មន្ត្រី​យោធា​នៅ​ទីនោះ​ក៏​មិន​បានដឹង​ពី​រឿង​ឈើ​នោះដែរ។
លោក​ថា មន្ត្រី​យោ​ធា​គ្រាន់តែ​ធ្លាប់​បានឃើញ​មាន​គេ​ចេញចូល​ដាក់មង​នៅ​ទីនោះ ប៉ុន្តែ​មិនដែល​បាន​ចាប់​អា​ម្មណ៍​ត្រួត​ពិនិត្យមើល​នោះទេ។
លោក​ថ្លែងថា៖ «គាត់​រវល់​ល្បាត​ព្រំដែន ព្រោះ​ប្រ​យ័ន្ន​នៅ​ព្រំដែន​ជាង ខ្លាច​មាន​ឈើ​ដឹក​ឆ្លងដែន។ អា​លូវ​នេះ​អស់​បទល្មើសធំៗហើយ»៕

Aucun commentaire:

Enregistrer un commentaire