news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

jeudi 23 mars 2017

ឧទ្ធរណ៍​បើក​សវនាការ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ គឹម សុខ ថ្ងៃ​នេះ

លោក គឹម សុខ នៅក្នុង​ឡាន​ពន្ធនាគារ​នៅពេល​ត្រូវ​បាន​ដឹក​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។ 

ភ្នំពេញ: អ្នក​វិភាគ​នយោបាយ និង​តាមដាន​ព្រឹត្តិការណ៍​សង្គម​លោក គឹម សុខ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍ល​នៅ​តែ​រក្សា​ចម្លើយ និង​ទទួល​ស្គាល់​ការ​វិភាគ​របស់​ខ្លួន​នៅ​វិទ្យុ​អាស៊ីសេរី នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​សំណុំ​រឿង​បណ្តឹង​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ។
លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ កោះ​ហៅ​មក​សាកសួរ​បន្ថែម​កាលពី​ម្សិលមិញ​តាំង​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៥ ល្ងាច​ទើប​បាន​បញ្ចប់។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​ការ​សាកសួរ​ដោយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លី​ថា៖ «ខ្ញុំ​មិន​អាច​ទម្លាយ​រឿង​ការ​សាកសួរ​ទេ ព្រោះ​ជា​វិជ្ជាជីវៈ​របស់​ខ្ញុំ ព្រោះ​ត្រូវ​ការ​ស៊ើប​បន្ត​ទៀត»។
ក្រោយពី​ការ​សាកសួរ​អស់ បី ម៉ោង​លោក គឹម សុខ មិន​បាន​និយាយ​អ្វី ឬ​ស្រែក​ដូច​នៅ​សាលា​ឧទ្ធរណ៍​នោះ​ទេ។
លោក គឹម សុខ បាន​ថ្លែង​ថា៖ «គេ​សួរ​បំណង​របស់​ខ្ញុំ​ដែល​អត្ថាធិប្បាយ​នៅ​វិទ្យុ​អាស៊ី​សេរី ប៉ុន្តែ​ខ្ញុំ​អត្ថាធិប្បាយ​ដើម្បី​បង្ហាញ​ពលរដ្ឋ​អំពី​ការ​ពិត»។
លោក ជូង ជូងី មេធាវី​ការពារ​ឱ្យ​លោក គឹម សុខ បាន​ថ្លែង​យ៉ាង​ខ្លី​ថា៖ «ចៅក្រម​បាន​សួរ​កូន​ក្តី​ពី​ការ​វិភាគ​នៅ​វិទ្យុ​អាស៊ីសេរី​កន្លង​មក​ថា​កូន​ក្តី​ព្រម​ទទួល​យក ឬ​ទទួល​ស្គាល់​ថា​បាន​និយាយ​អ៊ីចឹង​មែន ឬ​មិនមែន»។ លោក​បន្ត​ថា​ក្រោយ​ការ​សាកសួរ​កូនក្តី​របស់​លោក​រក្សា​ជំហរ​របស់​គាត់​ដដែល ហើយ​ទទួល​ស្គាល់​អ្វី​ដែល​គាត់​បាន​វិភាគ​តាម​វិទ្យុ​អាស៊ីសេរី​កន្លង​មក។
លោក​ឱ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​ចៅក្រម​ចំណាយ​រយៈពេល​សួរ​យូរ​ដោយសារ «ចៅក្រម​ប្រើ​ពេល​យូរ​ព្រោះ​ចៅក្រម​ធ្វើការ​កត់ត្រា​ចម្លើយ​របស់​គាត់​ច្បាស់លាស់​ហើយ​លោក គឹម សុខ គាត់​ពិនិត្យ​ចម្លើយ​របស់​គាត់​ច្បាស់លាស់ ដើម្បី​ធានា​ថា​ការ​កត់ត្រា​ចម្លើយ​របស់​គាត់​ត្រឹមត្រូវ​ដូច​អ្វី​ដែល​គាត់​ផ្តល់​ចម្លើយ»។
កាលពី​ថ្ងៃ ៦ ខែ​មីនា​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ក្នុង​ការ​ឃុំ​ខ្លួន​លោក គឹម សុខ។
ក្រោយ​ពី​ការ​សម្រេច​នេះ​លោក គឹម សុខ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​ឡើង​រថយន្ត​ពន្ធនាគារ​ថា៖ «ខ្ញុំ​សូម​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ឈប់​បញ្ជូន​មនុស្ស​ទៅ​ឱ្យ​បញ្ចុះបញ្ចូល​ខ្ញុំ និង​គំរាម​ដាក់​គុក​ងងឹត​ខ្ញុំ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ហើយ​មួយ​វិញ​ទៀត​គេ​ឱ្យ​ខ្ញុំ​សរសេរ​លិខិត​សុំទោស​ជា​ថ្នូរ​នឹង​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ ខ្ញុំ​មិន​ធ្វើ​បែប​នេះ​ទេ ខ្ញុំ​មិន​ក្បត់​ពលរដ្ឋ​ទេ​សូម​លោក​មេត្តា​ក្លាហាន​មក​តតាំង​គ្នា​ក្នុង​តុលាការ»។ ប៉ុន្តែ​លោក គី តិច មេធាវី​ការពារ​ក្តី​ឱ្យ​លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ថ្លែង​របស់​លោក គឹម សុខ ថា​ជា​ការ​មួលបង្កាច់ និង​ទម្លាក់​កំហុស​មក​លើ​កូនក្តី​របស់​លោក។
ក្រោយ​មក​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បំភ្លឺ​ដោយ​បាន​លើក​ឡើង​ថា​ការ​ថ្លែង​របស់​លោក គឹម សុខ ខុស​ពី​ការ​ពិត​ និង​ឆ្លៀត​ឱកាស​វាយប្រហារ​ប្រមុខ​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន។
ក្នុង​លិខិត​បាន​បញ្ជាក់​ថា «មណ្ឌល​អប់រំ​កែប្រែ​ទី ១ បាន​អនុញ្ញាត​ឱ្យ​លោក គឹម សុខ ជួប​ជាមួយ​មេធាវី​ការពារ​ក្តី​ចំនួន ៣ លើក និង​ក្រុម​គ្រួសារ​ចំនួន ១ លើក​ផង​ដែរ​ហើយ​បើ​មាន​ការ​គំរាម​កំហែង​ណា​មួយ​ពី​សំណាក់​ជនជាប់ឃុំ​ដូច​គ្នា ឬ​ជន​ណា​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពន្ធនាគារ​លោក គឹម សុខ គួរ​រាយការណ៍​ផ្ទាល់​ដើម្បី​រួម​គ្នា​ដោះស្រាយ»។
លោក គឹម សុខ ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​លោក រស់ ពិសិដ្ឋ សម្រេច​ឃុំ​ខ្លួន​កាល​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​ដោយ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

Wed, 22 March 2017

Aucun commentaire:

Enregistrer un commentaire