news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 8 août 2017

នគរបាល​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​បាញ់​កាំភ្លើង​គ្រាប់​ពិត ​ដើម្បី​ត្រៀម​ការពារ​រដ្ឋាភិបាល


នគរបាល​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​បាញ់​កាំភ្លើង​គ្រាប់​ពិត ​ដើម្បី​ត្រៀម​ការពារ​រដ្ឋាភិបាល។ រូបថត Fresh News

ភ្នំពេញៈ ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ប្រមាណ​ ១៥០ នាក់​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​ចេះ​បាញ់​កាំភ្លើង​គ្រាប់​ពិត​ជា​អ្វី​ដែល​ក្រុម​មន្ត្រី​បាន​ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​ត្រៀម​បង្ក្រាប​ការ​តវ៉ា​ណា​មួយ​ដែល​អាច​កើតឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ និង​ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​។
ការ​ហ្វឹកហាត់​បាញ់​កាំភ្លើង​គ្រាប់​ពិត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​មាន​ការ​លើក​ឡើង​របស់​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​នាយករដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​បក្សប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ដោយ​ព្រមាន​វាយ​ «​សំពង​ក្បាល​ដោយ​គល់​ឫស្សី​» ​ហើយ​លោក ហ៊ុន សែន ក៏​បាន​ធ្វើការ​ព្រមាន​ថា​រដ្ឋាភិបាល​នឹង​ប្រើ​កាំភ្លើង និង​គុក​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដូច​ឆ្នាំ​ ២០១៣ ទៀត​ឡើយ​។

