news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 25 avril 2017

​ព្រៃ​ឡង់​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់

ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់ ក្បែរ​ចំណុច​ភូមិ​ត្រពាំងទា ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Men Sothyr


សកម្មជន​ព្រៃ​ឡង់​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ រក​ឃើញ​ថា ជោគវាសនា​ព្រៃ​ឡង់​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ខណៈ​ចលនា​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស និង​កាប់​ឈើ​មាន​តម្លៃ នៅ​តែ​បន្ត​កើត​មាន។ ពួក​គេ​ថា ពលរដ្ឋ​ចំណាក​ស្រុក​ច្រើន​គ្រួសារ បាន​នាំ​គ្នា​មក​តាំង​ទីលំនៅ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស និង​កាប់​ព្រៃ​ធ្វើ​ចម្ការ​អស់​ជាច្រើន​ហិកតារ។

សហគមន៍​ព្រៃ​ឡង់​ខែត្រ​ក្រចេះ អំពាវនាវ​នៅ​ថ្ងៃ​ទី​២៥ មេសា ឲ្យ​ក្រសួង​បរិស្ថាន លុប​បំបាត់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ឡង់ និង​បញ្ឈប់​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ក្នុង​បរិវេណ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព។ ពួក​គេ​រក​ឃើញ​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើត​មាន​ដដែលៗ ទាំង​ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោយន្ត និង​កាប់​ព្រៃ​រាន​យក​ដី​ធ្វើ​ចម្ការ។

សកម្មជន​ព្រៃ​ឡង់​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ឯក វណ្ណា ឲ្យ​ដឹង​ថា បច្ចុប្បន្ន ពលរដ្ឋ​ចំណាក​ស្រុក​កំពុង​បន្ត​កាប់​ឈើ​រាន​យក​ដី​នៅ​ចំណុច​អូរ​ស្ទឹង​ឆ្លាំង អូរ​យ៉ាវ អូរ​ខ្មង និង​ភូមិ​ត្រពាំងទា អស់​ជាច្រើន​ហិកតារ។ ដោយឡែក​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ពុំ​សូវ​ចុះ​ស៊ើប​អង្កេត​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ឆ្ងាយៗ​នោះ​ទេ។ លោក​អះអាង​ថា ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​បរិស្ថាន នៅ​តែ​ធូរ​រលុង​នៅ​ឡើយ ខណៈ​ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ប៉ុស្តិ៍​បរិស្ថាន នៅ​តែ​កើត​មាន ហើយ​សកម្មភាព​បង្ក្រាប និង​ទប់ស្កាត់​ហាក់​មាន​តិចតួច​នៅ​ឡើយ៖ «ក្រសួង​បរិស្ថាន មាន​តួនាទី មាន​កាតព្វកិច្ច​ក្នុង​ការពារ​មិន​ឲ្យ​ឈើ​ចេញ​រួច ប៉ុន្តែ​ហេតុ​អី​បាន​ឈើ​ហ្នឹង​ដឹក​ចេញ​មុខ​ស្នាក់ការ​បរិស្ថាន​ហើយ គឺ​គាត់​មិន​ចាត់ការ។ សហគមន៍​ព្រៃ​ឡង់​គ្រាន់​តែ​មាន​ការ​សង្ស័យ មាន​ការ​ត្រូវរ៉ូវ​គ្នា​បាន​អាច​ដឹក​ចេញ​បាន»។
លោក ឯក វណ្ណា បន្ថែម​ថា សហគមន៍​ព្រៃ​ឡង់​ពុំ​ទាន់​មាន​ជំនឿ​ចិត្ត​ចំពោះ​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​បរិស្ថាន នៅ​ឡើយ​ទេ ដរាប​ណា​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​តែ​កើត​មាន។ លោក​បារម្ភ​ថា ការ​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នឹង​គ្មាន​ទី​បញ្ចប់​ទេ ប្រសិន​បើ​ក្រសួង​បរិស្ថាន មិន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​មិន​បន្ថែម​ល្បឿន​អភិរក្ស​ឲ្យ​គ្រប់​ជ្រុងជ្រោយ៖ «លក្ខណៈ​នេះ​បើ​សិន​គាត់​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ច្បាប់​ធូរ​រលុង​បែប​នេះ គឺ​ការ​អនុវត្ត​អត់​បាន​ជោគជ័យ​ទេ ហើយ​យើង​នឹង​ប្រឈម​ការ​បាត់បង់​ខ្ពស់​មែន​ទែន»។

