news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 27 septembre 2017

រណឫទ្ធិ គាំទ្រ​ការ​ចាប់​ខ្លួន​ កឹម សុខា



ពី​សត្រូវ​នឹង​ ហ៊ុន សែន ប្រែ​ក្លាយ​ជា​សម្ព័ន្ធមិត្ត សម្ដេច​ក្រុមព្រះ​យក​វេទិកា​នៃសមាជ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែ​កញ្ញា វាយ​ប្រហារ​ កឹម សុខា ថា បើ​ កឹម សុខា ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​មិន​ត្រូវ​ពឹង​បរទេស​ឲ្យ​ជួយ​នោះ​ទេ។ ព្រះអង្គ​ថែម​ទាំង​មាន​បន្ទូល ថា ព្រះអង្គ​បាន​សរសេរ​សំបុត្រ​​ទៅ​ ហ៊ុន សែន គាំទ្រ​ចំពោះ​​ការ​ចាប់​ កឹម សុខា ​​កាលពី​ថ្ងៃទី​៣ កញ្ញា កន្លងមក៖ 
«យើង​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​មិន​ត្រូវ​ទៅ​ពឹង​បរទេស​ឲ្យ​មក​ជួយ​ទេ ។
 យី!! កឹម សុខា គាត់​ហ៊ាន​និយាយ​ថា គាត់​ពឹង​បរទេស​ឲ្យ​មក​ជួយ​គាត់»។


ជា​ប្រធាន​គណបក្ស​ធ្លាប់​ឈ្នះ​ឆ្នោត​កាល​ពីឆ្នាំ១៩៩៣ រហូត​គ្មាន​កៅអី នៅ​ក្នុង​រដ្ឋសភា ក្នុង​ពេល​​នេះ សម្ដេច​ក្រុមព្រះ​ប្រកាស​ទៀត​ថា កុំ​ថា​ឡើយ​រឿង​ចាប់​ខ្លួន​លោក កឹម សុខា បើ​លោក ហ៊ុន សែន ចង់​ធ្វើ​អី​ព្រះអង្គ​គាំទ្រ​ទាំងអស់។
ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​របស់​អាមេរិក​មក​លើ​រដ្ឋាភិបាល  ហ៊ុន សែន ករណី​ចាប់​ខ្លួន​ កឹម សុខា សម្តេច​ក្រុម​ព្រះ​មាន​បន្ទូល​ទាម​ទារ​ឲ្យសហរដ្ឋ​អាមេរិក​គោរព​សន្តិភាព​សិទ្ធិ​សេរី​របស់​កម្ពុជា​ផង៖ 
«ខ្ញុំ​ព្រះ​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ធ្វើ​អី​ខ្ញុំ​គាំទ្រ​លោក​ទាំងអស់ សុំ​ឲ្យ​សម្ដេច​ប្អូន​ជឿ​ចុះ»។


Aucun commentaire:

Enregistrer un commentaire