news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

samedi 22 avril 2017

កម្ពុជា​ជំពាក់​បំណុល​ចិន​សរុប​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក


 គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ នេះ រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន សរុប​ជិត ៣​ពាន់​លាន ឬ ៣​ប៊ីលាន​ដុល្លារ​អាមេរិក។ បំណុល​ទាំង​នេះ​មិន​ទាន់​រាប់បញ្ចូល​ពី​បំណុល​ចាស់​ដែល​បន្សល់ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជំពាក់​ប្រទេស​ចិន មុន​ឆ្នាំ​១៩៩៣ នៅ​ឡើយ​ទេ។
​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់។ គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​ចិន សរុប ២.៨១៨,៣៧ លាន​ដុល្លារ​អាមេរិក។ តួលេខ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​សរុប​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។


ក្រៅ​ពី​ម្ចាស់បំណុល​ចិន រដ្ឋ​ក៏​កំពុង​ជាប់​ជំពាក់​បំណុល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ធំៗ​ដទៃ​ទៀត​ជា​ច្រើន​ផង​ដែរ។ សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ រដ្ឋ​ជំពាក់​រួម​មាន ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចំនួន​ជិត ១.១៣០​លាន​ដុល្លារ​អាមេរិក (១.១២៨,៩១) ធនាគារ​ពិភពលោក (WB) ចំនួន​ជាង ៥១៨​លាន​ដុល្លារ​អាមេរិក (៥១៨,១៤) មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ចំនួន​ជាង ៥១​លាន​ដុល្លារ​អាមេរិក (៥១,២៨) មូលនិធិ​អូប៉ិច​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (OFID) ចំនួន​ជាង ៣៣​លាន​ដុល្លារ​អាមេរិក (៣៣,៤៦) និង​មូលនិធិ​អភិវឌ្ឍន៍​ន័រឌឹក (NDF) ចំនួន​ជាង ៩​លាន​ដុល្លារ​អាមេរិក (៩,២៤)។
ក្រៅ​ពី​ចិន កម្ពុជា​ក៏​ជំពាក់​ប្រាក់​ប្រទេស​កូរ៉េ​ខាងត្បូង នៅ​លំដាប់​ទី​ពីរ​សរុប​ជា​ប្រាក់ ២៨០​លាន​ដុល្លារ​អាមេរិក។ ប្រទេស​ជប៉ុន ឈរ​ក្នុង​លំដាប់​ទី​បី​ដែល​កម្ពុជា ជំពាក់​សរុប​ចំនួន​ជាង ២០៨​លាន​ដុល្លារ​អាមេរិក (២០៨,៣៦) ប្រទេស​បារាំង សរុប​ចំនួន​ជាង ៥៨​លាន​ដុល្លារ​អាមេរិក (៥៨,៤០) និង​ប្រទេស​ឥណ្ឌា សរុប​ចំនួន​ជាង ៤២​លាន​ដុល្លារ​អាមេរិក (៤២,២៣)។

ក្រៅ​ពី​ប្រទេស​ធំៗ​ដែល​បាន​រៀបរាប់​ពី​ខាង​លើ​នេះ កម្ពុជា​ក៏​បាន​ជំពាក់​បំណុល​ប្រទេស​ជិត​ខាង​ភូមិ​ផង​របង​របស់​ខ្លួន​ផង​ដែរ។ រដ្ឋ​ជំពាក់​ប្រទេស​ថៃ ជាង ៥៤​លាន​ដុល្លារ​អាមេរិក (៥៤,៣២) និង​ប្រទេស​វៀតណាម សរុប​ចំនួន​ជាង ២៥​លាន​ដុល្លារ​អាមេរិក (២៥,៦២)។
ជា​រួម បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋ​ជំពាក់​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ម្ចាស់​បំណុល គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៦ មាន​សរុប​ចំនួន​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក ឬ ៦​ប៊ី​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​រួម​បញ្ចូល​ទាំង​បំណុល​ចាស់​សរុប​ជា ៦៣៥​លាន​ដុល្លារ​អាមេរិក (៦៣៥,១៩) ដែល​ក្នុង​បំណុល​នេះ កម្ពុជា​ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក កាល​ពី​សម័យ​សង្គ្រាម​សរុប​ទាំង​ដើម​ទាំង​ចុង​ចំនួន ៥០៥​លាន​ដុល្លារ​អាមេរិក ផង​ដែរ។
ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​និយមន័យ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ថា សំដៅ​ដល់​បំណុល​ក្រៅ​ប្រទេស​របស់​រដ្ឋ​ដែល​កើត​ឡើង​ស្រប​តាម​ច្បាប់​អនុញ្ញាត ដោយ​មិន​គិត​បញ្ចូល​បំណុល​ដែល​ពុំ​មាន​ការធានា​ពី​រដ្ឋ។ ក្នុង​បរិការណ៍​កម្ពុជា បច្ចុប្បន្ន​បំណុល​នេះ​មាន​តែ​ការខ្ចី​ឥណទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​ទ្វេ​ភាគី និង​ពហុភាគី​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ ដោយ​ឡែក​បំណុល​ចាស់ គឺ​សំដៅ​ដល់​បំណុល​ដែល​បន្សល់​ទុក​ដោយ​រដ្ឋាភិបាល​ជំនាន់​មុន​ជា​បំណុល​ដែល​បាន​កើត​ឡើង​មុន​ឆ្នាំ​១៩៩៣។ ភាគ​ច្រើន​នៃ​បំណុល​ទាំង​នេះ ត្រូវ​បាន​ចរចា​ដោះស្រាយ​ជាមួយ​ដៃគូ​រួច​រាល់​ហើយ ក្នុង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ទូទាត់​សង​រួចរាល់​ជា​ស្ថាពរ និង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​ទូទាត់​តាម​កម្មវិធី​សង​ក្នុង​កិច្ច​ព្រមព្រៀង។
គិត​ចាប់ពី​ឆ្នាំ​២០១៤ មក កម្ពុជា​ទូទាត់​សង​បំណុល​បរទេស​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំៗ​សរុប​មិន​តិច​ជាង ១៥០​លាន​ដុល្លារ​អាមេរិក។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា យោង​តាម​ការ​ព្យាករ រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចី​បំណុល​បន្ថែម​ពី​បរទេស​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ នេះ និង​ឲ្យ​បាន​ជាង ១.០៧៧,៤៣​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៨។ របាយការណ៍​ក៏​បាន​ព្យាករ​ផង​ដែរ​ថា នៅ​ត្រឹម​ឆ្នាំ​២០២១ បំណុល​ដែល​រដ្ឋ​នឹង​ជំពាក់​បរទេស និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​សរុប​នឹង​កើន​ឡើង​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ឬ​ជាង ១០​ប៊ី​លាន​ដុល្លារ​អាមេរិក។

Aucun commentaire:

Enregistrer un commentaire