news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 6 septembre 2017

បក្ស​ប្រឆាំង​អាច​ពហិការ​មិន​ចូលរួម​បោះឆ្នោត​បើ​ស្ថានការណ៍​នយោបាយ​មិន​ធូរស្រាល


មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ បញ្ជាក់​ជំហរ​ថា គណបក្ស​នេះ​ នឹង​ធ្វើ​ពហិការ មិន​ចូលរួម​ការ​បោះឆ្នោត​ជាតិ នា​ឆ្នាំ​២០១៨ ខាងមុខ បើ​​ស្ថានការណ៍​នយោបាយ នៅ​តែ​អាក្រក់​ខ្លាំង ដូច​ពេល​បច្ចុប្បន្ន។ ចំណែក​មន្ត្រី​រដ្ឋាភិបាល ធ្លាប់​អះអាង​ថា បើ​អត់​គណបក្ស​សង្គ្រោះជាតិ ក៏​នៅ​មាន​គណបក្ស​ដទៃ​ជាច្រើន​ទៀត ​ចូល​រួម​បោះឆ្នោត​ដែរ។ ប៉ុន្តែ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ចាត់​ទុក​ការ​បោះឆ្នោត ដែល​គ្មាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​តែមួយ​នៅ​កម្ពុជា ចូលរួម នឹង​​គ្មាន​ភាព​ស្រប​ច្បាប់​ ហើយ​សហគមន៍​អន្តរជាតិ នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​លទ្ធផល​បោះឆ្នោត​បែប​នេះ​ទេ។

ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ត្រូវ​បាន​តំណាង​អយ្យការ​ នៃ​តុលាការ​ក្រុង​ភ្នំពេញ ចោទប្រកាន់​ជា​ផ្លូវការ​ពី​ទោស​ក្បត់ជាតិ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ ថា​គណបក្ស​សង្គ្រោះជាតិ នឹង​មិន​ដាក់​នរណា​ម្នាក់​ឲ្យ​ឡើង​ជំនួស​លោក កឹម សុខា នោះ​ទេ ព្រោះ​ទោះ​ជា​ដាក់​នរណា​ថ្មី​ជំនួស ក៏​គង់​តែ​គេ​ចាប់​ជា​បន្ត​បន្ទាប់​ទៀត​ដដែល។ ថ្លែង​ក្នុង​បទ​សម្ភាសន៍ នៃ​កម្មវិធី​ផ្សាយ​របស់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ០៥ ខែ កញ្ញា នេះ លោក អេង ឆៃអ៊ាង បញ្ជាក់​បន្ថែម ថា​គណបក្ស​សង្គ្រោះជាតិ មិន​ខ្វល់ខ្វាយ​រឿង​គេ​រំលាយ​គណបក្ស​នេះ​ចោល​នោះ​ទេ ព្រោះ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បែបនេះ ទោះ​បី​ជា​គេ មិន​រំលាយ​គណបក្ស​នេះ​ចោល ក៏​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ គ្មាន​ន័យ​អ្វី​នោះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ បើ​ស្ថានភាព​នៅ​តែ​អាប់អួ​ខ្លាំង ហើយ​គ្មាន​ដំណោះស្រាយ គណបក្ស​សង្គ្រោះជាតិ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ធ្វើ​ពហិការ មិន​ចូលរួម​ការ​បោះឆ្នោត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង ថា គណបក្ស​សង្គ្រោះជាតិ នឹង​ប្ដេជ្ញា​តស៊ូ រើ​បម្រះ​ពី​ការ​គាប​សង្កត់​នេះ៖ «យើង​មិន​អាច​នៅ​ស្ងៀម​ឲ្យ​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ ធ្វើ​បាប​មេដឹកនាំ​យើង​តាម​អំពើ​ចិត្ត​ទៀត​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​រួប​រួម​ជាមួយ​នឹង​កម្លាំង​អន្តរជាតិ​ ​ដើម្បី​ជួយ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​នេះ បើ​យើង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ប្រព្រឹត្តទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង យុត្តិធម៌​ហ្នឹង ហើយ​ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះជាតិ អាច​ចូល​រួម​បោះឆ្នោត​ឲ្យ​ពេញ​លេញ​ហ្នឹង»
ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ មន្ត្រី​គណបក្ស​កាន់​អំណាច ធ្លាប់​បញ្ជាក់​ជា​ហូរ​ហែ​រួច​មក​ហើយ ថា​បើ​ទោះបី​ជា​អត់​គណបក្ស​សង្គ្រោះជាតិ​មួយ ក៏​នៅ​មាន​គណបក្ស​នយោបាយ​ជាច្រើន​ផ្សេងទៀត ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នោះ​ដែរ។
ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ឃើញ​ថា ការ​បោះឆ្នោត ដែល​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង នឹង​មិន​ទទួល​បាន​ការ​ស្វាគមន៍ ពី​សហគមន៍​អន្តរជាតិ​នោះ​ទេ។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង ថា​ការ​បោះឆ្នោត​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ទាល់​តែ​គណបក្ស​កាន់អំណាច​ ឈប់​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ដូច​សព្វថ្ងៃ​នេះ៖ «ការ​បោះឆ្នោត​មួយ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​អាប់អួ​បែបនេះ នឹង​ត្រូវ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់។ ខ្ញុំ​ជឿ​ថា ការណ៍​ដែល​លោក ហ៊ុន សែន ជឿ​ទុកចិត្ត​ខ្លាំង ថា​ចិន​នឹង​ជួយ​គាត់​គ្រប់​ពេល គឺ​ជា​ការ​យល់​ខុស​ធំ​ណាស់ ព្រោះ​សហគមន៍​អន្តរជាតិ​ បង្ហាញ​​ប្រតិកម្ម​យ៉ាង​ខ្លាំង និង បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ស្ទើរ​គ្រប់​ទិសទី​ទៅ​ហើយ​នៅ​ពេល​នេះ។ សហគមន៍​អន្តរជាតិ មិន​ព្រងើយ​កន្តើយ​ក្នុង​រឿង​នេះ​ទេ។ មិន​យូរ​មិន​ឆាប់​ គេ​នឹង​ដាក់​ទណ្ឌកម្ម​កម្ពុជា បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ។ ម្យ៉ាង​ទៀត​ ខ្ញុំ​ជឿ​ថា ពលរដ្ឋ​ខ្មែរ ក៏​មិន​នៅ​ស្ងៀម​ ស៊ូទ្រាំ​ឲ្យ​គេ​ធ្វើ​បាប​ដូច្នេះ​តទៅ​នោះ​ដែរ។ ខ្ញុំ​ជឿ​ថា នឹង​មាន​ការ​ក្រោក​តវ៉ា និង​ធ្វើ​បាតុកម្ម​តាម​ផ្លូវ ក្នុង​ពេល​ណាមួយ​ជាក់​ជា​មិន​ខាន។ ខ្ញុំ​មិន​ដឹង​ថា​ថ្ងៃ​ណា​ទេ ប៉ុន្តែ ខ្ញុំ​ជឿ​ថា​នឹង​អាច​មាន​បាតុកម្ម ព្រោះ​ពួកគាត់​មិន​អាច​ទទួល​យក​បាន»
ក្រៅ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​ក្ដៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។ ថ្មីៗនេះ រដ្ឋាភិបាល​បាន​បណ្ដេញ​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI និង កំណត់​ឲ្យ​​កាសែត​បរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់​ពន្ធ​យ៉ាង​សន្ធឹក​សន្ទាប់ រហូតដល់​កាសែត​នេះ​សម្រេច​បិទ​ការ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា។ ស្ថានីយ​វិទ្យុ​អេហ្វ អឹម (FM) ក្នុង​ស្រុក​ទាំងអស់​ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD និង​វិទ្យុ​អាស៊ីសេរី។ នៅ​មុន​នេះ លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ៤០ បង្កើត​ឡើង​ដើម្បី​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។
រដ្ឋាភិបាល​ប្រទេស​សេរី​ជាច្រើន​ រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង អង្គការ​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ​ផង សុទ្ធតែ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ធ្ងន់ៗ សម្ដែង​ក្ដី​បារម្ភ និង ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​ខ្លួន​មេ​គណបក្ស​ប្រឆាំង​ដោយ​បំពាន​ច្បាប់។ ប៉ុន្តែ​ប្រទេស​កុម្មុយនិស្ត តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ជេង ហ្សួង (Geng Shuang) បញ្ជាក់​ជំហរ​គាំទ្រ​កម្ពុជា ដោយ​យល់​ថា ការ​ចាប់​លោក កឹម សុខា នេះ គឺ​ដើម្បី​​លើក​កម្ពស់​សន្តិសុខ និង​ស្ថិរភាព​ជាតិ។

ចំណែក​ឯ​ពលរដ្ឋ​សហគមន៍​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា និង​បារាំង បាន​រៀបចំ​ធ្វើ​បាតុកម្ម និង​បន្ត​គ្រោង​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​ទាម​ទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង ស្តារ​ស្ថានភាព​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ឲ្យ​មាន​លក្ខណៈ​អំណោយ​ផល សម្រាប់​ការ​បោះឆ្នោត​ជាតិ​នាថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ៕

ដោយ មួង ណារ៉េត
2017-09-06

Aucun commentaire:

Enregistrer un commentaire