news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 8 juin 2017

ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​ FEBC ​ថា​​ គំរាម​សម្លាប់​រឿង​ទំនាស់​ដី

ក្រុម​ពលរដ្ឋ​ក្នុង​ពេល​តវ៉ា​រឿង​ទំនាស់​ដី​ពី​ម្សិលមិញ​។

ភ្នំពេញៈ ក្រុមហ៊ុន​ហ្វារអ៊ីស្ដប្រូដ​ខាសធីងខេមបូឌា (FEBC) កាលពី​ម្សិលមិញ​ត្រូវ​ពលរដ្ឋ​ ៩ ​គ្រួសារ​នៅ​សង្កាត់​គោក​រកា​ចោទ​ថា​បាន​ជួល​មន្ដ្រី​មាន​អាវុធ​មក​គំរាម​សម្លាប់​ និង​បាន​ចាប់​បង្ខាំង​ពលរដ្ឋ​ ១០ ​នាក់​ទុក​ក្នុង​ទីតាំង​ដី​ជម្លោះ ខណៈ​កំពុង​តវ៉ា ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ចោទ​វិញ​ថា​ពលរដ្ឋ​ក្លែង​ឯកសារ​បង្ក​បញ្ហា ។
ការ​ចោទ​គ្នា​ទៅវិញ​ទៅមក​នេះ​បន្ទាប់ពី​ភាគី​ទាំង​ពីរ​មាន​ជម្លោះ​លើ​ផ្ទៃដី​ស្រែ​ទំហំ​ជាង ៤ ​ហិកតា​នៅ​ភូមិ ភ្លូ​ផ្អែម សង្កាត់​គោករកា ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្ដែ​បាន​កក្រើក​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ថ្មីៗ​នេះ​។
លោក អៀម ជឿន អាយុ​ ៣៨ ​ឆ្នាំ​ដែល​ថា​ជា​ម្ចាស់​ដី​បាន​ថ្លែង​ថា​ដី​នេះ​ជា​កម្មសិទ្ធិ​ពួកគាត់​ ៩ ​គ្រួសារ​តាំង​ពី​ឆ្នាំ​ ១៩៧៩ មក ប៉ុន្តែ​ក្រុមហ៊ុន​ខាង​លើ​សុំ​ទិញ​កាល​ពី​ឆ្នាំ​ ១៩៩៨ ដោយ​កក់​ប្រាក់​មួយ​គ្រួសារ​ ៣ ​ម៉ឺន​រៀល ប៉ុន្ដែ​ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​ធ្វើ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​តាម​ច្បាប់​ទេ​។

លោក​បាន​បន្ដ​ថា​ពួកគាត់​បាន​រង់ចាំ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កម្មសិទ្ធិ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​អ្នក​ខ្លះ​បាន​ទៅ​សួរ​តំណាង​ក្រុមហ៊ុន តែ​គេ​មិន​និយាយ​អ្វី​ទាំងអស់​ផ្ទុយ​ទៅ​វិញ​គេ​បាន​លួច​ធ្វើ​ឯកសា​ថ្មី​ (​ប្លង់​ថ្មី​) រួច​លក់​ឱ្យ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​របស់​លោក​ឧកញ៉ា ហុង ពីវ ខណៈ​ពលរដ្ឋ​បាន​ឯកភាព​លក់​ទៅ​ឱ្យ​លោក​ឧកញ៉ា សុខ ហេង ដែល​ជា​អ្នក​ទិញ​ថ្មី​។
ម្ចាស់​ដី​ម្នាក់​ទៀត​អ្នកស្រី ម៉ៅ ថុន អាយុ​ ៦៣ ​ឆ្នាំ​បាន​ឱ្យ​ដឹង​ថា​នៅ​ឆ្នាំ​ ២០១៤ ភាគី​ទាំង​ពីរ​បាន​ប្ដឹង​គ្នា​ទៅ​តុលាការ​ហើយ​តុលាការ​បាន​សម្រេច​ឱ្យ​ពលរដ្ឋ​ឈ្នះ​តែ​ក្រុមហ៊ុន​បាន​ប្ដឹង​ឧទ្ធរណ៍ ប៉ុន្ដែ​ខណៈ​ឧទ្ធរណ៍​នៅ​មិន​ទាន់​បើក​សវនាការ​ផង​ស្រាប់​តែ​ក្រុមហ៊ុន​មក​ឈូសឆាយ​​ដី​រួច​លក់​ទៅ​ឱ្យ​លោក​ឧកញ៉ា ហុង ពីវ វិញ ។ លុះ​ដឹង​រឿង​នេះ​ពលរដ្ឋ​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ដី​នោះ​កាលពី​ថ្ងៃ​ទី​ ៤ ​មិថុនា​។
លោក អៀម សាន អាយុ ៦៣ ​ឆ្នាំ​ជា​ម្ចាស់​ដី​ម្នាក់​ទៀត​ថ្លែង​ថា​ក្រុមហ៊ុន​បាន​ហៅ​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែកព្នៅ​មក​ចាប់​ពួកគាត់​ ១០ ​នាក់​ចាក់​សោ​បង្ខាំង​ទុក​នៅ​ក្នុង​ដី​ដែល​ព័ទ្ធ​ដោយ​របង​នោះ​ហើយ​បាន​ប្រើ​ពាក្យ​គំរាម​បាញ់​សម្លាប់​ចោល​ទៀត​ផង​។
លោក​បាន​បញ្ជាក់​ថា​៖ «​សន្ដិសុខ និង​មន្ដ្រី​កងរាជ​អាវុធហត្ថ​ជិត​ ១០០ ​នាក់​មាន​ទាំង​កាំភ្លើង​​ និង​ដំបង​ឆក់​បាន​មក​បង្ក្រាប​ពួកគាត់​ដោយ​បាន​បិទ​ផ្លូវ​មិន​ឱ្យ​ចេញ​ចូល​ដី​ទំនាស់​ឡើយ​។
ប៉ុន្ដែ​លោក សួន សំអឿន នាយ​ប៉ុស្ដិ៍​នគរបាល​គោករកា​បាន​ថ្លែង​ថា​បញ្ហា​ជម្លោះ​ដី​នោះ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ទេ​គឺ​គ្រាន់តែ​មាន​ការ​ស្រែក​ខ្លាំងៗ​ដាក់​គ្នា​ប៉ុណ្ណោះ​។
លោក​បន្ត​ថា​៖ «​ពលរដ្ឋ​បាន​ចូល​ទៅ​ក្នុង​ដី​នោះ​ហើយ​ក្រុម​សន្ដិសុខ​បាន​ប្រាប់​ឱ្យ​ពួកគេ​ចេញ​វិញ​»​។
ប៉ុន្តែ​បើ​តាម​មេធាវី​ក្រុមហ៊ុន​ហ្វារអ៊ីស្ដប្រូដ​ខាសធីង ខេមបូឌា​ (​អេហ្វអ៊ីប៊ីស៊ី​) លោក ចាន់ សំបូរ បាន​ឱ្យ​ដឹង​ថា​ដី​នេះ​ក្រុមហ៊ុន​បាន​ទិញ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៩ ដោយ​មាន​ឯកសារ​ប្លង់​រឹង​ចំនួន ​៥ ហើយ​បាន​ជីក​ប្រឡាយ​ជុំវិញ​ និង​បាន​ដាំ​បង្កោល​រួច​ធ្វើ​អង់តែន​វិទ្យុ​លើ​ដី​នោះ​ទៀត​ផង​។
លោក​ថា​ករណី​កើតឡើង​ដោយសារ​មាន​មេខ្យល់​មួយ​ក្រុម​បាន​បំផុស​ពលរដ្ឋ​ឱ្យ​តវ៉ា​ដើម្បី​ទាមទារ​វិញ​ដោយ​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ ប៉ុន្ដែ​តុលាការ​បាន​សម្រេច​ឱ្យ​ក្រុម​អ្នក​តវ៉ា​ឈ្នះ​។
លោក​ថា​៖ «​បន្ទាប់ពី​ដឹង​រឿង​នេះ​ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ហើយ​ក្រសួង​បាន​ចុះ​ស្រាវជ្រាវ​ដោយ​បាន​រកឃើញ​ភាព​មិន​ប្រក្រតី​ហើយ​ចោទ​ថា​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ប្រជាជន​មេខ្យល់​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​ប័ណ្ណ​ក្លែងក្លាយ​នេះ​ឡើង​។

