news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 23 mars 2017

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ថា​បន្ត​រំលោភ​យក​ដី​ពលរដ្ឋ


អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ថា​នៅ​តែ​បន្ត​យាយី​ធ្វើ​បាប និង​ឈូស​ឆាយ​រំលោភ​យក​ដី​ពលរដ្ឋ។ តំណាង​ក្រុមហ៊ុន​អះអាង​ថា ទីតាំង​ដី​​កំពុង​ឈូស​ឆាយ ​គឺ​ឋិត​នៅ​ក្នុង​ផែនទី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​រដ្ឋាភិបាល ហើយ​អាជ្ញាធរ​ខេត្ត​កំពុង​ដោះស្រាយ​បញ្ហា​នេះ។
ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ចំនួន ២៣​គ្រួសារ ដែល​នៅ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព អះអាង​ថា ក្រុមហ៊ុន​នៅ​បន្ត​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​មាន​ទំនាស់ ដោយ​មាន​ការ​យាម​កាម​ពី​មន្ត្រី​យោធា និង​មន្ត្រី​បរិស្ថាន​ជា​ច្រើន​នាក់។ ក្រោយ​មាន​សកម្មភាព​ឈូស​ឆាយ​នៅ​ពេល​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ភាគី​ពលរដ្ឋ​ជា​ថ្មី។