កាល​ពី​ថ្ងៃ​ទី​២៤ មេសា សហគមន៍​ព្រៃ​ឡង់​ប្រទះ​ឃើញ​ឈើ​ធំៗ ត្រូវ​គេ​កាប់​រំលំ​យក​ដី​ធ្វើ​ចម្ការ​អស់​ជាច្រើន​ហិកតារ នៅ​ចំណុច​ក្បែរ​ភូមិ​ត្រពាំងទា ចំណុច​អូរ​យ៉ាវ និង​អូរ​ស្ទឹង​ឆ្លាំង។ សកម្មភាព​កាប់​ទន្ទ្រាន​នេះ ភាគច្រើន​ប្រព្រឹត្ត​ដោយ​ពលរដ្ឋ​ក្រីក្រ​មក​ពី​ខែត្រ​ក្រចេះ ត្បូងឃ្មុំ និង​ខែត្រ​កំពង់ចាម ជាដើម។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បដិសេធ​មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ នៅ​ថ្ងៃ​ទី​២៥ មេសា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ តែ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន បាន​ណែនាំ​ឲ្យ​មន្ទីរ​បរិស្ថាន​ទាំង​បួន​ខែត្រ​ធ្វើ​ការ​តាមដាន ត្រួត​ពិនិត្យ និង​ចាត់​វិធានការ​ជាប់​ជា​ប្រចាំ​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ព្រៃ​ឡង់ ប្រសិន​បើ​មាន​ករណី​លួច​កាប់​ឈើ ឬ​ក៏​ឈូស​ឆាយ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​នៅ​ព្រៃ​ឡង់ ត្រូវ​ចាត់​វិធានការ​ច្បាប់។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ សហគមន៍​ប្រទះ​ឃើញ​ឈើ​រាប់​រយ​ម៉ែត្រ​គូប ត្រូវ​បាន​គេ​ដឹក​មក​ទុក​នៅ​បរិវេណ​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ជាប់​ព្រៃ​ឡង់ និង​បាន​រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បាន​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា ការ​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃ​កើត​មាន​ឡើង គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​អភិរក្ស​ព្រៃ​ឈើ​របស់​រាជ​រដ្ឋាភិបាល។ លោក​ថា ព្រៃ​ឡង់​នឹង​វិនាស​ហិនហោច ដរាប​ណា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កើត​ឡើង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «រដ្ឋ​យើង​បាន​ផ្តល់​នូវ​ច្បាប់​សំខាន់ៗ ដើម្បី​ឲ្យ​មន្ត្រី​ទាំងអស់​ហ្នឹង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព តែ​ផ្ទុយ​ទៅ​វិញ យើង​ឃើញ​ថា ហេតុ​អី​ពុំ​មាន​ប្រសិទ្ធភាព ពីព្រោះ​វា​មាន​ការ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ធ្វើ​ឲ្យ​ការ​បាត់បង់​ព្រៃ​ឈើ»។

របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ថា ផ្នែក​ខ្លះ​នៃ​ព្រៃ​ឡង់​បាន​ជំនួស​មក​វិញ​នូវ​ដំណាំ​ដំឡូង ស្វាយចន្ទី និង​កៅស៊ូ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន។ បញ្ហា​នេះ ពួក​គេ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​បន្ទាន់ និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នៅ​តំបន់​នោះ​ឲ្យ​គង់វង្ស៕

2017-04-25

Aucun commentaire:

Enregistrer un commentaire