លោក​ថា​ករណី​នេះ​តុលាការ​កាត់ក្ដី​មាន​ភាព​មិន​ប្រក្រតី​ហើយ​ក្រោយពី​ឈ្នះ​ក្ដី​មាន​ជន​ខិលខូច​បាន​លួច​ធ្វើ​ប័ណ្ណ​ ឬ​ប្លង់​ក្លែងក្លាយ​ជាន់​លើ​ប្លង់រឹង​របស់​ក្រុមហ៊ុន​។
លោក​បញ្ជាក់​ថា​៖ «​បើ​ពលរដ្ឋ​ថា​ជា​ដី​របស់​ពួកគាត់​សូម​យក​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​មក​បង្ហាញ​ខ្ញុំ​ផង​។ រឿង​នេះ​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​​ខ្ញុំ​មិន​ចង់​ពួក​ឱ្យ​គាត់​ដើរ​ប្រកាស​ថា​ក្រុមហ៊ុន​រំលោភ​យក​ដី​របស់​គាត់​នោះ​ទេ​»​។
លោក ង៉ែត ពិសិដ្ឋ ជំនួយការ​​លោក​ឧកញ៉ា ហុង ពីវ ប្រធាន​​ក្រុមហ៊ុន​បុរី​ពិភពថ្មី​បាន​ឱ្យ​ដឹង​ដែរ​ថា​ដី​នេះ​ជា​ដី​ស្របច្បាប់ តែ​ពលរដ្ឋ​ទាំង​ ៩ ​គ្រួសារ​នោះ​បន្លំ​ឯកសារ​ និង​ចង់​បង្ក​បញ្ហា​​ឱ្យ​កាន់តែ​ធំ​។
លោក​ថា​ដំបូង​ឡើយ​ក្រុមហ៊ុន​បុរីពិភពថ្មី​គ្រោង​ទិញ​ដី​ពី​លោក​ឧកញ៉ា សុខ ហេង ប៉ុន្ដែ​ក្រោយ​ពិនិត្យ​មើល​ឯកសារ​ឃើញ​មិន​ត្រឹមត្រូវ​ និង​ឃើញ​ឯកសារ​ក្រុមហ៊ុន​ហ្វារអ៊ីស្ដប្រូដខាសធីង​ច្បាស់លាស់​ជាង​ក៏​​បាន​សម្រេច​ចិត្ត​ងាក​មក​ទិញ​ដី​របស់​ក្រុមហ៊ុន​នេះ​វិញ​ទៅ​។ លោក​ ពិសិដ្ឋ ​បញ្ជាក់​ថា​លុះ​លោក​ឧកញ៉ា សុខ ហេង មិន​សុខ​ចិត្ត​ក៏​បំផុស​ពលរដ្ឋ​តវ៉ា​។

Aucun commentaire:

Enregistrer un commentaire