លោក​វរសេនីយ៍ឯក ព្រំ ចាន់ណា នាយរង​សេនាធិការ និង​ជា​មេបញ្ជាការ​អង្គភាព​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​នៅ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​បាញ់​កាំភ្លើង​ប្រើ​គ្រាប់​ពិត​ថា ការ​ហ្វឹកហាត់​បាញ់​កាំភ្លើង​គ្រាប់​ពិត​ដែល​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ​គឺ​សំដៅ​បង្កើន និង​ពង្រឹង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​អាវុធ នៅពេល​ចេញ​ប្រតិបត្តិការ​ដើម្បី​ទទួល​បាន​ជោគជ័យ ហើយ​​ដើម្បី​ធ្វើការ​ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​ប្រជាពលរដ្ឋ​។
លោក​ថ្លែង​ថា​៖ «​ការ​បាញ់​គ្រាប់​ពិត​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ពីព្រោះ​នៅ​ពេល​ចេញ​ប្រតិបត្តិការ​យើង​នឹង​ទទួល​បាន​ជោគជ័យ​ហើយ​បើ​យើង​មិន​ពង្រឹង​សមត្ថភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​ទេ យើង​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ យើង​ហ្វឹកហាត់​នេះ​ដើម្បី​ថែរក្សា​ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​ប្រជាជន​»​។
លោក​ ចាន់ណា បាន​បន្ថែម​ថា​ការ​ហ្វឹកហាត់​បាញ់​កាំភ្លើង​គ្រាប់​ពិត​នេះ​មាន​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍​ប្រមាណ ១៥០ នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចូលរួម​ដែល​បាន​ចាប់ផ្តើម​ហ្វឹកហាត់​កាលពី​ម្សិលមិញ ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​នេះ​។ ការ​ហ្វឹកហាត់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​អង្គភាព​តម្រួត​បទបញ្ជា​ត្រពាំង​ក្រសាំង​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​។ លោក​ ចាន់ណា បញ្ជាក់​ថា​ការ​ហ្វឹកហាត់​នេះ​ «​យើង​បាញ់​ចំនួន​បី​កាយវិការ​គឺ​បាញ់​ក្រាប បាញ់​ឈរ និង​បាញ់​រត់​»​។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ជាម ច័ន្ទនី បាន​ថ្លែង​ថា​ការ​ហ្វឹកហាត់​កងកម្លាំង​ដើម្បី​ពង្រឹង​សមត្ថភាព​គឺជា​ការ​ល្អ ប៉ុន្តែ​រដ្ឋាភិបាល​មិន​គួរ​ប្រើប្រាស់​កងកម្លាំង​ទៅ​បង្ក្រាប​អ្នក​តវ៉ា​អហិង្សា​នោះ​ទេ ហើយ​នេះ​គឺជា​ការ​គំរាមកំហែង​មួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​។
លោក​ ច័ន្ទនី បញ្ជាក់​ថា​៖ « ការ​ហ្វឹកហាត់​ទោះបី​គ្រាប់​ពិត​ ឬ​គ្រាប់​មិន​ពិត​គឺជា​ភារកិច្ច​របស់​កងកម្លាំង​ទាំងអស់​ត្រូវ​ធ្វើ​ជា​ប្រចាំ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​គឺ​ការ​ប្រើប្រាស់​កម្លាំង​...​ពីព្រោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ត្រូវ​តែ​មាន​ការតវ៉ា​ហើយ​នៅ​ពេល​ប្រើប្រាស់​កម្លាំង​នេះ​មក​លើ​បាតុករ និង​អ្នក​តវ៉ា​អហិង្សា វា​គឺជា​ការ​រំលោភ​សិទ្ធិ​អ្នក​តវ៉ា​។ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ស៊ាំ​ហើយ​នឹង​ពាក្យ​ថា​សង្គ្រាម ហើយ​វាយ​បាក់​ធ្មេញ ហើយ​និង​ពាក្យ​ថា​គល់​ឫស្សី ទាំង​នេះ​គឺជា​ការ​គំរាម​កំហែង ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាក់​ស្មារតី​ទេ​»​។
ប៉ុន្តែ​លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​ការ​ហ្វឹកហាត់​កងកម្លាំង​ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​មក​ដែល​មាន​ការ​បាញ់​គ្រាប់​ពិត​ទាំង​យោធា និង​ប៉ូលិស​នេះ វា​មិនមែន​ជា​ការ​គំរាម​ទេ​។
លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ពួកគេ​ជា​ប៉ូលិស ពួកគេ​ត្រូវ​តែ​ចេះ​បាញ់​គ្រាប់​ពិត ប្រសិន​បើ​ពួកគេ​មិន​ចេះ​បាញ់ ពួកគេ​មិនមែន​ជា​ប៉ូលិស​ទេ​»​។
លោក​ សុភ័គ បញ្ជាក់​ថា​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ កងកម្លាំង​សមត្ថកិច្ច​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តវ៉ា​ដូច​កាលពី​ក្រោយ​ការ​បោះឆ្នោត​​ឆ្នាំ​ ២០១៣ ទៀត​ទេ ហើយ​ថា​ «​ទោះបី ២០១៨ និង​ ២០២៣ គណបក្ស​ប្រជាជន​នឹង​នៅ​តែ​បន្ត​កាន់​អំណាច​»​។
ទោះ​យ៉ាង​ណា​ លោកស្រី Naly Pilorge អនុប្រធាន​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​លីកាដូ​បាន​ថ្លែង​ថា​វា​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ​ប្រសិន​បើ​អង្គភាព​អន្តរាគមន៍​របស់​ប៉ូលិស​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​គ្រប់គ្រង​ហ្វូង​មនុស្ស​ដោយ​ប្រើ​កាំភ្លើង​គ្រាប់​ពិតមែន​នោះ​។
លោកស្រី​បញ្ជាក់​ថា​៖ «...​ការ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​ហ្វឹកហាត់​គ្រប់គ្រង​ហ្វូង​មនុស្ស​គឺ​វា​ផ្ទុយ​ពី​អ្វី​ដែល​កម្លាំង​ប៉ូលិស​អន្តរាគមន៍​បង្ក្រាប​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ភាគច្រើន​ផ្សេង​ទៀត​បាន​អនុវត្ត​។ ប៉ូលិស​អន្តរាគមន៍​គឺជា​កម្លាំង​សម្រាប់​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ការពារ​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ ឬ​សម្តែង​ការ​តវ៉ា​ជា​សាធារណៈ​»​។
លោកស្រី Naly Pilorge បាន​ចោទ​សួរ​ថា​៖ «​តើ​ប៉ូលិស​កម្ពុជា​កំពុង​ចាត់ទុក​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​សត្រូវ​របស់​រដ្ឋ​ឬ ខណៈ​ដែល​យើង​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​?»៕ NS

1 commentaire:

  1. កុំការពារអាក្បត់បាញ់ពលរដ្ឋខ្មែវើយ!

    RépondreSupprimer