news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

dimanche 16 avril 2017

រដ្ឋាភិបាល​ចេញ​របាយការណ៍​ការពារ​ខ្លួន​ ពី​ការ​រិះគន់​របស់ ​សហគមន៍​ជាតិ និង​អន្តរជាតិ​កន្លង​មក




ភ្នំពេញ: ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​របាយការណ៍ ១៧ ទំព័រ​ដែល​មាន​ខ្លឹសារ​រួម​ការពារ​ភាព​ស្រប​ច្បាប់​របស់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​រិះគន់​មក​លើ​កម្ពុជា​ជាច្រើន​ឆ្នាំ​កន្លង​មក​អំពី​ការ​ធ្វើ​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​រឿង​ប្រវត្តិសាស្ត្រ សិទ្ធិមនុស្ស គណបក្ស​នយោបាយ ច្បាប់ បញ្ហា​ដីធ្លី ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​មាន ២៦ រូប​ត្រូវ​បាន​គេ​ហៅថា អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។
សេចក្ដី​សង្ខេប​នៃ​កម្រង​ឯកសារ ១៧ ទំព័រ​នៅ​ទំព័រ​មុខ​បាន​ថ្លែង​ថា៖​ «ជាច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​កម្ពុជា​គឺជា​ប្រធាន​បទ​នៃ​ការ​ធ្វើ​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល និង​អង្គការ​បរទេស​មួយ​ចំនួន​ដែល​បាន​មួល​បង្កាច់​អំពី​តថភាព និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ក្នុង​គោលបំណង​បង្ហាញ​រូបភាព​អវិជ្ជមាន​អំពី​កម្ពុជា និង​ដាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល​សូម​ចេញ​ផ្សាយ​នូវ​ឯកសារ​ក្រោម​ចំណង​ជើង​ថា «ប្រាប់​ពី​ការពិត» ដើម្បី​ស្រាយ​បំភ្លឺ និង​គូសបញ្ជាក់​ការពិត​លើ​បញ្ហា​រសើប​ទាំង​ឡាយ (ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​កម្ពុជា ទោះបី​ការណ៍​នេះ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ភាគច្រើន​នៅ​ប្រទេស​នេះ​ក៏ដោយ)»។ ហើយ៖ «យុទ្ធនាការ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​មួល​បង្កាច់​ការពិត ភូតកុហក ការ​បំប៉ោង​បញ្ហា​តូចតាច​ក្នុង​គោលបំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ដាក់​កំហុស​ទៅ​លើ​ស្ថាប័ន​បច្ចុប្បន្ន​ដែល​ស្រប​ច្បាប់»។
ឯកសារ​ក្រោម​ចំណង​ជើង «ប្រាប់​ការពិត» នេះ​បាន​លើក​ឡើង​ពី​គណបក្ស​នយោបាយ​ដែល​អះអាង​ថា​នៅ​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស ជា​ភ័ស្តុតាង​បាន​បង្ហាញ​នូវ​ចំនួន​គណបក្ស​ជាច្រើន​ដែល​បាន​ប្រជែង​គ្នា​ក្នុង​ពេល​បោះឆ្នោត​សកល ៥ លើក​កន្លង​មក គឺ​ឆ្នាំ ១៩៩៣ មាន ២០ គណបក្ស ១៩៩៨ មាន ២៣ គណបក្ស ២០០៣ មាន ៧ គណបក្ស ២០០៨ មាន ១១ គណបក្ស និង ២០១៣ មាន ៨ គណបក្ស និង​ច្បាប់​មួយ​ចំនួន​ដែល​ទាក់ទង​ក្នុង​ការ​បោះឆ្នោត​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ហើយ​ត្រូវ​អនុវត្ត​ដោយ​មិន​រើសអើង​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ហើយ​មាន​លក្ខខណ្ឌ​មូលដ្ឋាន​គ្រប់​ដែល​សង្គម​ប្រជាធិបតេយ្យ​នានា​ត្រូវ​តែ​ប្រកាន់​ខ្ជាប់។
