news alert

>NEWS ALERT: Stand Up and Fight for Cambodia’s survival !! រួមឈាមខ្មែរអើយ គប្បីភ្ញាក់ឡើង !!!! គ្មានកម្លាំងបរទេសមកពីក្រៅណាមួយអាចផ្តួលរំលំបនអាយ៉ង ហ៊ុនសែននិងអាយួនបានទេ។ គឺមានតែកម្លាំងប្រជាពលរដ្ឋខ្មែរបះបោរកេណ្ឌគ្នាតាមច្បាប់ធម្មជាតិទេដែលអាចរំដោះស្រុកខ្មែរបាន។ នាំគ្នាទៅបោះឆ្នោតជាមួយអាយួននិងអាយ៉ងហ៊ុនសែនដើម្បីអ្វី ? ខ្មែរអើយក្រោកឡើងតស៊ូដើម្បីជាតិខ្មែររស់ !! Hand in hand we stand !! Shoulder to Shoulder we march !! Heart to Heart we rearch!! Stand Up and Fight for Cambodia’s survival !!

vendredi 10 avril 2015

សកម្មជន​នយោបាយ​និង​សកម្មជន​ដីធ្លី​១៩​នាក់​អាច ​នឹង​ត្រូវ​ដោះ​លែង​មុន​ចូល​ឆ្នាំ​ថ្មី

ដោយ ម៉ម មុនីរត2015-04-10

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ បាន​អះអាង​ថា មេធាវី​ការពារ​ក្តី​របស់​សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​តស៊ូ​មតិ​ក្នុង​រឿង​ដីធ្លី​ទាំង ១៩​នាក់ ក្នុង​នោះ​ដោយ​រួម​ទាំង​ព្រះសង្ឃ​ផង កំពុង​រៀបចំ​នីតិវិធី​រួច​រាល់​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ។
ភ្លើង​ខៀវ​នៃ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​នេះ កើត​ឡើង​នៅ​ក្រោយ​ពេល​មាន​កិច្ច​ពិភាក្សា​រវាង​មេ​ដឹក​នាំ​កំពូល នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ ក៏ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ភាគី​តំណាង​មក​ពី​ខាង​រដ្ឋាភិបាល​វិញ បាន​បដិសេធ​ថា មិន​មាន​ការ​ចរចា​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ណា​មួយ​នោះ​ទេ។

សូម​ស្ដាប់ លោក ម៉ម មុនីរតន៍ រាយការណ៍៖