news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mercredi 17 mai 2017

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​ទៀបាញ់លាលែង​ពី​តំណែង


ទៀ បាញ់ ព្រមាន​ថា វាមិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​ក្រោយ​ការ​បោះ​ឆ្នោត​អាច​កើត​ឡើង​បាន​ទៀត​នោះ​ទេ៖ «ពេល​ដែល​បោះឆ្នោត​ចាញ់​ហើយ គឺ​មិន​ព្រម​ចាញ់​ទេ ចេញ​មក​ព្រោងព្រាត​មក​ទាមទារ​នេះ ទាមទារ​នោះ ដាក់​បែក​ធ្មេញ​ឥឡូវ​ហើយ លើក​នេះ​មិន​ទុក​ទេ ប្រាប់​ឲ្យ​ហើយ គឺ​និយាយ​គ្នា​ត្រង់​អ៊ីចឹង​តែម្ដង ថា​ម៉េច​ថា​ចុះ រឿង​ពិត​ត្រូវ​និយាយ​គ្នា​អ៊ីចឹង មិន​អុនញ្ញាត​ជា​ដាច់​ខាត»។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​គំរាមកំហែង​របស់​ទៀបាញ់ ក្នុង​ការ​វៃ​បំបាក់​ធ្មេញ​ជន​ណា​ដែល​ហ៊ាន​តវ៉ា​លទ្ធផល​ឆ្នោត​ថា ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់ និង​ខុស​ពី​វិជ្ជាជីវៈ​យោធា។ 
លោក ហ្វីល រ៉ូប៊ឺតសុន អះអាង​ថា ការ​ព្រមាន​របស់​ ទៀ បាញ់ ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ផ្ទុយ​ពី​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​ជា​ការ​គំរាមកំហែង​ដល់​នីតិរដ្ឋ​។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទាមទារ​ឲ្យ​ ទៀ បាញ់ ចុះ​ចេញ​ពី​តំណែង​មក​ធ្វើ​ជា​ឧបករណ៍​ផ្ទាល់​របស់​ហ៊ុន សែន វិញ​​​ ប្រសើរ​ជាង​។
លោក ហ្វីល រ៉ូប៊ឺតសុនមានប្រសាសន៍ថា៖ « ទៀ បាញ់ មិន​ត្រូវ​ជាប់​ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជន​ស៊ីវិល ឬ​ការ​ធ្វើ​បាតុកម្ម​របស់​ជន​ស៊ីវិល​នោះ​ទេ។ យោធា​ត្រូវ​តែ​នៅ​អព្យាក្រឹត្យ​មិន​លម្អៀង ហើយ​ផ្ដោត​ការងារ​របស់​ខ្លួន​ខាង​កិច្ចការ​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ដទៃ មិន​មែន​មក​ធ្វើ​ជា​ញញួរ​ដើម្បី​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នោះ​ឡើយ។ ខ្ញុំ​គិត​ថា ទៀ បាញ់ គួរ​មើល​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន​ម្ដង​ទៀត។ ប្រសិនបើ​ការងារ​របស់​គាត់​គ្រាន់​តែ​ធ្វើ​ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្រើ​កងកម្លាំង​ដើម្បី​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ​គាត់​គួរ​តែ​ចុះចេញ​ទៅ​​​​ ។ហើយ រក​ការងារ​ថ្មី​ធ្វើ​ទៅ​វិញ​ប្រសើរជាង»។
ការ​ថ្លែង​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា នឹង​វ៉ៃ​ជន​ណា​ដែល​ហ៊ាន​ក្រោក​តវ៉ា​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​ឲ្យ​បែក​ធ្មេញ​តែម្តង។

Aucun commentaire:

Enregistrer un commentaire