ឯកសារ​នេះ​សរសេរ​ថា៖ «ច្បាប់​នេះ​សំដៅ​ការពារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​អធិបតេយ្យភាព​របស់​កម្ពុជា​ពី​ការ​លូកលាន់​ដោយ​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ខ្លួន»។ ហើយ «ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ចាំបាច់​ដើម្បី​បង្ការ​ការ​បំពាន​ដែល​ផ្ទុយ​នឹង​គោលការណ៍​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ»។
ហើយ​អ្វី​ដែល​កម្ពុជា​បាន​ធ្វើ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន​គឺ​មិន​ខុស​ពី​ការ​អនុវត្ត​ជាក់ស្ដែង​ជា​លក្ខណៈ​អន្តរជាតិ ដូចជា​ទីក្រុង​វេនីស សហភាព​អឺរ៉ុប ដាណឺម៉ាក ព័រទុយហ្គាល់ បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​សហរដ្ឋអាមេរិក។
ឯកសារ​ដដែល​នេះ​សរសេរ​ថា៖ «ជាមួយ​នឹង​ករណី​យុទ្ធសាស្ត្រ​ដ៏ច្រើន​លើសលប់​បែប​នេះ រដ្ឋាភិបាល និង ស្ថាប័ន​បរទេស​ដែល​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​ការ​រិះគន់​កម្ពុជា​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​កាសែត អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង អន្តរជាតិ​គួរ​តែ​ពិនិត្យ​មើល​ច្បាប់​របស់​ខ្លួន​ឡើង​វិញ​មុន​នឹង​ធ្វើការ​វិនិច្ឆ័យ​ដោយ​យោង​លើ​ព័ត៌មាន​លម្អៀង ការ​ប៉ាន់ស្មាន និង​ការ​សង្ស័យ​ដែល​គ្មាន​មូលដ្ឋាន»។
បញ្ហា​ដីធ្លី​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​នេះ​ផង​ដែរ​ថា​ត្រូវ​បាន​គេ​បង្ក​ជា​រឿង​នយោបាយ​ដោយ​អយុត្តិធម៌ ការ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់ និង​ដោយ​គឃ្លើន​របស់​គណបក្ស​នយោបាយ​ជាមួយ​នឹង​ស្ទើរ​តែ​រាល់​គ្រប់​បញ្ហា​របស់​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​មិន​ខ្វល់​ពី​នីតិវិធី​ច្បាប់ និង​យន្តការ​ដោះស្រាយ​ជម្លោះ​ដែល​មាន​ស្រាប់​បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ និង​ធ្វើ​ឲ្យ​បញ្ហា​ទៅ​ជា​មាន​លក្ខណៈ​អាណោច​អាធ័ម​ទៅវិញ។
ឯកសារ​នេះ​សរសេរ​ថា៖ «គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ប្រើប្រាស់​បញ្ហា​ដីធ្លី​បច្ចុប្បន្ន​ដោយ​ឥត​អៀនខ្មាស​ដើម្បី​កេងចំណេញ​នយោបាយ​ផ្ទាល់​ខ្លួន​តាមរយៈ​ការ​សាប​ព្រោះ​កំហឹង​ និង​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជាជន។ វា​ជា​ការ​ចាំបាច់​ដែល​បញ្ហា​ដែល​មាន​លក្ខណៈ​បច្ចេកទេស និង​ដ៏រសើប​បែប​នេះ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​មធ្យោបាយ​បច្ចេកទេស និង​គតិយុត្ត​ជា​ជាង​តាមរយៈ​ការ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​នយោបាយ​សុទ្ធសាធ»។
ទាក់ទង​នឹង​បញ្ហា​ការ​ចោទប្រកាន់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​នោះ​ឯកសារ​ដដែល​នេះ​បាន​គូសបញ្ជាក់​ថា​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិ​មនុស្ស និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​គួរ​ត្រូវ​បាន​ពិចារណា​ដោយ​ប្រើ​ទស្សនៈ​ផ្លូវ​ច្បាប់។
ក្រសួង​ការបរទេស​បាន​សរសេរ​ថា៖ «ជន​ទាំង ២៦ រូប​ដែល​ត្រូវ​បាន​គេ​ហៅថា​អ្នក​ទោស​នយោបាយ​ពុំ​មែន​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ដោយសារ​តែ​រឿង​នយោបាយ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ការ​រំលោភ​ច្បាប់»។