អ្នក​ភូមិ​សង្គម​ថ្មី នៃ​ឃុំ​ថ្មដា ម្នាក់ លោកស្រី យ៉ុង រ៉ាន់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មិន​សូវ​មាន​ជំនឿ​ថា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោកស្រី​សង្កេត​ឃើញ​ថា វិធីសាស្ត្រ និង​ការ​សន្យា​របស់​អភិបាល​រង​ខេត្ត​លោក ឡេង ឡៃ ដែល​បាន​ចុះ​ដោះស្រាយ​ជា​មួយ​ភាគី​ពលរដ្ឋ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មីនា គឺ​ជា​ការងារ​ដែល​សមត្ថកិច្ច​ធ្លាប់​អនុវត្ត ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ៖ «លទ្ធផល​មិញ​គាត់ (លោក ចេង ឡៃ) ថា ឲ្យ​យើង​ព្រម ឬ​មិន​ព្រម​ប៉ុណ្ណឹង អត់​ឲ្យ​យើង​និយាយ​ប្រវត្តិ​ដើម​វិញ​ថា ដី​របស់​យើង​ហ្នឹង​អ៊ីចេះៗ​អត់​ទេ។ ដូច​ជា​ដី​ខ្ញុំ​រស់​នៅ​តាំង​ពី​សមាហរណកម្ម​ដំណាំ​តាំង​ពី​ឆ្នាំ​២០១០ ឈូស​អស់​ហើយ​បែរ​ជា​មិន​ទទួល​ស្គាល់​ចោទ​វិញ​ថា កាល​ពី​បញ្ជា​លេខ​០១ ម៉េច​មិន​ទៅ​វាស់​វែង? អ៊ីចឹង​សំណូមពរ​សុំ​ដី​ខ្ញុំ​ដដែល​ឲ្យ​ស្រប​តាម​ប្រសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន»
លោកស្រី យ៉ុង រ៉ាន់ បញ្ជាក់​ថា រូប​គាត់ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​យក​ដី​ដែល​ក្រុមហ៊ុន​កំពុង​រំលោភ​យក ហើយ​ស្នើ​អាជ្ញាធរ​ចុះ​វាស់វែង​ចេញ​ប្លង់​រឹង​ជូន​ពលរដ្ឋ​កាន់​កាប់​វិញ។
ឆ្លើយ​តប​បញ្ហា​នេះ​ ​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ចេង ឡៃ ថា​អាជ្ញាធរ​កំពុង​ធ្វើ​បច្ចុប្បន្នភាព ឬ​ប្រមូល​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​ស្ម័គ្រចិត្ត​ទទួល​យក​ដី​នៅ​កន្លែង​ថ្មី​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ២៣​គ្រួសារ​នោះ ដើម្បី​ងាយ​ស្រួល​ដល់​ការ​រៀបចំ​ដី​នៅ​កន្លែង​ថ្មី។ លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ហើយ ក្នុង​ចំណោម ២៣​គ្រួសារ បាន​យល់​ព្រម​ទទួល​យក​ដី​នៅ​កន្លែង​ថ្មី៖ «គាត់​មាន​ឯកសារ​ចាស់​យើង​រក្សា រក្សា​តាម​កំណត់​ហេតុ​ដែល​គាត់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​សាលា​ខេត្ត។ អា​ហ្នឹង​វា​អ៊ីចេះ​កាល​ពី​ដើម​ឡើយ​មាន​បញ្ជា​លេខ​០១ វា​ពាក់ព័ន្ធ​តាំង​នោះ​មក អ៊ីចឹង​តាម​បទ​បញ្ជា​លេខ​០១ វា (ដី) អត់​មាន​ភស្តុតាង បើ​សិន​មាន​ភស្តុតាង​កាល​ពី​សូន្យ​មួយ​មក​វា​អត់​អី​ទេ ចប់​បាត់​ហើយ​រឿង​អស់​ហ្នឹង»
ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អឹម.ឌី.អេស ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ ថា​ខាង​លោក​មិន​អាច​អារ​កាត់​ថា ត្រូវ​ឆ្វៀល​ដី​បន្ថែម​ទៀត​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​ជូន​ពលរដ្ឋ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​អាស្រ័យ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​ធ្វើ​ការ​ឈូស​ឆាយ​ដើម្បី​អភិវឌ្ឍ​លើ​ដី​ដែល​ខ្លួន​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល​នោះ៖ «ព្រោះ​អា​នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ អ៊ីចឹង​ខ្ញុំ​អត់​អាច​និយាយ​ថា ត្រូវ​ឆ្វៀល ឬ​មិន​ឆ្វៀល​ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុង​រឿង​ហ្នឹង។ សម្រាប់​ខាង​ក្រុមហ៊ុន ដូច​អត់​ដែល​មាន​ការ​ជំទាស់​នឹង​ការ​ដោះស្រាយ​ក្រោម​ការ​សម្របសម្រួល​អី​ជាមួយ​ខាង​ខេត្ត​ទេ។ តាម​ខ្ញុំ​ដឹង​មាន​អភិបាល​រង​ខេត្ត​ម្នាក់ ឡើង​ទៅ​ដោះស្រាយ​ការងារ​ហ្នឹង អ៊ីចឹង​សូម​ឲ្យ​អ្នក​ពាក់ព័ន្ធ​ចូល​រួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ ហើយ​ក្រុមហ៊ុន​ខ្ញុំ​ក៏​មាន​តំណាង​នៅ​ហ្នឹង​ទៅ​ចូល​រួម​ដោះស្រាយ​ដែរ»
មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន សង្កេត​ឃើញ​ថា ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​នេះ បាន​ប៉ះពាល់​ជីវភាព​អ្នក​ភូមិ​កាន់​តែ​ខ្លាំង​ឡើង ដោយ​អ្នក​ខ្លះ​ត្រូវ​ធ្វើ​អំបោស ឬ​រក​អនុផល​ព្រៃ​ឈើ​ទៅ​លក់​នៅ​ផ្សារ​ថៃ យក​ប្រាក់​មក​ចិញ្ចឹម​ជីវិត ជំនួស​ការ​បង្កបង្កើន​ផល​ស្រូវ ឬ​ពោត​សណ្ដែក​នៅ​លើ​ដី​ដែល​ខ្លួន​ធ្លាប់​ធ្វើ ប៉ុន្តែ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូល​ធ្វើ​បន្ត​ទៀត​នោះ៖ «អ៊ីចឹង​យើង​ចង់​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​គាត់​បាន​ដី​អាស្រ័យ​ផល​សម្រាប់​ការ​ដោះដូរ​ជីវភាព​របស់​ពួក​គាត់»
ក្រុមហ៊ុន អឹម.ឌី.អេស របស់​លោក​ឧកញ៉ា ទ្រី ភាព ចាប់​ផ្ដើម​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រស់​នៅ​ភូមិ​សង្គមថ្មី ភូមិ​ឯកភាព និង​ភូមិ​កណ្ដាល នៃ​ឃុំ​ថ្មដា តាំង​ពី​ឆ្នាំ​២០១០ ក្រោយ​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ២​ពាន់​ហិកតារ (២.២៦៥ហិកតារ) នៅ​តំបន់​ថ្មដា ដើម្បី​សង់​កាស៊ីណូ និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម ប៉ុន្តែ​ផ្ទៃ​ដី​នេះ​បាន​វាស់​ឆ្វៀល​ជូន​ទៅ​ពលរដ្ឋ​ខ្លះ​ហើយ៕
2017-03-22
RFA

Aucun commentaire:

Enregistrer un commentaire