news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 8 juin 2017

ប្រាសាទ​នៅ​ឥណ្ឌូនេស៊ី​ ដែល​ទេសចរ​ខ្លះ​ថា ​ស្រដៀង​អង្គរវត្ត

សែ​រាជវង្ស​ដាណឺម៉ាក​មក​ធ្វើទស្សនកិច្ច​នៅ​ប្រាសាទ​ប្រាមបាណាន កាលពី​ឆ្នាំ ២០១៥។ AFP

ក្រុងហ្សាការតា: គោលដៅ​ទេសចរណ៍​ល្បីល្បាញ​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​មាន​ការចាស់​ទ្រុឌទ្រោម។
មហាកំពែង​ចិន ប្រាសាទ​ផាថេណុន ប្រទេស​ក្រិក និង ម៉ាឆូ ពិកឆូ ប្រទេស​ប៉េរូ ដែល​នេះ​ជា​ឧទាហរណ៍​ខ្លះៗ​ប៉ុណ្ណោះ។ នៅ​មាន​សំណង់​អគារ​ចាស់ៗ​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ។ ប៉ុន្តែ​ក្នុង​ចំណោម​សំណង់​បាក់បែក​ទាំង​នោះ តើមាន​មួយណា​ដែល​អាច​ផ្ទឹម​ទៅ​នឹង​ប្រាសាទ​អង្គរវត្ដ​ដ៏វ័យ​ចំណាស់​របស់​កម្ពុជា?
ប្រាម​បាណាន គឺជា​ប្រាង្គ​ប្រាសាទ​មួយ​នៅ​ទឹកដី​ឥណ្ឌូនេស៊ី មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​យ៉ូហ្គីយ៉ាការតា។ មិន​ខុសពី ប្រាសាទ​អង្គរវត្ដ ប្រាសាទ​ប្រាម​បាណាន​ក៏ស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ហើយ​ក៏មិន​ខុសពី ប្រាសាទ​អង្គរវត្ដ​ទៀត​នោះ​គឺ វាជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា មុនពេល​ត្រូវ​បាន​បោះ​បង់ចោល។

ប្រាសាទ​នេះ​នៅ​មាន​រចនាប័ទ្ម​ចម្លាក់​ស្រស់​ស្អាត​លើ​ជញ្ជាំង ហើយ​វាក៏​នៅ​មាន​កំពូល​ប្រាសាទ​ខ្ពស់​រហូតដល់ ៤៧ ម៉ែត្រ ដែល​ធៀប​ទៅ​នឹង​កំពូល​ប្រាសាទ​អង្គរវត្ដ មាន​ចុង​កំពូល​ស្ថិត​លើ​កណ្ដាល​តួប្រាសាទ​ប្រវែង​ដល់​ទៅ ៦៥ ម៉ែត្រ​ឯណោះ។
កសាង​នៅក្នុង​សតវត្សរ៍​ទី ១០ នេះ​ជាទី​ក្រុង​ប្រាសាទ​ដ៏ធំ​បំផុត​ដែល​ឧទ្ទិស​ដល់​ព្រះសិវៈ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ចំទើត​ខ្ពស់​ចំកណ្ដាល​បរិវេណ​គឺជា​ប្រាសាទ ៣ ដែល​រចនា​ដោយ​រូប​ចម្លាក់​រាមកេរ្ដិ៍ សម្រាប់​ឧទ្ទិស​ដល់​អាទិទេព​ទាំងបី​អង្គ​របស់​ព្រហ្មញ្ញ​សាសនា (ព្រះសិវៈ ព្រះវិស្ណុ និង​ព្រះព្រហ្ម) និង​ប្រាសាទ ៣ ទៀត​ឧទ្ទិស​ដល់​សត្វ​ជាយាន​ជំនិះ​របស់​ព្រះអង្គ។
Content image - Phnom Penh Post
ប្រជាជន​ប្រារព្ធ​ពិធីបុណ្យ​សាសនា​នៅ​បរិវេណ​ប្រាសាទ​។ AFP
ជាងនេះ​ទៅ​ទៀត​ប្រាសាទ ប្រាម​បាណាន មាន​កូន​ប្រាសាទ​តូចៗ​រហូតដល់ ២៤០ ឯណោះ។
ប្រាង្គ​ប្រាសាទ​ដ៏ច្រើន​សន្ធឹក​ទាំងនេះ​បង្កើត​បានជា​ឧទ្យាន​បុរាណវិទ្យា ប្រាមបាណាន និង​ត្រូវបាន​កសាង​ឡើង​អំឡុង​សម័យកាល​ដ៏រុងរឿង​នៃ​ក្សត្រ​សៃ​លេន ដ្រា ក្នុង​ប្រទេស​ជ្វា​សតវត្សរ៍​ទី ៨។ បរិវេណ​នេះ​ស្ថិត​នៅ​លើ​ព្រំប្រទល់​រវាង​ខេត្ដ​ពីរគឺ យ៉ូហ្គីយ៉ាការតា និង​ជ្វា​កណ្ដាល លើ​ដែន​កោះ​ជ្វា។
ប្រាសាទ​ព្រហ្មញ្ញ​សាសនា​នេះ​សុទ្ធតែ​រំលេច​នូវ​ចម្លាក់​រឿង​រៀមកេរ្ដិ៍​តាម​រចនាប័ទ្ម​របស់​ឥណ្ឌូនេស៊ី។
ប្រាសាទ​នៅ​ឥណ្ឌូនេស៊ី​ទាំង​នេះ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ទីឋាន​សក្ការៈ​រាប់រយ​ដែល​ត្រូវ​បាន​រៀបចំ​ជាបី​ផ្នែក​ដោយ​បង្ហាញ​ពីស្នាដៃ​ស្ថាបត្យកម្ម​សំណង់​ថ្មខ្ពស់ៗ​ពីសតវត្សរ៍​ទី ៨ ក្នុង​ប្រទេស​ជ្វា៕
Content image - Phnom Penh Post
ចម្លាក់​ប្រាសាទ​រឿង​រាមកេរ្តិ៍​ឧទ្ទិស​ដល់​ព្រហ្មមញ្ញ​សាសនា។ AFP

Aucun commentaire:

Enregistrer un commentaire