news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

mardi 29 décembre 2015

ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅ​ខេត្តរតនគិរី

ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​ប្រមាណ​៤​ម៉ឺន​ហិកតា​នៅ​ខេត្តរតនគិរី


តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រគល់​ឲ្យ​ក្រុមហ៊ុន​យួន គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ទាហាន​យួន​អាច​គ្រប់គ្រង​ជា​ផ្លូវការ​នូវ​ដី​ ប្រមាណ​៤​ម៉ឺន​ហិកតា​នៅតាម​តំបន់​ព្រំដែន​ក្នុង​ខេត្តរតនគិរី​។ ប្រការនេះ​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ គ្រោះថ្នាក់​សម្រាប់​ប្រទេស​កម្ពុជា​នាពេលខាងមុខ ព្រោះ​បន​យួន​ឈ្លានពាន​មិនដែល​បោះបង់​មហិច្ឆតា​ដ៏​ខ្មៅ​ងងឹត​ក្នុងការ​លេប​ ត្របាក់​ទឹកដី​ខ្មែរ​តាម​បណ្ដាំ​ខ្មោច​ហូជីមិញ នោះទេ​។ ជាពិសេស​ក្រុមហ៊ុន​របស់​កងទ័ព​យួ​ន​ដែល​កាន់កាប់​ដី​ខ្មែរ​តាម​ព្រំដែន​ ក្នុង​ខេត្តរតនគិរី គឺជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។

តាម​ប្រភពព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្តរតនគិរី ប្រមាណ​៤​ម៉ឺន​ហិកតា​ត្រូវបាន​ទាហាន​យួន​គ្រប់គ្រង​ព្រោះ​ក្រុមហ៊ុន​យួន​ដែល ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺជា​ក្រុមហ៊ុន​របស់​ស្ថាប័ន​ការពារជាតិ​យួន​។ ក្នុងនោះ​ដី​ប្រមាណ​៤​ម៉ឺន​ហិកតា​ពីដំបូង​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​យួន​ដាំ​កៅស៊ូ​និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ ផ្សេងៗ ដើម្បី​អភិវឌ្ឍន៍​។ ប៉ុន្តែ​ក្រោយមក​នៅក្រោម​យីហោ​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ស្រាប់តែ​មានការ​ផ្ទេរ​ជា​បន្តបន្ទាប់​រហូត​ក្រុមហ៊ុន​របស់​ទាហាន​យួន គឺជា​អ្នកគ្រប់គ្រង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ មួយចំនួន​នៃ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា នៅក្នុង​ដី​សម្បទាន​ប្រមាណ​៤​ម៉ឺន​ហិកតា​នោះ ទាហាន​យួន​បាន​បោះទីតាំង​ឈរជើង​និង​ដាំ​ដំណាំ​ផ្សេងៗ ហើយ​មាន​អាថ៌កំបាំង​ដែល​គ្មាន​នរណា​អាច​នឹកស្មាន​ដល់​។


មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ទូទៅ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ យ៉ាងខ្លាំង​ក្រោយពេល​បានដឹង​ព័ត៌មាន​ថា ទាហាន​យួន​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ក្នុង​ ខេត្តរតនគិរី ប្រមាណ​៤​ម៉ឺន​ហិកតា​ហើយ​បច្ចុប្បន្ន​តំបន់​នោះ បានក្លាយ​ទៅជា​ទីតាំង​ឈរជើង​ដ៏​រឹងមាំ​និង​ជា​បន្ទាយ​យុទ្ធសាស្ត្រ​របស់​ ទាហាន​យួន​។ បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ ធ្ងន់ធ្ងរ​នាពេល​អនាគត ដោយសារតែ​មហិច្ឆតា​ខ្មៅ​ងងឹត​របស់​យួន​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​ កម្ពុជា​តាម​តំបន់​ព្រំដែន​ឥតឈប់ឈរ​។ ក្រៅពី​ទាហាន​យួន​គ្រប់គ្រង​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ខេត្តរតនគិរី គឺមាន​ក្រុមហ៊ុន​ឯកជន​យួន​ជាច្រើន​ទៀត​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ ខេត្តរតនគិរី​នេះដែរ ដូចជា​ក្រុមហ៊ុន​ហុង​អា​ញ់​យ៉ា​ឡាយ ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់ និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​និង​សម្បត្តិ​ធម្មជាតិ ​របស់​ខ្មែរ​ឲ្យ​វិនាស​សាបសូន្យ​ចៀស​មិន​ផុត​ឡើយ​៕

Khmer News

Aucun commentaire:

Enregistrer un commentaire