news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 22 avril 2017

មនុស្ស​ប្រមាណ​២រយ​នាក់​នឹង​ធ្វើ​ខួប​៥ឆ្នាំ​នៃ​ឃាតកម្ម​​លោក​ឈុត វុទ្ធី នៅ​មុខ​វាំង

សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ
 “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។

អង្គការ-សមាគម​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ២០០នាក់​នឹង​ចូលរួម​ប្រារព្ធ​ខួប ៥ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី។ យុទ្ធនាការ​ដែល​បើក​សិទ្ធិ​ឲ្យ​អ្នក​ចូល​រួម មើល​វីដេអូ នៅ​លើ​ទូរស័ព្ទ​ដៃ​អំពី " ខ្ញុំ​ជា ឈុត វុទ្ធី " នេះ នឹង​រៀបចំ​ឡើង​នៅ​ខាង​មុខ ​ព្រះបរមរាជវាំង​ពេល​ល្ងាច។ ការ​ជួបជុំ​នេះ គឺ​ដើម្បី​រំលឹក​ដល់​ការ​បាញ់​សម្លាប់ អ្នក​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា។
អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា យុទ្ធនាការ​ក្រោម​ប្រធាន​បទ " យុត្តិធម៌​នៅ​ជើង​មេឃ " សម្រាប់​លោក ឈុត វុទ្ធី នេះ​គឺ​ជា​ការ​ប្រារព្ធ​ឡើង​ដើម្បី​ទាមទារ​យុត្តិធម៌ ចំពោះ​បុព្វហេតុ​នៃ​កា​ការពារ​ធនធានធម្មជាតិ ដែល​អ្នក​ការពារ​បរិស្ថាន​រូប​នេះ បាន​បូជា​ស្ទើរ​មួយ​ជីវិត​របស់​លោក​ទៅ​ហើយ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក ទឹម ម៉ាឡៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ ខែ មេសា ថា អ្នក​ចូលរួម​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម នៅ​ថ្ងៃ​ទី ២៦ ខាង​មុខ​នេះ​ក្រៅ​ពី​អង្គការ-សមាគម​ហើយ គឺ​នៅ​មាន​ក្រុម​យុវជន​មក​ពី​បណ្ដាញ​ព្រៃ​ឡង់ ក្រុម​និស្សិត និង​សហគមន៍​ផ្សេង​ទៀត​ដែរ។ លោក​បន្ត​ថា យុទ្ធនាការ​នេះ​ក្រៅ​ពី ទទូច​ឲ្យ​មាន​យុត្តិធម៌​ហើយ ក៏​ចង់​ផ្ញើ​សារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​តុលាការ​ដែរ​ថា សំណុំរឿង​ដែល​បាន​បិទ​បញ្ចប់​ក្រោម​ការ​ស៊ើបអង្កេត​កន្លង​ទៅ ជា​ករណី​មិន​អាច​ទទួល​យក​បាន​ទេ។ «»
លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ២០១២។ របាយការណ៍​ស៊ើបអង្កេត​របស់​នគរបាល​យុត្តិធម៌ កាល​ពី៥ឆ្នាំ​មុន​បាន​បិទ​បញ្ចប់​ទៅ​ត្រឹម​លោក ឈុត វុទ្ធី មាន​ជម្លោះ​ដោយ​ពាក្យ​សំដី​រួច​បាញ់​ត​គ្នា​ជា​មួយ​មន្ត្រី​កងរាជអាវុធហត្ថ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ អ៊ិន រតនា និង​ឈ្មោះ រ៉ាន់ បូរ័ត្ន បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន Timber Green ក្នុង​ខេត្ត​កោះកុង។
អាស៊ី​សេរី ពុំ​អាច​ទាក់ទង​សាច់ញាតិ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ដើម្បី​បញ្ជាក់​បន្ថែម​អំពី​គម្រោង​រៀបចំ​ពិធី​ខួប៥ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី ២២ មេសា។ ប៉ុន្តែ​ជា​រៀងរាល់​ឆ្នាំ​ប្រពន្ធ​អ្នក​ការពារ​បរិស្ថាន​រូប​នេះ តែង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​វាលស្បូវ​មិន​ដែល​លោះ​ឡើយ។
អភិបាល​រង និង​ជា​​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធ​ថា មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ ដើម្បី​ប្រារព្ធ​ពិធី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា​សាលាក្រុង​អនុញ្ញាត ឬ​មិន​អនុញ្ញាត លុះ​ត្រា​ឃើញ​លិខិត​ស្នើ​សុំ​រៀបចំ​កម្មវិធី​ជា​មុន​សិន។ «»
បើ​ទោះ​ជា​បែប​ណា លោក ទឹម ម៉ាឡៃ បញ្ជាក់​ថា​យុទ្ធនាការ​នេះ មិន​ចាំបាច់​ទាមទារ​លិខិត​ស្នាម​អ្វី​ឡើយ ព្រោះ​ការ​រៀបចំ​នេះ​ធ្វើ​ឡើង គ្រាន់​តែ​ជា​ការ​សំដែង​មតិ​ប៉ុណ្ណោះ។
ក្រោយ​ឃាតកម្ម​កើត​ឡើង មាន​ជន​សង្ស័យ​តែ​ម្នាក់​ប៉ុណ្ណោះ ក្នុង​រឿង​ក្ដី​នេះ ត្រូវ​តុលាការ​ខេត្ត​កោះកុង​ចោទ​ប្រកាន់។ បុគ្គលិក​របស់​ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​ពាក់ព័ន្ធ​ករណី​នេះ ត្រូវ​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​អនុវត្ត​ទោស​បាន ១ភាគ៣ នៃ​ទោស​បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស កាល​ពី​ខែ តុលា ឆ្នាំ២០១២ ដាក់​ពន្ធនាគារ ២ឆ្នាំ រី​ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។
អង្គការ​លីកាដូ (Licadho) បាន​ចេញ​របាយការណ៍​ភ្លាមៗ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​អនុវត្ត​សាលក្រម​នេះ​រួច។ ស្ថាប័ន​លើក​កម្ពស់​ផ្នែក​សិទ្ធិមនុស្ស​នេះ យល់​ឃើញ​ថា ការ​ធ្វើ​ត្រាប់​តាម​ឡើង​វិញ ពី​សកម្មភាព​របស់​ឈ្មោះ រ៉ាន់ បូរ័ត្ន គឺ​ក្លែងក្លាយ និង​មិន​អាច​ជឿ​ទុក​ចិត្តបាន​ថែម​ទៀត​ផង។
របាយការណ៍​ដដែល​នេះ ក៏​បាន​ចោទ​ប្រកាន់​ដែរ​ថា ជា​ធម្មតា​គ្មាន​មធ្យោបាយ​ណា​ដែល​កាំភ្លើង​ដ៏​វែង​របស់​ឈ្មោះ អ៊ិន រតនា អាច​បែរ ១៨០ ដឺក្រេ ហើយ​បណ្ដាល​ឲ្យ​បាញ់​ត្រូវ​កន្លែង​ពីរ​ផ្សេងគ្នា​ ដោយ​មួយ​នៅ​ទ្រូង ឯ​មួយ​ទៀត​នៅ​ចំ​ត្រង់​ពោះ​លោក អ៊ិន រតនា នោះ​ឡើយ៕

ដោយ ម៉ម មុនីរតន៍ 
2017-04-22

Aucun commentaire:

Enregistrer un commentaire