news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 21 mai 2017

មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​ ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន

សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA
ហ៊ុន សែន ធ្លាប់​សន្យា​ជា​សាធារណៈ​ថា បើ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន​ទេ ហ៊ុន សែន​ហ៊ាន​ប្រើ​ហិង្សា​លើ​ខ្លួន​ឯង ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​នេះ៖ «សុំ​សាក​លមើល​ទៅ! បើ​មិន​គោរព​ក៏​សុំ​សាក! បើ​មិន​ដក​យក​ព្រៃ បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​គ្រវាត់​ចោល!»។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព្រៃឈើ នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ផ្តាំ​ទៅ​ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​បី​ជា​ខក​សន្យា​រឿង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន ក្រោយ​អង្គការ​នេះ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម រាប់​សែន​ម៉ែត្រ​គូប​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​ថា បាន​ហាម​ឃាត់​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃឈើ​នៃ​អង្គការ អ៊ី.អាយ.អេ (EIA) នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​ឧសភា ប្រាប់​អាស៊ីសេរី ថា​លោក​សូម​ផ្ដល់​ជា​ឱវាទ​ដល់​ ហ៊ុន សែន សូម​កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​ជា​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ធ្លាប់​សន្យា​ក៏ដោយ៖ «ចំពោះ​ការ​សន្យា​របស់​ ហ៊ុន សែន ដែល​ថា គាត់​ហ៊ាន​កាត់​ក្បាល​គាត់​ចោល បើសិនជា​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​មិន​បាន។ ខ្ញុំ​សូមជម្រាប​ថា អង្គការ អ៊ី.អាយ.អេ មិន​តស៊ូ​មតិ​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះ​ទេ។ ដូច្នេះ ខ្ញុំ​សូម​ផ្ដល់​ដំបូន្មាន​ទៅ​លោក ហ៊ុន សែន សុំ​កុំ​ធ្វើ​តាម​ការ​សន្យា​នោះ​អី»
​របាយការណ៍​របស់​អង្គការ EIA ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា និង​ឯកសារ​ភស្តុតាង​បន្ថែម​ស្ដីពី​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧​បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​ពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ដល់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ឯកសារ​ផ្លូវការ​របស់​គយ​វៀតណាម ដដែល​បញ្ជាក់​ទៀត​ថា ឈើ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាង ២,៣​​ម៉ឺន​ម៉ែត្រ​គូប (២៣០.០០០) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​វិក្កយបត្រ​លក់ និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។ អង្គការ​នេះ រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​រង្គាល នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី នៅ​ជាប់​ព្រំដែន​វៀតណាម នៅ​ក្នុង​រយៈពេល​ស៊ើបអង្កេត​ខាង​លើ​ដែល​ក្នុង​រយៈពេល​នេះ គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។
អង្គការ EIA រក​ឃើញ​ទៀត​ថា បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា គ្មាន​ប្រសិទ្ធភាព ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​ខ្មែរ រួម​ទាំង​មន្ត្រី​យោធា​ផង ដែល​ពុករលួយ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​វៀតណាម។
​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​អង្គ EIA ចេញ​របាយការណ៍​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧ នោះ បន្ថែម​ទៅ​លើ​សេចក្ដី​ណែនាំ​ស្រដៀង​គ្នា​នេះ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​មក។ ក្រសួងកសិកម្ម​ទទួល​ស្គាល់​ថា បម្រាម​ពី​មុន​របស់​ខ្លួន​គ្មាន​ប្រសិទ្ធភាព ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​បាន​កក្រើក​ឡើង​វិញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់។ ទោះជា​យ៉ាង​នេះ​ក្តី ក្រសួង​ការពារជាតិ និង​ក្រសួង​បរិស្ថាន​បដិសេធ​របាយការណ៍​ដែល​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ដ៏​សន្ធឹក​បែប​នេះ។
​ប្រតិកម្ម​ទៅ​នឹង​ភាព​មិន​ស៊ីចង្វាក់គ្នា​នៃ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ផ្សេងៗ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​របាយការណ៍​ស៊ើបអង្កេត​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ និង​ជួយ​ដូរ​ឈើ​ខុស​ច្បាប់​បែប​នេះ លោក ចាហ្គោ វ៉ាដលេ លើក​ឡើង​ថា លោក​មិន​យល់​ហេតុ​អ្វី​បាន​ក្រសួង​នានា​ខ្វែង​យោបល់​គ្នា​យ៉ាង​ដូច្នេះ។ លោក​ទទួល​ដំណឹង​ថា ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ពី​ក្រសួង​បរិស្ថាន ដែល​បដិសេធ​របាយការណ៍​នេះ គឺ​មក​ពី​មិនបាន​សិក្សា​ព័ត៌មាន​ស្រាវជ្រាវ​នេះ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​ទេ​មុន​នឹង​បដិសេធ។ ដូច្នេះ​លោក​ជឿ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​បដិសេធ​ភស្តុតាង​របស់ EIA​ បដិសេធ​ទាំង​មិន​ដឹង​រឿង។
លោក ចាហ្គោ វ៉ាដលេ (Jago Wadley) ទទូច​សុំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​រូប​ណា​ក៏​ដោយ មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ណា​មួយ​ដែល​បដិសេធ​ទៅ​នឹង​របាយការណ៍​ស្រាវជ្រាវ​ស៊ី​ជម្រៅ​បែប​នេះ គប្បី​ធ្វើ​ឡើង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «យើង​ចង់​ឃើញ​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ត្រូវ​ចេះ​សិក្សា​ព័ត៌មាន​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​អ្វី​មួយ។ សេចក្ដី​ថ្លែងការណ៍​នោះ​ទៀតសោត ត្រូវ​តែ​មាន​ភាព​ប្រាកដ​និយម ហើយ​ត្រូវ​ឈរ​លើ​អង្គហេតុ​ពិតប្រាកដ ដែល​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ ដើម្បី​ឲ្យ​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ជឿជាក់​បាន​ថា ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​វិជ្ជាជីវៈ ទៅ​នឹង​ភស្តុតាង​ដែល​ពិបាក​នឹង​ប្រកែក​បាន​នេះ»
​ 2017-05-19

Aucun commentaire:

Enregistrer un commentaire