news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 25 avril 2017

បែកធ្លាយ​​ឯកសារ​អំពី​អាមេរិក​ គ្រោង​កាត់​ជំនួយ​ពី​កម្ពុជា​ដល់​កម្រិត​សូន្យ

លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ។ រូបថត AFP


ឯកសារ​ថវិកា​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ហាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​កាត់​ជំនួយ​បរទេស​មក​ដល់​ប្រទេស​កម្ពុជា គឺ​ការ​លុប​បំបាត់​ជំនួយ​អភិវឌ្ឍន៍​ទាំង​ស្រុង​ និង​កាត់​បន្ថយ​ជំនួយ​ដល់​កម្មវិធី​ថែទាំ​សុខភាព​ដែល​ផ្តល់​មូលនិធិ​ ដោយ​ក្រសួង​ការ​បរទេស​របស់​អាមេរិក និង អង្គការ USAID ផង​ដែរ។
ឯកសារ​ដែល​ទទួល​បាន ​និង​បាន​ចេញ​ផ្សាយ​ដោយ​គោល​នយោបាយ​ការ​បរទេស​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា​ ជំនួយ​អភិវឌ្ឍន៍​មក​ប្រទេស​កម្ពុជា នឹង​ត្រូវ​កាត់​មក​ដល់​ចំនួន​សូន្យ​នៅ​ក្នុង​ឆ្នាំ ២០១៨ ពោល​គឺ​ធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំ ២០១៦ ក្នុង​កម្រិត​នៃ​ការ​ចំណាយ​ពិត​ប្រាកដ​ចំនួន ៣៤,៥ លាន​ដុល្លារ​អាមេរិក។ ស្រដៀង​គ្នា​នេះ​ដែរ មូលនិធិ​គាំទ្រ​សេដ្ឋកិច្ច​នឹង​សម្លឹង​មើល​ទៅ​ដល់​ការ​កាត់​ជំនួយ​រហូត​ដល់​ ១០០ ​ភាគរយ​នៃ​ថវិការ​ចំនួន​ ៨ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៦ ។


ការ​កាត់​ជំនួយ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​សំណើ​ថវិកា​របស់​រដ្ឋបាល​ លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ កាល​​ពី​ខែ​មីនា កន្លង​ទៅ​ដែល​បាន​បង្ហាញ​ថា​ជំនួយ​មួយ​ភាគ​បី​ដែល​ត្រូវ​ផ្តល់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​ត្រូវ​កាត់​បន្ថយ។
ខណៈ​ដែល​មិន​បាន​លុប​ចោល​ទាំង​ស្រុង​នោះ កម្មវិធី​សុខភាព​ពិភព​លោក​ដែល​ផ្តល់​មូល​និធិ​ដោយ​ក្រសួង​ការ​បរទេស​និង​អង្គការ USAID ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ត្រូវ​កាត់​ចំនួន ១៨,៣ ភាគរយ និង ៣៧,៤ ភាគរយ​ដោយ​ភ្នាក់ងារ​របស់​ពួកគេ​រៀងៗ​ខ្លួន​ចាប់​ពី​កម្រិត​ឆ្នាំ ២០១៦ មក។

Aucun commentaire:

Enregistrer un commentaire