ឯកសារ​នេះ​ក៏​បាន​ប្រតិកម្ម​ទៅ​លើ​លោកស្រី វ៉ាន់ ហៀលី (Wan-Hea Lee) តំណាង​ការិយាល័យ OHCHR កាលពី​ឆ្នាំ​មុន​បាន​ធ្វើការ​អត្ថាធិប្បាយ​លើ​សេចក្ដី​សម្រេច​មួយ​ដែល​មិន​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​កម្ពុជា​ថា​ជា​រឿង​មិន​សមហេតុផល​ និង​ធ្វើ​តាម​អំពើ​ចិត្ត។
ឯកសារ​នេះ​សរសេរ​ថា៖ «សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី​ត្រូវ​បាន​ចាត់​ទុក​ថា​លម្អៀង​ទាំង​ស្រុង​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​ទៅ​លើ​ក្រម​ប្រតិបត្តិ (មន្ត្រី​ស៊ីវិល​អន្តរជាតិ​មិន​ត្រូវ​លម្អៀង)»។
អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ការ​បោះពុម្ព​ផ្សាយ​កាសែត​មាន​លក្ខណៈ​សេរី​ខ្លាំង​បើ​ទោះ​បី​មាន​ការ​ផ្សព្វផ្សាយ មាន​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហើយ​ផ្អែក​លើ​ការ​សង្ស័យ​សុទ្ធសាធ។ ខណៈ​ដែល​រាជរដ្ឋាភិបាល​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ចំពោះ​ការ​ផ្សព្វផ្សាយ​អត្ថបទ​របស់​កាសែត​ទាំង​នោះ។
លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​ ការ​បញ្ចេញ​ឯកសារ​នេះ​ជា​ការ​ត្រឹមត្រូវ​ក្នុង​សមត្ថកិច្ច​ក្រសួង​ការបរទេស ជាពិសេស​ដើម្បី​បង្ហាញ​នូវ​ការពិត​ដល់​ភាគី​ជាតិ​ផង និង​អន្តរជាតិ​ផង​ដែល​នៅ​ខាង​ក្រៅ មិន​ស្គាល់​ពី​តថភាព​ពិត​នៅ​កម្ពុជា។ អ៊ីចឹង​កិច្ចការ​ពិតប្រាកដ​គឺ​ដើម្បី​ធ្វើការ​បំភ្លឺ​ដល់​សាធារណជន អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន។ គាត់​បំភ្លឺ​ពី​បញ្ហា​រសើប​ដែល​មាន​ការ​បំភ្លៃ​ពី​ពួក​មាន​និន្នាការ​ជ្រុល​និយម​កន្លង​មក​ដើម្បី​ឲ្យ​សង្គម​ខាង​ក្រៅ ឬ​សហគមន៍​អន្តរជាតិ​កុំ​មាន​ការ​ភាន់ច្រឡំ​មក​លើ​រដ្ឋាភិបាល។
លោក សំ ចាន់គា អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា​ឯកសារ​នេះ​គឺ​បង្ហាញ​ពី​ការ​រង​សម្ពាធ​អ្វី​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ការពារ​ខ្លួន​តែ​លោក​ថា អ្វី​ដែល​សរសេរ​ក្នុង​ឯកសារ​គឺជា​លេស។ ដោយ​កន្លង​មក​រដ្ឋាភិបាល​គ្មាន​ចេតនា​ទទួល​ស្គាល់​ពី​ការពិត​នោះ​ឡើយ ហើយ​តែង​រក​លេស​ដោះ​សា។
រដ្ឋាភិបាល​កំពុង​រង​សម្ពាធ និង​ព្យាយាម​រើ​ដោះសា (ពី​ការ​វាយប្រហារ​នានា)»។
លោក​ថា​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​កម្ពុជា​បាន​អនុវត្ត​មក​នេះ​គឺ​រឹត​បង្ហាញ​ពី​ការ «ដាក់​កំហិត» អង្គការ​ទៅវិញ​ទេ។
លោក​ថ្លែង​ថា៖ «ជាក់ស្តែង​ពេល​អង្គការ​សមាគម​ធ្វើ​ការងារ​បែរ​ជា​មាន​ការ​សួរ​នាំ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​របស់​រដ្ឋាភិបាល...យើង​មិន​ដឹង​ថា​នីតិរដ្ឋ​របស់​រដ្ឋាភិបាល​គឺជា​អ្វី​ទេ»។ «ច្បាប់​អនុវត្ត​បាន​តែ​អ្នក​ទន់​ខ្សោយ មន្ត្រី​បក្ស​កាន់​អំណាច​កម្រ​ត្រូវ​បាន​នគរបាល​ចាត់ការ ឬ​ដាក់ទោស​នោះ​ទេ»។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ និង​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ម្សិលមិញ​ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ចំពោះ​ការ​ចេញ​ផ្សាយ​នូវ​ឯកសារ​នេះ៕

Aucun commentaire:

Enregistrer un commentaire